ការអធិស្ឋានដ៏មានតម្លៃ
សូមឲ្យពាក្យទាំងនេះ ដែលយើងបានទូលអង្វរ បាននៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទាំងយប់ទាំងថ្ងៃ។ ១ពង្សាវតាក្សត្រ ៨:៥៩ នៅបច្ចិមប្រទេស សត្វចាបក្លឺក ចូលចិត្តស៊ីគ្រាប់ធញ្ញជាតិជាអាហារ។ រៀបរាល់ឆ្នាំពួកវាបានត្រៀមខ្លួនសម្រាប់រដូវរងា ដោយលាក់គ្រាប់ដើមស្រល់សម្បកពណ៌សបួនប្រាំគ្រាប់ ក្នុងមួយរន្ធ។ ជាសរុប វាអាចលាក់គ្រាប់ស្រល់នោះបានប្រហែល៥០០គ្រាប់ ក្នុងរយៈពេល១ម៉ោង។ ប៉ុន្មានខែក្រោយមក វាក៏ត្រឡប់មករកគ្រាប់ដែលវាបានលាក់នោះ ទោះជាមានព្រឹលធ្លាក់ខ្លាំងក៏ដោយ។ សត្វចាបក្លឺកមួយក្បាលអាចចងចាំកន្លែងលាក់គ្រាប់ស្រល់ បាន១ម៉ឺនទីតាំង ជាសមត្ថភាពដ៏អស្ចារ្យ បើធៀបនឹងសមត្ថភាពចងចាំរបស់មនុស្សដែលជាញឹកញាប់ សូម្បីតែកន្លែងទុកសោឡាន ម៉ូតូ ឬកន្លែងទុកវ៉ែនតា ក៏យើងពិបាកចងចាំដែរ។ តែសមត្ថភាពនៃការចងចាំកន្លែងបានច្រើនយ៉ាងនេះ មិនមានអ្វីអស្ចារ្យទេ បើយើងប្រៀបផ្ទឹមនឹងសមត្ថភាពរបស់ព្រះ ដែលអាចចងចាំការអធិស្ឋានរបស់យើងរាល់គ្នា។ ព្រះអង្គអាចចងចាំការអធិស្ឋានដ៏ស្មោះត្រង់នីមួយៗ ហើយអាចឆ្លើយតបការអធិស្ឋានរបស់យើង ទោះយើងបានអធិស្ឋានតាំងពី១ឆ្នាំមុនក៏ដោយ។ ក្នុងកណ្ឌគម្ពីរវិវរណៈ សាវ័កយ៉ូហានបានពិពណ៌នា អំពី “តួមានជីវិតទាំង៤ និងពួកចាស់ទុំ២៤នាក់” ថ្វាយបង្គំព្រះអម្ចាស់ នៅស្ថានសួគ៌។ ពួកគេម្នាក់ៗ “កាន់ស៊ុង និងពានមាស ដែលពេញដោយគ្រឿងក្រអូបរៀងខ្លួន ឯគ្រឿងក្រអូបនោះជាសេចក្តីអធិស្ឋានរបស់ពួកបរិសុទ្ធ”(៥:៨)។ ដែលគ្រឿងក្រអូបនៅសម័យបុរាណមានតម្លៃថ្លៃយ៉ាងណា នោះសេចក្តីអធិស្ឋានរបស់យើងក៏មានតម្លៃជាងនោះទៀត ចំពោះព្រះ បានជាព្រះអង្គបានដាក់សេចក្តីអធិស្ឋានរបស់យើង ក្នុងពានមាស នៅចំពោះមុខព្រះអង្គជានិច្ច! ការអធិស្ឋានរបស់យើងមានតម្លៃចំពោះព្រះ ព្រោះយើងសំខាន់ចំពោះព្រះអង្គ ហើយតាមរយៈសេចក្តីសប្បុរស…
Read article