December 18, 2022

You are here:
ការអស្ចារ្យនៃថ្ងៃណូអែល

ព្រះ​ទ្រង់​បាន​ធ្វើវិញ ដោយ​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក មាន​រូបអង្គ​បែបដូចជា​សាច់ឈាម ដែល​តែងតែមាន​បាប ហើយដោយ​ព្រោះ​អំពើបាប ក៏​កាត់ទោស​អំពើបាប​នៅក្នុង​សាច់ឈាម។ រ៉ូម ៨:៣ នៅកន្លែង​លក់​របស់​របរ​ចាស់​ៗ ដែល​គេ​លែង​ត្រូវការ ខ្ញុំ​បាន​ឃើញ​តុក្កតា​រឿង​កំណើត​ព្រះយេស៊ូវ​មួយ​ឈុត នៅក្នុង ក្រ​ដាស់​ឡាំង​កំពិត​មួយ។ ពេល​ខ្ញុំ​រើស​តុក្កតា​ព្រះ​ឱរស​យេស៊ូវ​ ខ្ញុំ​កត់សំគាល់​ឃើញ​ថា គេ​បាន​ឆ្លាក់រូប​តុក្កតា​នោះ យ៉ាង​លម្អិត​ល្អ​ណាស់។ តុក្កតា​នោះ​មិនមែន​ជា​តុក្កតា​ទារក​ដែល​មាន​សំពត់​រំ​ជុំវិញ​ខ្លួន នៅសល់​តែ​មុខ ដែល​មាន​ភ្នែក​បិទ​នោះ​ទេ តែ​ជា​តុក្កតា​ដែល​មាន​ភ្នែក​បើក និង​មាន​សំពត់​រំ​តែ​ពាក់កណ្តាល ដោយមាន​ដៃ​លាតសន្ធឹង ប្រអប់​ដៃ​ចំហ និង​ម្រាម​ដៃ​លាត។ មើលទៅ​រូប​នោះ​ហាក់ដូចជា​កំពុង​និយាយ​មក​ខ្ញុំ​ថា “ខ្ញុំ​នៅ​ទីនេះ​ហើយ!” តុក្កតា​នោះ​គ្រាន់​តែ​ជា​រូប​តាំង​លម្អ ដែល​ពិពណ៌នា អំពី​ការ​អស្ចារ្យ​នៅ​ថ្ងៃ​ណូអែល ដែល​ព្រះ​ទ្រង់​បាន​ចាត់​ព្រះរាជបុត្រា ឲ្យ​យាងចុះ​មក​ផែនដី ដោយ​យកកំណើត​ជា​មនុស្ស។ ពេល​ដែល​ព្រះ​ឱរស​យេស៊ូវ​បាន​ចម្រើន​វ័យ​ធំឡើង ព្រះហស្ត​ព្រះអង្គ​ក៏បាន​កាន់​ព្រះគម្ពីរ​សញ្ញាចាស់ ហើយក៏​បាន​ធ្វើការ​ជាជាង​ឈើ មុន​ពេល​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ចាប់ផ្តើម។ ព្រះហស្ត​ព្រះអង្គ​ក៏បាន​បោះជំហាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​បង្រៀន និង​ប្រោស​ឲ្យ​ជា។ នៅ​ចុងបញ្ចប់​នៃ​ព្រះជន្ម​ព្រះអង្គ ព្រះហស្ត និង​ព្រះបាទ​របស់​ព្រះអង្គ ត្រូវ​គេ​ដំដែកគោល​ជាប់នឹង​ឈើឆ្កាង​រហូត​ព្រះអង្គ​សុគត។ ដូចនេះ ព្រះវរបិតា​បាន “ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក មាន​រូបអង្គ​បែបដូចជា​សាច់ឈាម ដែល​តែងតែមាន​បាប ហើយដោយ​ព្រោះ​អំពើបាប ក៏​កាត់ទោស​អំពើបាប​នៅក្នុង​សាច់ឈាម” រ៉ូម ៨:៣។ បើ​យើង​ទទួលយក​ការ​ប្រោស​លោះ​របស់​ព្រះយេស៊ូវ​ ដែល​បាន​បង់ថ្លៃ​លោះ​យើង​ឲ្យ​រួចពី​បាប…

Read article