អំណាចនៃព្រះបន្ទូលព្រះ
នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ។ អេសាយ ៥៥:១១ នៅពេលល្ងាច មុនពេលថ្ងៃបុណ្យណូអែល នៅ ឆ្នាំ១៩៦៨ លោកហ្វ្រែង ប៊រមែន(Frank Borman) លោកជីម ឡូវែល(Jim Lovell) និងលោកប៊ីល អ៊ែនឌ័រ(Bill Anders) បានក្លាយជាមនុស្សដំបូងបំផុត ដែលបានចូលទៅក្នុងគន្លងហោះហើរជុំវិញស្ថានព្រះច័ន្ទ។ ពេលដែលពួកគេបានហោះហើរក្រឡឹងជំវិញស្ថានព្រះចន្ទបាន១០ដង ពួកគេក៏បានចែករំលែករូបថតស្ថានព្រះចន្ទ និងផែនដី ដែលពួកគេថតបាន។ ក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ពួកគេក៏បានអាចបទគម្ពីរលោកុប្បត្ដិ ជំពូក១ ម្តងម្នាក់។ នៅក្នុងការអបអរខួបទី៤០ លោកប៊រមែនក៏បានមានប្រសាសន៍ថា “កាលនោះ គេបានប្រាប់យើងថា នៅពេលល្ងាច មុនថ្ងៃណូអែល យើងនឹងមានចំនួនអ្នកស្តាប់តាមរលកធាតុអាកាសច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ។ ហើយអង្គការណាសាគ្រាន់តែបានណែនាំយើងឲ្យនិយាយអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ”។ ដូចនេះ ពួកគេក៏បានសម្រេចចិត្តអានខគម្ពីរនោះ ដែលនៅតែបានដាំគ្រាប់ពូជនៃសេចក្តីពិត ក្នុងចិត្តរបស់មនុស្សជាច្រើន ដែលបានស្តាប់ការចាក់ផ្សាយជាប្រវត្តិសាស្ត្រនោះ។ ព្រះទ្រង់បានមានបន្ទូល តាមរយៈហោរាអេសាយថា “ចូរឱនត្រចៀក ហើយមកឯអញ ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ”(អេសាយ ៥៥:៣)។ ព្រះអង្គបានបង្ហាញនូវការប្រទានសេចក្តីសង្គ្រោះដោយឥតគិតថ្លៃ ដើម្បីអញ្ជើញយើង ឲ្យងាកបែរពីបាប និងទទួលសេចក្តីមេត្តា និងការអត់ទោសបាបពីព្រះអង្គ(ខ.៦-៧)។…
Read article