November 20, 2022

You are here:
ត្រៀមខ្លួនឆ្លើយសំណួររបស់អ្នកមិនជឿ

ហើយ​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នករាល់គ្នា។ ១ពេត្រុស ៣:១៥ កាលពី​ឆ្នាំ១៩៤១ ក្លិប​លោក​សូ​ក្រាត​ត្រូវ​បាន​គេ​បង្កើត​ឡើង នៅ​សកលវិទ្យាល័យ​អក់​ស្វឺ​ត នៅ​ប្រទេស​អង់គ្លេស ក្នុង​គោលបំណង ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ជជែកវែក​ញែក រវាង​អ្នកជឿ​ព្រះយេស៊ូវ​ ជាមួយ​អ្នក​មិន​ជឿ​ថា ​ព្រះ​មាន​មែនឬអត់។ ការ​ជជែកវែក​ញែក​អំពី​ជំនឿ​សាសនា នៅ​សកលវិទ្យាល័យ​របស់​អ្នក​មិន​ជឿ​ព្រះ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ តែ​អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ លោក​ស៊ីអេស លូ​អ៊ី​ស(C. S. Lewis) ជា​អ្នកប្រាជ្ញ​គ្រីស្ទបរិស័ទ​ដ៏​ល្បីល្បាញ បាន​ធ្វើជា​ប្រធាន​របស់​ក្លិប​នេះ អស់​រយៈពេល១៥ឆ្នាំ។ គាត់​បាន​ស្ម័គ្រចិត្ត​ឲ្យ​គេ​ចោទសួរ អំពី​ជំនឿ និង​ទស្សនៈ​របស់​គាត់ ដោយ​គាត់​ជឿ​ថា ជំនឿ​លើ​ព្រះគ្រីស្ទ​អាច​ប្រឈមមុខ​ដាក់​ការ​ចោទសួរ​ដែល​ពិបាក​ៗ​បាន។ គាត់​ដឹង​ថា យើង​មាន​ភស្តុតាង​ដែល​អាច​ទទួលយក​បាន និង​សម​ហេតុផល សម្រាប់​ឲ្យ​យើង​ជឿ​ព្រះយេស៊ូវ​។ ត្រង់​ចំណុច​នេះ លោក​លូ​អ៊ីស​កំ​ពុង​អនុវត្ត​តាម​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស ដល់​អ្នកជឿ​សម័យ​ដើម ដែល​កំពុង​រស់នៅ​ខ្ចាត់ខ្ចាយ ដោយ​រំឭក​ពួក​គេ​ “​ឲ្យ​ប្រុងប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បីនឹង​តបឆ្លើយ​ដល់​អ្នកណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​” របស់​ពួកគេ(១ពេត្រុស ៣:១៥)។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ពេត្រុស​បាន​បង្ហាញ​ចំណុច​គន្លឹះ​ពីរ​យ៉ាង​គឺ : យើង​មានហេតុ​ផល​ដ៏​ល្អ ដែល​ត្រូវ​មាន​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ ហើយ​យើង​ត្រូវ​បង្ហាញ​ហេតុផល​របស់​យើង ដល់​អ្នកចោទ​សួរ ដោយចិត្ត​សុភាព និង​ការគោរព។…

Read article