មិត្តភាពអស់មួយជីវិត
លោកមិនបានបរិភោគអ្វីសោះ ដោយមានសេចក្តីឈឺឆ្អាលចំពោះដាវីឌ ហើយពីព្រោះបិតាបានធ្វើឲ្យមានសេចក្តីខ្មាសផង។ ១សាំយ៉ូអែល ២០:៣៤ លោកវីលៀម ខោភ័រ(William Cowper ឆ្នាំ១៧៣១-១៨០០) ជាកវីកំណាព្យជនជាតិអង់គ្លេស បានបង្កើតមិត្តភាពជាមួយលោកគ្រូគង្វាល ចន ញូតុន(John Newton ឆ្នាំ១៧២៥-១៨០៧) ជាអតីតអ្នកជួញដូរទាសករ។ លោកខោភ័របានកើតជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ ហើយបានព្យាយាមសម្លាប់ខ្លួនពីរបីដងហើយ។ ពេលលោកញូតុនទៅសួរសុខទុក្ខគាត់ អ្នកទាំងពីរក៏បាននាំគ្នាដើរអស់ជាច្រើនម៉ោង ហើយក៏បានជជែកគ្នាអំពីព្រះ។ លោកគ្រូញូតុនយល់ឃើញថា ការប្រកបគ្នា និងការមានមូលហេតុដែលត្រូវនិពន្ធបទកំណាព្យ មានប្រយោជន៍ចំពោះលោកខោភ័រ ដូចនេះលោកគ្រូគង្វាលក៏មានគំនិតនិពន្ធបទចម្រៀងទំនុកសកល។ លោកខោភ័រក៏បានរួមចំណែកក្នុងការនិពន្ធបទចម្រៀងទំនុកសកលជាច្រើនបទ ដោយរាប់បញ្ចូលទាំងបទ “ព្រះទ្រង់ធ្វើការតាមរបៀបដ៏អាថ៌កំបាំង”។ ពេលលោកញូតុនផ្លាស់ទៅធ្វើការក្នុងព្រះវិហារមួយទៀត គាត់នៅតែមានមិត្តភាពដ៏រឹងមាំជាមួយលោកខោភ័រ ហើយក៏បន្តសរសេរសំបុត្រផ្ញើទៅលោកខោភ័រជាទៀតទាត់ រហូតដល់ពេលលោកខោភ័រលាចាកលោក។ មិត្តភាពរបស់លោកខោភ័រ និងលោកញូតុនមានភាពស្រដៀងគ្នានឹងមិត្តភាពរវាងដាវីឌ និងយ៉ូណាថាន នៅគ្រាសញ្ញាចាស់។ បន្ទាប់ពីដាវីឌបានប្រយុទ្ធឈ្នះកូលីយ៉ាតហើយ “ចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្តគាត់ ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ”(១សាំយ៉ូអែល ១៨:១)។ ទោះយ៉ូណាថានជាបុត្រារបស់ស្តេចសូលក៏ដោយ ក៏ទ្រង់បានការពារដាវីឌ ទាស់ប្រឆាំងនឹងការច្រណែន និងកំហឹងរបស់ស្តេចសូល ដោយសួរបិតាទ្រង់ ពីមូលហេតុដែលបិតាទ្រង់ចង់សម្លាប់ដាវីឌ។ ស្តេចសូលក៏បានឆ្លើយតបដោយ “ពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន”(២០:៣៣)។ តែយ៉ូណាថាន បានគេចទាន់ ហើយក៏បានសោកសង្រេង ចំពោះការប្រព្រឹត្តដ៏អាម៉ាសរបស់បិតាទ្រង់…
Read article