ជួយសម្រាលបន្ទុកគ្នា
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ។ កាឡាទី ៦:២ ពេលដែលក្រុមស្ត្រី នៅក្នុងក្រុមសិក្សាព្រះគម្ពីរដែលយើងទើបបង្កើត បានជួបសោកនាដកម្មជាបន្តបន្ទាប់ យើងក៏បានចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅ ដល់គ្នាទៅវិញទៅមក។ ក្នុងចំណោមយើង មានអ្នកខ្លះបានបាត់បង់ឪពុក អ្នកខ្លះមានការឈឺចាប់នៅថ្ងៃខួបអាពាហ៍ពិពាហ៍បន្ទាប់ពីបានលែងលះគ្នា អ្នកខ្លះទៀតប្រសូតបានកូនតូចដែលមានត្រចៀកថ្លង់ពីកំណើត ហើយខ្លះក៏បានប្រញាប់នាំកូនទៅបន្ទប់សង្គ្រោះបន្ទាន់។ បទពិសោធន៍ដ៏ឈឺចាប់ទាំងអស់នេះ មានភាពធ្ងន់ធ្ងរពេក មិនអាចឲ្យនរណាម្នាក់រែកពន់តែម្នាក់ឯងបានឡើយ។ មនុស្សម្នាក់ៗមានភាពងាយរងគ្រោះ តែអាចនាំឲ្យមកនូវការចែកចាយបទពិសោធន៍យ៉ាងស្មោះត្រង់។ យើងក៏បានយំ និងអធិស្ឋានជាមួយគ្នា ហើយក្រុមសិក្សាព្រះគម្ពីររបស់យើងពីដំបូង មានសុទ្ធតែមនុស្សដែលមិនស្គាល់គ្នា ក៏បានប្រែក្លាយជាមិត្តជិតស្និទ្ធក្នុងរយៈពេលតែប៉ុន្មានអាទិត្យប៉ុណ្ណោះ។ ក្នុងនាមយើងជាផ្នែកមួយនៃពួកជំនុំ យើងអាចនៅកំដរអ្នកដែលកំពុងជួបទុក្ខវេទនា ដោយជួយរំលែកទុក្ខក្នុងជម្រៅចិត្តរបស់ពួកគេ។ ចំណងទាក់ទងដែលចងភ្ជាប់បងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ មិនពឹងផ្អែកទៅលើពេលវេលា ដែលយើងបានស្គាល់គ្នាយូរប៉ុណ្ណា ឬមានអ្វីដែលដូចគ្នានោះទេ។ ផ្ទុយទៅវិញ យើងជួយសម្រាលបន្ទុកគ្នា ដូចដែលសាវ័កប៉ុលបានបង្រៀន(កាឡាទី ៦:២)។ យើងស្តាប់ពួកគេចែកចាយអំពីទុក្ខលំបាក យើងបង្ហាញក្តីអាណិត និងជួយតាមលទ្ធភាព ហើយអធិស្ឋានឲ្យពួកគេ ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះ។ យើងអាចស្វែងរកវិធីធ្វើការល្អដល់មនុស្សទាំងអស់ ជាពិសេសអ្នកដែលជាសមាជិកនៃមហាគ្រួសារអ្នកជឿ (ខ.១០)។ សាវ័កប៉ុលបានមានប្រសាសន៍ថា ពេលណាយើងបានធ្វើដូចនេះ គឺយើងបានសម្រេចក្រឹត្យវិន័យរបស់ព្រះគ្រីស្ទហើយ(ខ.២) ដែលបង្គាប់ឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង។ បន្ទុកក្នុងជីវិតអាចមានទម្ងន់ធ្ងន់ តែព្រះអង្គបានប្រទានយើង នូវមហាគ្រួសារពួកជំនុំ ដើម្បីសម្រាលបន្ទុកយើង។—KAREN PIMPO តើមាននរណាខ្លះកំពុងរងទុក្ខវេទនា…
Read article