December 8, 2022

You are here:
ការចែកអាហារតាមរឿងក្នុងព្រះគម្ពីរ

សូម​ព្រះយេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរពេញ ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ទ្រង់​ចុះ។ នាងរស់ ២:១២ មាន​ពេល​មួយ ម៉ារា(Maria) បាន​យក​អាហារ​ថ្ងៃត្រង់​របស់​នាង ចូល​ទៅ​អង្គុយ​ញាំ នៅ​តុ​ដែល​គ្មាន​មនុស្ស​អង្គុយ។ ពេល​នាង​កំពុង​ខាំ​នំ​ប័​រហ្គ័​ររបស់​នាង ភ្នែក​របស់​នាង​បាន​ផ្ដោត​ទៅលើ​យុវជន​ម្នាក់ ដែល​កំពុង​អង្គុយ​នៅ​ចម្ងាយ​បី​បួន​តុ​ពី​នាង។ ខោអាវ​គាត់​ប្រឡាក់​ដី សក់​គាត់​ក៏​សំពោង​មិនដែល​សិត ហើយ​ដៃ​គាត់​ក្តាប់​ជាប់​ពែង​ក្រ​ដាស់​ដែល​ទទេ។ ច្បាស់​ណាស់ គាត់​កំពុងតែ​ឃ្លាន​អាហារ​ហើយ។ តើ​នាង​អាច​ជួយ​គាត់​ដោយ​របៀបណា? ការ​យក​លុយ​ទៅ​ឲ្យ​គាត់ មិនមែន​ជា​ទង្វើ​ដ៏​ឆ្លាត​វ័យ​ទេ។ បើ​នាង​ទិញ​អាហារ​មួយ​ពេល យក​ទៅ​ឲ្យ​គាត់ តើ​គាត់​នឹង​ខ្មាស​អៀន​ទេ? ពេលនោះ ម៉ារា​ក៏បាន​នឹក​ចាំ​អំពី​រឿង​នាងរស់ ដែល​ក្នុង​នោះ លោក​បូ​អូស ជា​ម្ចាស់​ដីដ៏​ស្តុកស្តម្ភ បាន​អញ្ជើញ​ស្ត្រី​មេម៉ាយ​ទាល់ក្រ​ម្នាក់ ឲ្យ​ដើរ​រើស​គួរស្រូវ​ក្នុង​វាលស្រែ​គាត់។ គាត់​បាន​បង្គាប់​ពួក​បាវ​ប្រុស​ៗ​ថា “ចូរ​បើកឲ្យ​នាង​រើស​យក​ក្នុង​គំនរ​កណ្តាប់​ស្រូវ​ផង​ចុះ កុំ​ឲ្យ​បន្ទោស​នាង​ឡើយ ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្តាប់​ចេញ ទុកឲ្យ​នាង​រើស កុំ​ឲ្យ​ស្តីថា​ដល់​នាង​ឡើយ”(នាងរស់ ២:១៥-១៦)។ ត្រង់​ចំណុច​នេះ លោក​បូ​អូស​បាន​បង្ហាញ​ចេញ​នូវ​ការ​ផ្គត់ផ្គង់​របស់​ព្រះ ក្នុង​វប្បធម៌​ដែល​មនុស្ស​ស្រី​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ប្រុស ដើម្បីឲ្យ​អាច​មានជីវិត​រស់។ ទីបំផុត លោក​បូ​អូស​ក៏បាន​រៀបការ​ជាមួយ​នាងរស់ ដោយ​លោះ​នាង​ឲ្យ​រួច​ផុត​ពី​ភាព​ទុរគត​(៤:៩-១០)។ ងាក​មក​រឿង​របស់​ម៉ារា​វិញ។ ពេល​ដែល​ម៉ារា​ដល់ពេល​ចាកចេញ នាង​ក៏បាន​ទុក​កញ្ចប់​ដំឡូងបារាំង​បំពង ដែល​នាង​មិនទាន់​បាន​ញាំ នៅ​លើ​តុ​នៅ​ក្បែរ​នោះ ឲ្យ​បុរស​នោះ​បានឃើញ។ បើ​គាត់​ពិតជា​ឃ្លាន​មែន គាត់​អាច​មក​យក​អាហារ​ដែល​នាង​ទុកចោល​នោះ​ញាំ។…

Read article