ការដឹងអំពីចុងបញ្ចប់ជាមុន
កាលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះពួកសិស្សនឹកឃើញថា ទ្រង់បានមានព្រះបន្ទូលពាក្យនោះ។ យ៉ូហាន ២:២២ ការអានជំពូកចុងក្រោយរបស់រឿងប្រលោមលោកបែបអាថ៌កំបាំង មុននឹងអានសៀវភៅរឿងនោះទាំងមូល ស្តាប់មើលទៅ ហាក់ដូចមិនមែនជាគំនិតល្អ សម្រាប់អ្នកដែលចូលចិត្តតាមដានសាច់រឿងដ៏ល្អមួយ។ តែអ្នកខ្លះមានភាពសប្បាយរីករាយជាង នៅក្នុងការអានសៀវភៅរឿង បើសិនជាពួកគេបានដឹងមុនថា រឿងនោះមានការបញ្ចប់ដូចម្តេចខ្លះ។ ក្នុងសៀវភៅដែលលោក រីឆាត ហេយ(Richard Hays) បាននិពន្ធ មានចំណងជើងថា ការអានសៀវភៅបញ្ច្រាស គាត់បានបង្ហាញយើង អំពីសារៈសំខាន់នៃការអនុវត្តដូចនេះ នៅក្នុងការសិក្សាព្រះគម្ពីរប៊ីបរបស់យើង។ គាត់បានបកស្រាយ អំពីរបៀបដែលពាក្យដែលមានចែង និងព្រឹត្តិការណ៍ក្នុងព្រះគម្ពីរ បានប្រាប់ទុកជាមុន រំឭក និងយោងឲ្យគ្នាទៅវិញទៅមក ហេតុនេះគាត់ក៏បានប្រាប់យើងអំពីមូលហេតុ ដែលការដឹងជាមុន អំពីចុងបញ្ចប់នៃសាច់រឿងព្រះគម្ពីរ មានសារៈសំខាន់ចំពោះការសិក្សាព្រះគម្ពីរ។ គាត់ក៏បានរំឭកអ្នកអានរបស់គាត់ថា ទាល់តែព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ទើបពួកសាវ័កទ្រង់យល់អត្ថន័យ នៃការអះអាងរបស់ព្រះអង្គថា ព្រះអង្គនឹងសង់ព្រះវិហារឡើងវិញក្នុងរយៈពេល៣ថ្ងៃ បន្ទាប់ពីព្រះវិហារត្រូវបានបំផ្លាញ។ កណ្ឌគម្ពីរយ៉ូហានបានប្រាប់យើងថា “គឺទ្រង់មានព្រះបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ”(យ៉ូហាន ២:២១)។ ទាល់តែដល់ពេលនោះ ទើបពួកគេយល់អត្ថន័យ នៃការប្រារព្ធពិធីបុណ្យរំលង(មើល ម៉ាថាយ ២៦:១៧-២៩)។ ទាល់តែពួកគេបានស្វែងយល់អំពីរឿងក្នុងព្រះគម្ពីរសញ្ញាចាស់ ទើបពួកគេអាចយល់ការបកស្រាយរបស់ព្រះយេស៊ូវ អំពីអារម្មណ៍ដ៏ជ្រាលជ្រៅដែលស្តេចនៅសម័យបុរាណ មានចំពោះដំណាក់របស់ព្រះ(ទំនុកដំកើង ៦៩:៩ យ៉ូហាន…
Read article