ប្រកាន់ខ្ជាប់ការអ្វីដែលល្អ
ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្តីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញ។ រ៉ូម ១២:៩ ពេលណាយើងចតឡានរបស់យើង នៅក្បែរវាលស្មៅបើកចំហមួយ ហើយដើរកាត់វាលស្មៅនោះ ទៅរកផ្ទះរបស់យើង ជើងខោរបស់យើងក៏បានជាប់កន្ត្រើយ ស្ទើរតែគ្រប់ពេល ជាពិសេសក្នុងរដូវស្លឹកឈើជ្រុះ។ ផ្កាកន្ត្រើយទាំងនោះបានតោងជាប់ជើងខោ និងស្បែកជើងក្រណាត់ ឬអ្វីក៏ដោយដែលដើរកាត់វា ហើយក្លាយជាយានជំនិះ សម្រាប់ឲ្យវាជិះទៅរកគោលដៅបន្ទាប់។ នេះជារបៀបដែលស្មៅកន្ត្រើយបានសាបព្រោះគ្រាប់របស់វា ក្នុងទីវាល នៅតំបន់ខ្ញុំ និងទូទាំងពិភពលោក។ ពេលណាខ្ញុំព្យាយាមបេះកន្ត្រើយចេញពីជើងខោខ្ញុំ ខ្ញុំច្រើនតែគិត អំពីពាក្យលើកទឹកចិត្តអ្នកជឿព្រះយេស៊ូវ ឲ្យ “ប្រកាន់ខ្ជាប់សេចក្តីល្អ”(រ៉ូម ១២:៩)។ ពេលណាយើងព្យាយាមស្រឡាញ់អ្នកដទៃ យើងអាចមានការពិបាក។ ទោះជាយ៉ាងណាក៏ដោយ ព្រះវិញ្ញាណបរិសុទ្ធជួយយើង ឲ្យប្រកាន់ខ្ជាប់សេចក្តីល្អ មានសេចក្តីស្រឡាញ់ ដោយស្មោះអស់ពីចិត្ត ហើយជម្នះការអាក្រក់ តាមការដឹកនាំរបស់ព្រះអង្គ(ខ.៩)។ បើអ្នកគ្រាន់តែយកដៃបោសផ្កាកន្ត្រើយ នោះពួកវាមិនជ្រុះពីជើងខោរបស់អ្នកងាយៗឡើយ។ ពួកវានៅតែតោងជាប់ ទាល់តែអ្នកបេះពួកវាចេញម្តងមួយៗ។ ហើយពេលណាយើងផ្ដោតទៅលើការអ្វីដែលល្អ ដោយផ្ដោតចិត្តទៅលើសេចក្តីមេត្តា សេចក្តីអាណិត និងព្រះរាជបញ្ជារបស់ព្រះអង្គ នោះយើងអាចមានក្តីស្រឡាញ់ដ៏រឹងមាំ ចំពោះអ្នកដទៃ ដោយពឹងអាងកម្លាំងរបស់ព្រះអង្គ។ ព្រះអង្គជួយយើងឲ្យមានការប្តូរផ្តាច់ចំពោះគ្នា ដោយសេចក្តីស្រឡាញ់ ដោយចាត់ទុកតម្រូវការអ្នកដទៃជាសំខាន់ជាងតម្រូវការខ្លួនឯង(ខ.១០)។ ជាការពិតណាស់ កន្ត្រើយដែលជាប់ជើងខោអាចពិបាកបេះចេញ តែពួកវាក៏បានរំឭកខ្ញុំ ឲ្យប្រកាន់ខ្ជាប់សេចក្តីស្រឡាញ់ដ៏រឹងមាំ ចំពោះអ្នកដទៃ…
Read article