ឲ្យតែបានគ្រប់គ្រាន់
សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ។សុភាសិត ៣០:៨ ក្នុងខ្សែភាពយន្តមានចំណងជើងថា អ្នកលេងវីយូឡុង នៅលើដំបូលផ្ទះ តួអង្គឈ្មោះថេវា(Tevye) បាននិយាយទៅកាន់ព្រះ ដោយចិត្តស្មោះត្រង់ អំពីបញ្ហាជីវភាពរបស់គាត់ យ៉ាងដូចនេះថា “ព្រះអង្គបានបង្កើតឲ្យមានអ្នកក្រច្រើនណាស់។ ជាការពិតណាស់ ទូលបង្គំដឹងថា ភាពក្រីក្រមិនមែនជាអ្វីដែលគួរឲ្យខ្មាសអៀននោះទេ។ តែវាក៏មិនមែនជាកិត្តិយសដ៏ខ្ពង់ខ្ពស់អីដែរ! ដូចនេះ បើទូលបង្គំមានទ្រព្យសម្បត្តិតែបន្តិចបន្តួច តើមានខុសទាស់អ្វី … បើទូលបង្គំក្លាយជាអ្នកមាន តើវានឹងមានផលប៉ះពាល់អ្វី មកលើផែនការដ៏ធំ និងអស់កល្បរបស់ព្រះអង្គឬ?” រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកអេគើរ ដែលបានទូលថ្វាយដល់ព្រះ ដោយចិត្តស្មោះត្រង់ដូចនេះផងដែរ តែតាមរបៀបផ្សេងពីនេះ ដូចមានចែងក្នុងកណ្ឌគម្ពីរសុភាសិត។ លោកអេគើរបានទូលសូមព្រះថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ” (សុភាសិត ៣០:៨)។ គាត់ដឹងថា “ការមានទ្រព្យសម្បត្តិច្រើនពេក” អាចធ្វើឲ្យគាត់មានអំនួត និងធ្វើឲ្យគាត់រស់នៅដូចអ្នកមិនជឿព្រះ ដោយបដិសេធន៍ចរិយាសម្បត្តិរបស់ព្រះ។ ម្យ៉ាងទៀត គាត់បានសូមព្រះអង្គ កុំឲ្យគាត់ “មានភាពទាល់ក្រឡើយ” ព្រោះវាអាចបណ្តាលឲ្យគាត់បង្ខូចព្រះនាមព្រះអង្គ ដោយការលួចទ្រព្យសម្បត្តិអ្នកដទៃ(ខ.៩)។ លោកអេគ័របានទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកផ្គត់ផ្គង់គាត់ ហើយបានទូលសូមព្រះអង្គ “ឲ្យគាត់មានទ្រព្យសម្បត្តិល្មម” នឹងបំពេញតម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ។ ការអធិស្ឋានរបស់គាត់ បានបង្ហាញអំពីការដេញតាមបំណងព្រះទ័យព្រះ…
Read article