ប្រកាន់ខ្ជាប់ការអ្វីដែលល្អ

ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ទាំង​ខ្ពើម​សេចក្តី​អាក្រក់ ហើយ​កាន់ខ្ជាប់​ខាង​សេចក្តីល្អ​វិញ។ រ៉ូម ១២:៩

ពេលណា​យើង​ចត​ឡាន​របស់​យើង នៅ​ក្បែរ​វាលស្មៅ​បើក​ចំហ​មួយ ហើយ​ដើរកាត់​វាលស្មៅ​នោះ ទៅ​រក​ផ្ទះ​របស់​យើង ជើង​ខោ​របស់​យើង​ក៏បាន​ជាប់​កន្ត្រើយ ស្ទើរ​តែ​គ្រប់ពេល ជាពិសេស​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ។ ផ្កា​កន្ត្រើយ​ទាំងនោះ​បាន​តោង​ជាប់​ជើងខោ និង​ស្បែកជើង​ក្រណាត់ ឬអ្វី​ក៏ដោយ​ដែល​ដើរកាត់​វា ហើយ​ក្លាយជា​យានជំនិះ សម្រាប់​ឲ្យ​វា​ជិះ​ទៅ​រក​គោលដៅ​បន្ទាប់។ នេះ​ជា​របៀប​ដែល​ស្មៅ​កន្ត្រើយ​បាន​សាបព្រោះ​គ្រាប់​របស់​វា ក្នុង​ទីវាល នៅ​តំបន់​ខ្ញុំ និង​ទូទាំង​ពិភពលោក។

ពេលណា​ខ្ញុំ​ព្យាយាម​បេះ​កន្ត្រើយ​ចេញពី​ជើងខោ​ខ្ញុំ ខ្ញុំ​ច្រើនតែ​គិត អំពី​ពាក្យ​លើកទឹកចិត្ត​អ្នកជឿ​ព្រះយេស៊ូវ​ ឲ្យ “ប្រកាន់​ខ្ជាប់​សេចក្តីល្អ”(រ៉ូម ១២:៩)។ ពេលណា​យើង​ព្យាយាម​ស្រឡាញ់​អ្នកដទៃ យើង​អាច​មានការ​ពិបាក។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង ឲ្យ​ប្រកាន់​ខ្ជាប់​សេចក្តីល្អ មាន​សេចក្តី​ស្រឡាញ់ ដោយ​ស្មោះ​អស់ពី​ចិត្ត ហើយ​ជម្នះ​ការ​អាក្រក់ តាម​ការដឹកនាំ​របស់​ព្រះអង្គ(ខ.៩)។

បើ​អ្នក​គ្រាន់តែ​យកដៃ​បោស​ផ្កា​កន្ត្រើយ នោះ​ពួក​វា​មិន​ជ្រុះ​ពី​ជើងខោ​របស់​អ្នក​​ងាយ​ៗ​ឡើយ។ ពួក​វា​នៅតែ​តោង​ជាប់ ទាល់តែ​អ្នក​បេះ​ពួក​វា​ចេញ​ម្តង​មួយៗ។ ហើយ​ពេលណា​យើង​ផ្ដោត​ទៅលើ​ការអ្វី​ដែល​ល្អ ដោយ​ផ្ដោត​ចិត្ត​ទៅលើ​សេចក្តី​មេត្តា សេចក្តី​អាណិត និង​ព្រះរាជ​បញ្ជា​របស់​ព្រះអង្គ នោះ​យើង​អាច​មាន​ក្តីស្រឡាញ់​ដ៏​រឹងមាំ ចំពោះ​អ្នកដទៃ ដោយ​ពឹង​អាង​កម្លាំង​របស់​ព្រះអង្គ។ ព្រះអង្គ​ជួយ​យើង​ឲ្យ​មានការ​ប្តូរផ្តាច់​ចំពោះ​គ្នា ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ចាត់ទុក​តម្រូវការ​អ្នកដទៃ​ជា​សំខាន់​ជាង​តម្រូវការ​ខ្លួនឯង(ខ.១០)។

ជា​ការពិត​ណាស់ កន្ត្រើយ​ដែល​ជាប់ជើង​ខោ​អាច​ពិបាក​បេះ​ចេញ តែ​ពួក​វា​ក៏បាន​រំឭក​ខ្ញុំ ឲ្យ​ប្រកាន់​ខ្ជាប់​សេចក្តី​ស្រឡាញ់​ដ៏​រឹងមាំ ចំពោះ​អ្នកដទៃ ហើយ​ប្រកាន់​ខ្ជាប់​សេចក្តី​អ្វី​ដែល​ល្អ ដោយអំណាច​ព្រះអង្គ(ខ.៩ និង​មើល ភីលីព ៤:៨-៩)។—KATARA PATTON

តើ​ការ​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​អ្វី​ដែល​ល្អ បាន​ជួយ​អ្នកឲ្យ​ស្រឡាញ់​មិត្តភក្ដិ ឬ​ក្រុម​គ្រួសារ​ដែល​កំពុង​ជួប​ការ​លំបាក ដូចម្តេច​ខ្លះ? តើ​ហេតុអ្វី​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះត្រង់ គឺជា​សេចក្តី​ស្រឡាញ់​ដ៏​រឹងមាំ?

ឱ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​រំឭក​ទូលបង្គំ ឲ្យ​ប្រកាន់​ខ្ជាប់​សេចក្តី​អ្វី​ដែល​ល្អ អស់ពី​ចិត្ត។ ទូលបង្គំ​ចង់​បង្ហាញ​អ្នកដទៃ ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ។

For further study, read What Do You Do with a Broken Relationship? at DiscoverySeries.org​/Q0703.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំពេញ : ហូសេ ៥-៨ និង វិវរណៈ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles