December 16, 2022

You are here:
កេរដំណែលនៃសេចក្តីជំនឿ

ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នកជា​មុនដំបូង រួច​ក៏​នៅក្នុង​អ្នក​អ៊ើ​នីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា ក៏​នៅក្នុង​អ្នកផង។ ២ធីម៉ូថេ ១:៥ កាលពី​ឆ្នាំ ២០១៩ មានការ​ស្រាវជ្រាវ​មួយ អំពី​កេរដំណែល​ខាងវិញ្ញាណ​របស់​អ្នកជឿ​ព្រះយេស៊ូវ​ នៅ​រស​ហរ​ដ្ឋ​អាមេរិក បាន​រក​ឃើញថា ស្ត្រី​ជា​ម្តាយ និង​ជីដូន មាន​ឥទ្ធិពល​ដ៏​សំខាន់ មក​លើ​ការលូតលាស់​ខាងវិញ្ញាណ​របស់​គ្រីស្ទបរិស័ទ​នៅ​អាមេរិក។ ២ភាគ៣ នៃ​គ្រីស្ទបរិស័ទ​នៅ​អាមេរិក​បាន​អះអាង​ថា ខ្លួន​បាន​ទទួល​កេរដំណែល​នៃ​សេចក្តី​ជំនឿ ពី​ម្តាយ​របស់​ខ្លួន ហើយ១ភាគ៣ នៃ​គ្រីស្ទបរិស័ទ​នៅ​អាមេរិក បាន​ទទួលស្គាល់​ថា ជីដូនជីតា(តាមធម្មតា ជីដូន) របស់​ពួក​គេ ក៏​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការលូតលាស់​របស់​ពួក​គេ​ផង​ដែរ។ អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​កត់សំគាល់​ថា “ការសិក្សា​នេះ​បាន​រក​ឃើញ​ម្តង​ហើយ​ម្តង​ទៀត​ថា ស្ត្រី​ជា​ម្តាយ​មាន​ឥទ្ធិពល​ដ៏​យូរអង្វែង មក​លើ​ការលូតលាស់​ខាងវិញ្ញាណ​នៃ​មនុស្ស​ជំនាន់​ក្រោយ”។ ព្រះគម្ពីរ​ក៏បាន​ចែង​អំពី​ឥទ្ធិពល​នោះ​ផង​ដែរ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរផ្ញើ​​លោក​ធីម៉ូថេ ដែល​ជា​សិស្សរបស់​គាត់ គាត់​បាន​ទទួលស្គាល់​ថា ជំនឿ​របស់​លោក​ធីម៉ូថេ​បាន​ទទួល​ឥទ្ធិពល​ពី​ម្តាយ​គាត់​ឈ្មោះ អ៊ើ​នីស និង​ជីដូន​គាត់​ឈ្មោះ ឡូអ៊ីស(២ធីម៉ូថេ ១:៥)។ នេះ​ជា​ការ​ពិពណ៌នា​ជា​លម្អិត​ដ៏​មាន​អំណរ ដោយ​សង្កត់ធ្ងន់​អំពី​ឥទ្ធិពល ដែល​ស្ត្រី​ពីរ​នាក់​មាន​មក​លើ​អ្នកដឹកនាំ​វ័យក្មេង​នេះ នៅ​សម័យ​ពួក​ជំនុំ​ដំបូង។ ឥទ្ធិពល​របស់​ពួក​គេ​ក៏​អាច​ឃើញ​មាន ក្នុង​ការ​លើកទឹកចិត្ត​ដែល​សាវ័ក​ប៉ុល​មាន សម្រាប់​លោក​ធីម៉ូថេ យ៉ាងដូច​នេះ​ថា “ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​អ្នក​បាន​រៀន…

Read article