យើង​អធិស្ឋាន ព្រោះ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព

យើង​អធិស្ឋាន ព្រោះ​ព្រះ​ទ្រង់​មាន​អធិបតេយ្យ​ភាព1

មូល​ហេតុ​ដែល​យើង​អាច​អធិស្ឋាន ដោយ​មាន​ទំនុកចិត្ត​បាន គឺ​ដោយ​សារ​ព្រះ​ដែល​យើង​អធិស្ឋាន​ទៅ​រក ទ្រង់​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង។ នៅ​ថ្ងៃ​នេះ លោក អ. ស៊ី. ស្ព្រោល (R.C. Sproul) ធ្វើ​ការ​បក​ស្រាយ​ថា អធិបតេយ្យ​ភាព​របស់​ព្រះ​មិន​បាន​រារាំង​យើង មិន​ឲ្យ​អធិស្ឋាន​នោះ​ទេ តែ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​អធិស្ឋាន។

អត្ថបទ

ខ្ញុំ​មាន​មិត្ត​ជិត​ស្និទ្ធ​ម្នាក់ នៅ​សាលា​ព្រះ​គម្ពីរ ដែល​ជា​គ្រីស្ទ​បរិស័ទ​ក្នុង​និកាយ​មេតូឌីស។ យើង​ពិត​ជា​មិត្ត​ភក្តិ​ដ៏​ល្អ។ ខ្ញុំ​ជា​អ្នក​ប្រកាន់​ខ្ជាប់​តាម​គោលលទ្ធិ​របស់​លោក​កាល់វីន (Calvinist) យ៉ាង​ម៉ឺង​ម៉ាត់ ហើយ​ចំណែក​គាត់​វិញ គឺ​ជា​អ្នក​ជឿ​ច្បាស់ តាម​គោលលទ្ធិ​របស់​និកាយ​មេតូឌីស និង​លោក​អាមីនៀន។ ហើយ​គាត់​គិត​ថា គោលលទ្ធិ​របស់​លោក​កាន់វីន ជា​ទេវសាស្ត្រ​ដែល​ពិបាក​ទទួល​យក​បំផុត ដែល​គាត់​បាន​ស្គាល់​ក្នុង​ជីវិត​គាត់ ហើយ​ខ្ញុំ​ក៏​គិត​ថា គោលលទ្ធិ​របស់​លោក​អាមីនៀន ជា​គោលលទ្ធិ​ដែល​មិន​សម​ហេតុ​ផល​បំផុត ដែល​ខ្ញុំ​បាន​ជួប ហើយ​យើង​នៅ​តែ​មាន​ភាព​ខុស​គ្នា​ដូច​នេះ​ជា​យូរ​ឆ្នាំ។

ប៉ុន្តែ យើង​ទាំង​ពីរ​មាន​ចិត្ត​ឆេះ​ឆួល ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ហើយ​យើង​ក៏​ធ្លាប់​អធិស្ឋាន​ជា​មួយ​គ្នា​ផង​ដែរ។ យើង​បាន​ធ្លាប់​លុត​ជង្គង់​ចុះ ហើយ​ខ្ញុំ​អធិស្ឋាន​ថា «ព្រះ​អង្គ​អើយ ទូល​បង្គំ​សូម​អធិស្ឋាន សូម​ព្រះអង្គ​ប្រទាន​នូវ​ការ​យល់​ដឹង អំពី​គោលលទ្ធិ​នៃ​ការ​ជ្រើស​រើស​របស់​ព្រះ​អង្គ ដល់​អ្នក​នេះ ឬ​អ្នក​នោះ»។ ហើយ​គាត់​ក៏​បាន​ខឹង​នឹង​ខ្ញុំ ហើយ​អធិស្ឋាន​នៅ​ក្បែរ​ខ្ញុំ​ថា «ឱ​ព្រះ​អង្គ​អើយ សូម​នាំ​លោក​ប៊ីល និង​អ្នក​នេះ ឬ​អ្នក​នោះ ឲ្យ​ស្គាល់​ព្រះ​គ្រីស្ទ ដើម្បី​ទទួល​សេចក្តី​សង្គ្រោះ»។ ខ្ញុំ​ក៏​និយាយ​ថា «ប៉ុណ្ណឹង​បាន​ហើយ តោះ​យើង​ឈប់​អធិស្ឋាន។ អ្នក​មិន​អាច​អធិស្ឋាន​អញ្ចឹង​បាន​ទេ»។ ខ្ញុំ​ប្រាប់​គាត់​ថា «តើ​អ្នក​កំពុង​តែ​ទូល​សូម​ព្រះ​អង្គ​ឲ្យ​សង្គ្រោះ​បុរស​នោះ ហើយ​សូម​ព្រះ​អង្គ ឲ្យ​បើក​ចិត្ត​គាត់ ហើយ​សូម​ឲ្យ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​កែ​ប្រែ​មនុស្ស​ម្នាក់​នោះ ដោយ​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ​ឬ? តើ​អ្នក​កំពុង​ទូល​សូម​ព្រះអង្គ​ឲ្យ​បង្ហាញ​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ​ឬ«តាម​ទេវសាស្ត្រ​របស់​អ្នក អ្នក​គ្មាន​សិទ្ធិ​ទូល​សូម​ព្រះ​អង្គ ឲ្យ​ធ្វើ​អ្វី​មួយ​បាន​ឡើយ»

ទាល់​តែ​យើង​បាន​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​របស់​ព្រះ​សិន ទើប​យើង​ចូល​មក​រក​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន។ បើ​យើង​គិត​ថា ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ​ទេ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​មាន​ចិត្ត​ចង់​ទូល​សូម​ព្រះ​អង្គ​ក្នុង​រឿង​អ្វី​មួយ​បាន? យើង​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា មូល​ហេតុ​ដែល​យើង​អធិស្ឋាន គឺ​ដោយ​សារ​យើង​ជឿ​ថា ព្រះ​អង្គ​មាន​អំណាច បង្គាប់​បញ្ជា​អ្វីៗ​ទាំង​អស់ តាម​គោល​បំណង​របស់​ព្រះ​អង្គ។ សរុប​មក អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ គឺ​មាន​ន័យ​ថា ព្រះ​អង្គ​មាន​អំណាច​បង្គាប់​បញ្ជា តាម​គោល​បំណង​របស់​ទ្រង់។

កម្មវិធីផ្តោតចិត្តលើព្រះដ៏ខ្ពស់បំផុត ជាសម្លេង គឺជាការផ្តួចផ្តើមឡើង ជាភាសាអង់គ្លេស ដោយ Ligonier Ministries ។

More articles