រត់ទៅរកកន្លែងជ្រកកោនរបស់យើង
ព្រះយេហូវ៉ាទ្រង់ជាថ្មដា …ជាទីជ្រកកោននៃទូលបង្គំ ទ្រង់ជាអ្នកជួយសង្គ្រោះ ដែលសង្គ្រោះទូលបង្គំឲ្យរួចពីអំណាចអាក្រក់។ ២សាំយ៉ូអែល ២២:២-៣ ការប្រកួតកីឡាវាយកូនបាល់របស់សិស្សថ្នាក់ទី៦ មានដំណើរការល្អ។ ឪពុកម្តាយ និងជីដូនជីតាទាំងឡាយកំពុងតែលើកទឹកចិត្តកូន ឬចៅរបស់ខ្លួនដែលកំពុងប្រកួត ខណៈពេលដែលប្អូនៗរបស់ក្មេងក្នុងក្រុមទាំងនោះ កំពុងលេងនៅក្នុងផ្លូវដើរក្នុងសាលា។ ភ្លាមៗនោះ សម្លែងស៊ីរ៉ែនក៏បានបន្លឺឡើង ហើយមានពន្លឺភ្លឹបភ្លែតៗ នៅក្នុងកន្លែងហាត់ប្រាណក្នុងសាលា។ មាននរណាម្នាក់បានប៉ះប៊ូតុងបញ្ចេញសម្លេងប្រកាសអាសន្នអគ្គីភ័យ។ មិនយូរប៉ុន្មាន ក្មេងតូចៗទាំងនោះក៏បានប្រញាប់ចូលទៅក្នុងកន្លែងហាត់ប្រាណ ដោយចិត្តតក់ស្លុត ដើម្បីស្វែងរកឪពុកម្តាយរបស់ខ្លួន។ តាមពិត គ្មានអគ្គីភ័យកើតឡើង នៅថ្ងៃនោះទេ។ មានគេបានប៉ះប៊ូតុងធ្វើឲ្យសម្លេងប្រកាសអាសន្នបន្លឺឡើង ដោយអចេតនា។ តែពេលដែលខ្ញុំមើលទៅហេតុការណ៍នោះ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញក្មេងៗទាំងនោះប្រញាប់រត់ទៅឱបឪពុកម្តាយខ្លួន ដោយគ្មានការអៀនខ្មាស ដោយគិតស្មានថា មានរឿងវិបត្តិអ្វីមួយកំពុងកើតមាន។ ទិដ្ឋភាពនេះបានបង្ហាញថា ពួកគេកំពុងមានទំនុកចិត្តលើអ្នកដែលអាចផ្តល់សុវត្ថិភាព និងការធានា ក្នុងពេលដែលមានការភ័យខ្លាច។ ព្រះគម្ពីរបានចែងអំពីពេលដែលស្តេចដាវីឌបានជួបការភ័យខ្លាចយ៉ាងខ្លាំង។ ស្តេចសូល និងខ្មាំងសត្រូវជាច្រើនទៀត កំពុងតាមសម្លាប់ទ្រង់(២សាំយ៉ូអែល ២២:១)។ បន្ទាប់ពីព្រះទ្រង់រំដោះស្តេចដាវីឌឲ្យរួចផុតពីគ្រោះថ្នាក់ ទ្រង់ក៏បានច្រៀងសរសើរព្រះយ៉ាងពិរោះ ដោយការដឹងគុណ។ ទ្រង់ច្រៀងថា ព្រះអម្ចាស់ជា “ថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ទ្រង់ជាអ្នកជួយទូលបង្គំឲ្យរួច”(ខ.២)។ ពេលដែល “ខ្សែនៃស្ថានឃុំព្រលឹងមនុស្សស្លាប់” និង “ខ្សែរូតនៃសេចក្តីស្លាប់” បានរុំព័ទ្ធជុំវិញ(ខ.៦)…
Read article