នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មិនបានមកដើម្បីដាក់បណ្តាសា

មិនបានមកដើម្បីដាក់បណ្តាសា

ដោយTim Gustafson

December 20, 2022

នឹង​មាន​ផ្កាយ១ចេញពី​ពួក​​យ៉ាកុប​មក ហើយនឹង​មាន​ដំបង១កើត​ពី​សាសន៍​អ៊ីស្រាអែល​ដែរ។ ជនគណនា ២៤:១៧ លោក​វី​លៀម សេកស្ពា(William Shakespeare) ជា​អ្នកជំនាញ​ក្នុង​ការប្រើពាក្យ​ជេរ ក្នុង​រឿងល្ខោន​ដែល​គាត់​បាន​និពន្ធ និង​ដឹកនាំ។ លោក​ប៊ែ​រី ក្រា​ហ្វ(Barry Kraft) ជា​តួ​សម្ដែង ដែល​បាន​និពន្ធ​សៀវភៅ​ដ៏​ល្បីល្បាញ អំពី​របៀប​ជេរ​របស់​លោក​សេកស្ពា ដែល​បាន​ដកស្រង់​ក្នុង​រឿងល្ខោន​របស់​លោក​សេ​កស្ពា ដែល​ក្នុង​នោះ​អ្នកដឹកនាំ​រឿង​រូប​នោះ បាន​ឲ្យ​តួអង្គ​គាត់​ប្រើ​ពាក្យ​ជេរ​យ៉ាង​ប៉ិនប្រសប់។ សៀវភៅ​ដែល​លោក​ក្រា​ហ្វ​បាន​និពន្ធ​នេះ បាន​ដកស្រង់​ពាក្យ​ជេរ​ប្រ​ទិច នៅ​សម័យ​ដើម ដែល​បាន​ផ្តល់​ឲ្យ​អ្នកអាន នូវ​ការកម្សាន្ត​សប្បាយ។ តែ​ស្តេច​នគរ​ម៉ូ​អាប់ នៅ​សម័យ​បុរាណ​បាន​ព្យាយាម​ជួល​ហោរា​អាថ៌កំបាំង​ម្នាក់ មិនគ្រាន់​តែ​ឲ្យ​គាត់​ជេរ​ប្រ​ទិច​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះទេ តែ​ថែមទាំង​ដាក់​បណ្តា​សារ​ពួក​គេ​តែម្តង។ គឺ​ដូចដែល​ស្តេច​បា​ឡាក បាន​ប្រាប់​លោក​បា​ឡាម​ថា “ចូរ​ឯង​មក​ឥឡូវ ដើម្បីនឹង​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ”(ជនគណនា ២២:៦)។ ផ្ទុយទៅវិញ លោក​បា​ឡាម​ក៏បាន​ធ្វើឲ្យ​ស្តេច​អង្គ​នោះ​ខ្ញាល់ ដោយ​ឲ្យពរ​ដល់​ជនជាតិ​ហេព្រើរ ជាច្រើនលើក​ច្រើន​សារ(២៤:១០)។ ក្នុងចំណោម​ការ​ឲ្យពរ​នោះ ក៏​រាប់បញ្ចូល​ការ​ថ្លែង​ទំនាយ​ថា “ខ្ញុំ​ឃើញ​ទ្រង់ តែ​មិនមែន​ក្នុង​ឥឡូវនេះ​ទេ ខ្ញុំ​រំពឹងមើល​ទ្រង់ តែ​មិនមែន​នៅ​ជិត​ទេ នឹង​មាន​ផ្កាយ១ចេញពី​ពួក​​យ៉ាកុប​មក”(២៤:១៧)។ ច្បាស់​ណាស់ បុគ្គល​ដែល​គាត់​បាន​ថ្លែង​ក្នុង​បទ​ទំនាញ​នេះ មិនទាន់​បាន​យាង​មក ក្នុង​សម័យ​នោះ​នៅឡើយ​ទេ តែ​លោក​បា​ឡាម​កំពុង​និយាយ​សំដៅ​ទៅលើ​នរណា? នៅ​បន្ទាត់​បន្ទាប់ យើង​ឃើញ​តម្រុយ​នៅត្រង់​ឃ្លា “ហើយនឹង​មាន​ដំបង១កើត​ពី​សាសន៍​អ៊ីស្រាអែល​ដែរ”(ខ.១៧)។ “ផ្កាយ” នោះ​នឹង​នាំ​ពួក​ហោរា​ទាំង​បី ឲ្យ​ជិះ​សត្វ​អូដ្ឋ​ពី​ទិសខាងកើត ជួប​បុត្រ​តូច ដែល​ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​យាង​មក​សង្គ្រោះ​មនុស្សជាតិ​ឲ្យ​រួចពី​បាប(ម៉ាថាយ ២:១-២)។ ដូចនេះ នៅពេល​ណា​ហោរា​បា​ឡាម​ឲ្យពរ​ដល់​ពួក​អ៊ីស្រាអែល គាត់​ក៏បាន​ចង្អុលបង្ហាញ​គេ ឲ្យ​ងាក​ទៅ​រក​ព្រះ​មែ​ស៊ី ដែល​នឹង​យាង​មក​នៅពេលអនាគត​ផង​ដែរ។ ព្រះអង្គ​បាន​យាង​មក មិនមែន​ជា​បណ្តា​សារ តែ​ជា​ព្រះពរ​ដល់​មនុស្សជាតិ។—TIM GUSTAFSON

តើ​បទ​គម្ពីរ​ជនគណនា ជំពូក ២៤ បាន​ធ្វើឲ្យ​អ្នកមាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា​នៅក្នុង​ការយល់​ដឹង អំពី​រឿង​នៃ​បុណ្យណូអែល? តើ​បទ​គម្ពីរ​នេះ​អាច​ផ្លាស់​ប្តូរ​របៀប​ឆ្លើយតប​របស់​អ្នក​ដូចម្តេច​ខ្លះ ពេល​ដែល​អ្នកប្រឈម​មុខ​ដាក់ មនុស្ស​ដែល​ប្រឆាំង​នឹង​ការងារ​របស់​ព្រះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ទូលបង្គំ នូវ​ភ្នែក​សម្រាប់​មើល​ព្រះហស្ត​ព្រះអង្គ​ធ្វើការ នៅក្នុង​គ្រប់ការ​ទាំងអស់។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ១-៣ និង វិវរណៈ ១១

ល្ងាច

យើងត្រូវស្តាប់បង្គាប់ព្រះជាជាងស្តាប់តាមមនុស្ស

យើងត្រូវស្តាប់បង្គាប់ព្រះជាជាងស្តាប់តាមមនុស្ស

ដោយUltimately with R.C. Sproul

December 20, 2022

តើ​គ្រីស្ទបរិស័ទ​គួរតែ​ចុះចូល​នឹង​អ្នកមាន​អំណាច ដែល​ព្រះ​ទ្រង់​បាន​ដាក់ឲ្យ​គ្រប់គ្រង​នៅ​លើ​ពួក​គេ​ឬទេ? ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul)សូម​លើកឡើង អំពី​គោលការណ៍​ដើម្បីឲ្យ​យើង​ដឹង​ថា ពេលណា​យើង​ត្រូវ​ស្តាប់​បង្គាប់ ហើយ​ពេលណា​យើង​មិន​ត្រូវ​ស្តាប់​បង្គាប់​អ្នកមាន​អំណាច។ អត្ថបទ យើង​ត្រូវ​ស្តាប់​បង្គាប់​អ្នក​ដែល​មានអំណាច​​ជានិច្ច លើកលែងតែ​អ្នកមាន​អំណាច ដែល​បញ្ជា​យើង​ឲ្យ​ធ្វើអ្វី ដែល​ព្រះ​បាន​ហាម ឬ​ហាម​យើង​មិន​ឲ្យ​ធ្វើអ្វី​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ។ ព្រះ​ទ្រង់​បាន​រៀបចំ​ឲ្យ​ប្តី​មាន​អំណាច​មក​លើ​ប្រពន្ធ។ បើ​ប្តី​ប្រាប់​ប្រពន្ធ​ឲ្យ​ទៅ​លក់ខ្លួន ដើម្បី​រក​ប្រាក់ចំណូល​បន្ថែម សម្រាប់​គ្រួសារ នោះ​នាង​មិនគ្រាន់​តែ​មិន​គួរ តែ​ក៏​មិន​ត្រូវ​ស្តាប់​បង្គាប់​គាត់​សោះ​ឡើយ។ ម្យ៉ាងទៀត បើ​ស្រ្តី​ម្នាក់​បាន​រៀបការ​ជាមួយ​អ្នក​មិន​ជឿ​ព្រះ ហើយ​បុរស​នោះ​ប្រាប់​នាង ឲ្យ​ឈប់​ទៅ​ចូលរួម​ក្រុម​ចម្រៀង​នៅ​ព្រះវិហារ តើ​នាង​គួរតែ​ធ្វើ​ដូចម្តេច ក្នុងនាម​ជា​ភរិយា? នាង​គួរតែ​នៅផ្ទះ ព្រោះ​គ្មាន​បទ​គម្ពីរ​ណាមួយ ដែល​បាន​បង្គាប់​ថា នាង​ត្រូវតែ​ចូលរួម​ក្រុម​ចម្រៀង​នោះ​ទេ។ បើ​នាង​អាច​ចូលរួម​បាន គឺជា​ការ​ល្អ តែ​ព្រះគម្ពីរ​មិនបាន​បង្គាប់​ទេ។ ចុះបើ​សិន​ជា​ស្វាមី​ប្រាប់​ភរិយា​ថា គាត់​មិន​អនុញ្ញាត​ឲ្យ​នាង​ទៅ​ព្រះវិហារ នៅ​ថ្ងៃអាទិត្យ ដើម្បី​ជួបជុំ​ថ្វាយបង្គំ​ព្រះ​ជាមួយ​រាស្រ្ត​របស់​ព្រះអង្គ​ទេ តើ​នាង​ត្រូវ​ធ្វើ​ដូចម្តេច? នាង​មិនគ្រាន់​តែ​មិន​គួរ តែ​មិន​ត្រូវ​ស្តាប់​បង្គាប់​គាត់​ឡើយ ព្រោះ​ព្រះ​ទ្រង់​បាន​បង្គាប់​នាង ឲ្យ​មានការ​ប្រកប​ជាមួយ​ពួក​បរិសុទ្ធ​ជា​ទៀង​ទាត់។ តើ​អ្នក​ឃើញ​ទេ យើង​អាច​មានការ​ឈឺចាប់ និង​មានការ​លះបង់​ខ្លាំង​ប៉ុណ្ណា ពេល​ដែល​យើង​ស្ថិតនៅ​ក្នុង​គំនាប​រវាង​អំណាច​ពីរ​ផ្សេងគ្នា? យើង​មិន​អាច​ជៀសវាង​ការ​ស្តាប់​បង្គាប់​ព្រះ ហើយ​ធ្វើអំពើ​បាប ដោយ​យកលេស​ថា “ខ្ញុំ​គ្រាន់តែ​ធ្វើ​តាម​បញ្ជា តែ​ចិត្ត​ខ្ញុំ​មិន​ចង់​ធ្វើ​ទេ”។ តែ​ផ្ទុយទៅវិញ យើង​ត្រូវ​មាន​ផ្នត់គំនិត​ដែល​គិតថា ដោយសារតែ​ព្រះ​ទ្រង់ប្រទាន​យើង​នូវ​សិទ្ធិ និង​ការទទួលខុសត្រូវ ដែល​មិន​ត្រូវ​ស្តាប់​បង្គាប់​អ្នកមាន​អំណាច​ដែល​បញ្ជា​យើង ឲ្យ​ធ្វើអ្វី ដែល​ទ្រង់​បាន​ហាម ឬ​ហាម​យើង​មិន​ឲ្យ​ធ្វើអ្វី​ដែល​ព្រះ​ទ្រង់​បង្គាប់ នោះ​មិន​មែន​មាន​ន័យ​ថា យើង​មាន​ហេតុផល​ដែល​មិន​ត្រូវ​ស្តាប់​បង្គាប់ ពេលណា​យើង​មិន​យល់ស្រប​នឹង​អ្នកមាន​អំណាច ឬនៅ​ពេល​ដែល​អ្នកមាន​អំណាច​កំពុង​កេងប្រវ័ញ្ច​ ឬ​ធ្វើ​ទុក្ខ​យើង ឬ​ក៏​នាំឲ្យ​យើង​មានការ​ពិបាក​នោះ​ទេ។ តើ​លោក​យ៉ូសែប និង​នាង​ម៉ារា​មាន​ការ​លំបាក​ប៉ុណ្ណា ក្នុង​ការ​ធ្វើដំណើរ​ទៅ​ភូមិ​បេ​ថ្លេ​ហិម? តែ​ពួក​គេ​បាន​ចុះចូល​នឹង​ច្បាប់ ព្រោះ​ព្រះ​ទ្រង់​មិនដែល​បាន​បង្គាប់​លោក​យ៉ូសែប និង​នាង​ម៉ារា​ឲ្យ​រស់នៅ​មាន​ភាព​សុខ​ស្រួល មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ឬ​មាន​ភាព​ល្បីល្បាញ​នោះ​ទេ។ យ៉ាងណាមិញ គោល​ការ​ជាទូទៅ​ដែល​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​នោះ​គឺ យើង​ត្រូវ​ខិតខំ​អស់ពី​ចិត្ត ដើម្បី​ចុះចូល​នឹង​អ្នកមាន​អំណាច​លើ​យើង តែ​យើង​ត្រូវ​ប្រឆាំង​អ្នក​ដែល​បង្គាប់​យើង​មិន​ឲ្យ​ស្តាប់​បង្គាប់​ព្រះ។ ហេតុនេះ​ហើយ ក្នុង​ការរស់នៅ​របស់​យើង​ជាប្រចាំ​ថ្ងៃ យើង​ចាំបាច់​ត្រូវ​ដឹង​ថា ព្រះ​ទ្រង់​បង្គាប់​យើង​ឲ្យ​ធ្វើអ្វី ហើយ​ហាម​មិន​ឲ្យ​ធ្វើអ្វី។ ពុំ​នោះ​ទេ យើង​ប្រៀប​ដូចជា​សត្វ​ចៀម ដែល​គ្មាន​អ្នកគង្វាល ហើយ​យើង​នឹង​មាន​ផ្នត់គំនិត​ដែល “ចេះ​តែ​ដើរ​តាម​ហ្វូង” ដោយធ្វើ​អ្វីក៏ដោយ​ដែលគេ​ប្រាប់​ឲ្យ​យើង​ធ្វើ ដែល​តាមពិត មាន​ពេលខ្លះ​គ្រីស្ទបរិស័ទ​ត្រូវ​និយាយ​ថា ទេ ផង​ដែរ។ នេះ​ជា​មូលហេតុ​ដែល​សតវត្សរ៍​ទី១ ជា​សតវត្សរ៍​ដែល​ឈាម​របស់​ពួក​ជំនុំ​បាន​ក្លាយជា​គ្រាប់ពូជ​នៃ​ការលូតលាស់​របស់​ពួក​ជំនុំ តាមរយៈ​ការ​លះបង់​ជីវិត​របស់​អ្នក ដែល​មិនព្រម​ចុះចូល​នឹង​អ្នកដឹកនាំ​ផ្តាច់​ការ ដែល​បង្ខំ​ពួក​គេ​ឲ្យ​បោះបង់ចោល​ជំនឿ​លើ​ព្រះគ្រីស្ទ។ យើង​ត្រូវតែ​និយាយ​ដូច​លោក​យ៉ូប​ថា “ទោះ​យើង​ត្រូវ​បាត់បង់ជីវិត​ក៏ដោយ ក៏​យើង​នៅតែ​គោរព​ប្រតិបត្តិ​ព្រះ”។ ខ្ញុំ​សូម​ជំរុញ​បង​ប្អូន​គ្រីស្ទ​បរិស័ទ​ទាំងឡាយ ឲ្យ​ត្រៀមខ្លួន​ជាស្រេច សម្រាប់​ពេល​ដែល​អ្នក​ត្រូវ​ជ្រើសរើស​យក​ការ​ស្តាប់​បង្គាប់​អ្នក​ដែល​បញ្ជា​ឲ្យ​យើង​ធ្វើ​អំពើ​បាប ឬ​ជ្រើសរើស​យក​ការ​ស្តាប់​បង្គាប់​ព្រះគ្រីស្ទ។

ប្រភេទ