កុំភ្លេចព្រះគុណណាមួយរបស់ព្រះអង្គឡើយ

យើង​ងាយ​នឹង​រស់នៅ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ដោយ​មិនបាន​គិត​ច្រើន អំពី​ការពិត​ដ៏​អស្ចារ្យ​ដែល​ថា ព្រះ​ទ្រង់​បាន​អត់ទោស​បាប​ឲ្យ​យើង នៅក្នុង​ព្រះគ្រីស្ទ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល សូម​រំឭក អំពី​សារៈសំខាន់​នៃ​ការ​នឹក​ចាំ អំពី​សេចក្តី​មេត្តា​របស់​ព្រះអម្ចាស់ ដែល​បាន​ជួយ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប។

អត្ថបទ

ខ្ញុំ​ចង់​ឲ្យ​អ្នក​ចំណាយពេល​មួយភ្លែត ដើម្បី​ធ្វើការ​ពិនិត្យមើល​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​បន្តិច នៅក្នុង​ការ​ធ្វើដំណើរ​ខាងវិញ្ញាណ​របស់​អ្នក។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រំឭក​អំពី​ពេល​ដំបូង ដែល​អ្នក​បានដឹង​ថា ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យ​អំពើបាប​ទាំងអស់​របស់​អ្នក។ ហើយ​សូម​ព្យាយាម​រំឭក​អំពី​អត្ថ​ប្រ​យោ​ន៍ ដែល​ការ​អត់ទោស​បាប​មាន សម្រាប់​ជីវិត​អ្នក ដែល​មាន​ដូចជា សេរីភាព ដែល​វិញ្ញាណ​អ្នកទទួល​បាន សន្តិភាព​ដែល​កើតមាន​ក្នុង​សម្បជញ្ញៈ ឬ​បញ្ញា​ចិត្ត​របស់​អ្នក ក្តី​អំណរ​ដែល​កើតមាន​ក្នុងចិត្ត​អ្នកជា​ដើម។ តែ​យើង​នៅតែ​ងាយ​ភ្លេច​ការអ្វី​ដែល​ព្រះ​បាន​ធ្វើ ភ្លេច​ថា ព្រះអង្គ​បាន​អត់ទោស​ឲ្យ​យើង ហើយ​បាន​សម្អាត​យើង​ឲ្យ​ស្អាត ក្នុង​ព្រះគ្រីស្ទ។ ស្តេច​ដាវីឌ​បាន​យល់​អំពី​សេចក្តី​នេះ​ច្បាស់​ណាស់ កាល​ទ្រង់​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ដែល​បាន​ចែងថា “ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ ហើយ​កុំ​ឲ្យ​ភ្លេច​បណ្តា​ព្រះគុណ​ណាមួយ​របស់​ទ្រង់​ឡើយ”(ទំនុកដំកើង ១០៣:២)។

More articles