ការនឹកចាំ និងអធិស្ឋានឲ្យ
គេក៏ឃុំពេត្រុសទុកនៅក្នុងគុក តែចំណែកខាងពួកជំនុំ គេខំប្រឹងអធិស្ឋានដល់ព្រះឲ្យគាត់អស់ពីចិត្ត។ កិច្ចការ ១២:៥ ពេលដែលអ្នកឮគេប្រាប់អ្នកថា “ខ្ញុំនឹងនឹកចាំ ហើយអធិស្ឋានឲ្យអ្នក” អ្នកប្រហែលជាឆ្ងល់ថា តើគេពិតជានិយាយមែនឬអត់។ តែអ្នកប្រហែលមិនចាំបាច់ឆ្ងល់ដូចនេះទេ បើអ្នកបានឮពាក្យនោះ ពីអ្នកស្រីអេណា ដេវីស។ គ្រប់គ្នា ក្នុងក្រុងតូចមួយ បានដឹងថាអ្នកស្រី អេដណា(Edna) មានរហ័សនាមថា សៀវភៅពណ៌លឿង ដោយសារគាត់បានកត់ឈ្មោះ និងសំណូមពរអធិស្ឋានរបស់មនុស្សជាច្រើន ក្នុងសៀវភៅរបស់គាត់ ពីមួយបន្ទាត់ទៅមួយបន្ទាត់ និងពីមួយទំព័រទៅមួយទំព័រទៀត។ រៀងរាល់ពេលព្រឹកព្រលឹម ដូនចាស់រូបនេះបានអធិស្ឋានឮៗ ទៅកាន់ព្រះអម្ចាស់។ អ្នកដែលមានឈ្មោះ ក្នុងបញ្ជីរបស់គាត់មិនមែនសុទ្ធតែបានទទួលការឆ្លើយតបពីព្រះ សម្រាប់សំណូមពរអធិស្ឋានរបស់ពួកគេនោះទេ តែមនុស្សជាច្រើនបានឡើងធ្វើទីបន្ទាល់ អំពីរឿងដ៏អស្ចារ្យដែលបានកើតឡើង ក្នុងជីវិតរបស់ពួកគេ ហើយពួកគេក៏បានអរព្រះគុណព្រះ ដែលបានឆ្លើយតបការអធិស្ឋានរបស់ពួកគេ ហើយក៏បានអរគុណអ្នកស្រីអេដណា ដែលបានអធិស្ឋានឲ្យគាត់។ ព្រះទ្រង់បានបង្ហាញអំណាចនៃការអធិស្ឋាន នៅពេលដែលសាវ័កពេត្រុសកំពុងជាប់ឃុំខ្លួន។ ពេលដែលសាវ័កពេត្រុសត្រូវបក្សពួករបស់ស្តេចហេរ៉ូឌចាប់ខ្លួនដាក់គុក ដោយមានទាហានបួនក្រុមយាមគាត់(កិច្ចការ ១២:៤) ពួកជំនុំក៏បានអធិស្ឋានឲ្យគាត់អស់ពីចិត្ត(ខ.៥)។ ពួកគេបាននឹកចាំ និងអធិស្ឋានឲ្យលោកពេត្រុស។ ព្រះទ្រង់ក៏បានធ្វើការអស្ចារ្យ! មានទេវតាមួយអង្គបានយាងមកជួបលោកពេត្រុសក្នុងគុក ដោយដោះលែងគាត់ ហើយនាំគាត់ទៅកន្លែងសុវត្ថិភាព នៅក្រៅគុក(ខ.៧-១០)។ អ្នកខ្លះប្រហែលប្រាប់យើងថា ពួកគេនឹងនឹកចាំ ហើយអធិស្ឋានឲ្យយើង តែពួកគេក៏ខកខានមិនបានអធិស្ឋានឲ្យយើង។…
Read article