ការរង់ចាំ ដោយចិត្តរំពឹង
គាត់ … ប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅរង់ចាំសេចក្តីប្រោសលោះនៅក្រុងយេរូសាឡិម។ លូកា ២:៣៨ នៅថ្ងៃដ៏មមាញឹក មុនពេលថ្ងៃណូអែលមកដល់ ស្ត្រីចំណាស់ម្នាក់បានទៅការិយាល័យប្រៃសណីយ៍ក្នុងតំបន់ដែលខ្ញុំរស់នៅ។ នៅទីនោះមានមនុស្សកកកុញកំពុងរង់ចាំវេនទទួលសំបុត្រម្តងម្នាក់។ បុគ្គលិកប្រៃសណីយ៍ដែលកំពុងមានចិត្តអត់ធ្មត់ បានឃើញគាត់ផ្លាស់ទីយឺតៗ ហើយក៏បាននិយាយស្វាគមន៍គាត់ថា “សូស្តី នារីវ័យក្មេង!” ពាក្យសម្ដីរបស់គាត់មានភាពស្និទ្ធស្នាល តែអ្នកខ្លះប្រហែលជាគិតថា គាត់កំពុងតែប្រាប់ស្ត្រីចំណាស់នោះថា “ការមានវ័យក្មេង ល្អជាងការមានវ័យចាស់”។ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យយល់ឃើញថា ការមានវ័យចាស់អាចបណ្តាលចិត្តយើងឲ្យមានក្តីសង្ឃឹម។ កាលលោកយ៉ូសែប និងនាងម៉ារានាំព្រះឱរសយេស៊ូវ ថ្វាយដល់ព្រះ(លូកា ២:២៣ និក្ខមនំ ១៣:២,១២) មានអ្នកជឿវ័យចំណាស់ពីរនាក់បានក្លាយជាតួអង្គដ៏សំខាន់។ ពីដំបូង លោកស៊ីម្មាន ដែលបានរង់ចាំព្រះមែស៊ីយាងមកអស់ជាច្រើនឆ្នាំ ក៏បានបីព្រះអង្គ “ហើយសរសើរដល់ព្រះ ដោយពាក្យថា ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខបណ្តាជនទាំងឡាយ”(លូកា ២:២៨-៣១)។ បន្ទាប់មក អ្នកស្រីអាណ ជាហោរាស្រី ដែល “មានវ័យចាស់យ៉ាងខ្លាំង”(ខ.៣៦) ក៏បានមកទីនោះដែរ នៅពេលដែលលោកស៊ីម្មានកំពុងជជែកគ្នា ជាមួយនាងម៉ារា និងលោកយ៉ូសែប។ គាត់ជាស្ត្រីមេម៉ាយដែលធ្លាប់រៀបការបានតែ៧ឆ្នាំ ហើយក៏បានរស់នៅក្នុងព្រះវិហារ ពេលគាត់មានអាយុ៨៤ឆ្នាំ។…
Read article