December 25, 2022

You are here:
នៅពីក្រោយភាពល្អឥតខ្ចោះ

ដ្បិត​ពួក​ប្អូន​ទ្រង់​មិនបាន​ជឿ​ដល់​ទ្រង់​ទេ។ យ៉ូហាន ៧:៥ វីដេអូ​រឿង​បុណ្យណូអែល ដែល​គ្រួសារ​លោក​បាកឃ័រ​(Barker) បាន​សម្តែង​មើល​ទៅ ហាក់ដូចជា​ធ្វើ​បាន​យ៉ាង​ល្អឥតខ្ចោះ។ ក្នុង​វីដេអូ​នោះ គេ​ឃើញ​អ្នកគង្វាល៣នាក់ ដែល​បាន​ស្លៀករ៉ូប (សម្ដែង​ដោយ ក្មេងប្រុស​របស់​គ្រួសារ​នេះ) បាន​អង្គុយ​ជុំវិញ​ភ្នក់ភ្លើង ក្នុង​វាលស្មៅ។ ភ្លាម​ៗ​នោះ​ទេវតា​មួយ​អង្គបាន​ចុះ​មក​ពី​ទួល (សម្ដែង​ដោយ​បងស្រី​របស់​ពួក​គេ) ដោយ​ភាព​ត្រ​ចេះ​ត្រចង់​ណាស់ ទាស់​តែ​នាង​មាន​ពាក់​ស្បែកជើង​កីឡា​ពណ៌​ផ្កាឈូក​។ ពេល​ដែល​ភ្លេង​ក្នុង​វីដេអូ​នោះ កាន់តែ​កន្ត្រាក់​អារម្មណ៍ ពួក​អ្នកគង្វាល​នោះ​ក៏បាន​មើលទៅ​មេឃ ដោយការ​ភ្ញាក់ផ្អើល។ ពួក​គេ​បាន​ដើរតាម​ផ្លូវលំ​មួយ នៅក្នុង​វាលស្មៅ ឆ្ពោះទៅ​រក​ទារក ដែល​ជា​ទារក​ពិត សម្ដែង​ដោយ​ប្អូនប្រុស​របស់​ពួក​គេ នៅក្នុង​ក្រោល​សត្វ​សម័យ​បច្ចុប្បន្ន។ ពេល​នោះ បងស្រី​ច្បង​របស់​ពួក​គេ​ក៏បាន​ដើរតួ​ជា​នាង​ម៉ារា​វិញ​ម្តង។ បន្ទាប់មក ចូល​ដល់​វគ្គ​បន្ថែម ឪពុក​របស់​ពួក​គេ​ក៏បាន​បង្ហើប​ឲ្យ​យើង​ទស្សនា​ទិដ្ឋភាព​ក្រៅ​ឆាក។ ពេល​កំពុង​សម្ដែង ក្មេង​តូច​ៗ​ទាំង​នោះ​បាន​រអ៊ូ​ថា “ខ្ញុំ​រងា​ណាស់”។ “ខ្ញុំ​ត្រូវ​ទៅ​បន្ទប់ទឹក​​ឥឡូវនេះ” “តើ​យើង​អាច​ទៅផ្ទះ​បានទេ?” ម្តាយ​របស់​ពួក​គេ​ក៏បាន​ប្រាប់​ពួក​គេ​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ផ្ដោត​អារម្មណ៍​ក្នុង​ការ​សម្ដែង។ ធាតុ​ពិត​នៃ​ការ​សម្ដែង​របស់​ពួក​គេ គឺ​មិន​មាន​ភាពល្អ​ឥត​ខ្ចោះ ដូចដែល​គេ​បាន​គិតស្មាន​នោះ​ទេ។ យើង​ងាយ​នឹង​មើលឃើញ​ភាព​រលូន នៃ​សាច់រឿង​របស់​បុណ្យណូអែល​ដំបូង​បំផុត ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ។ ព្រះជន្ម​របស់​ព្រះយេស៊ូវ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​តាំងពី​ដើមដំបូង។ ស្តេច​ហេរ៉ូឌ​បាន​ព្យាយាម​ធ្វើ​គុត​ព្រះអង្គ កាល​ព្រះអង្គ​ជា​ទារក​តូច(ម៉ាថាយ ២:១៣)។ នាង​ម៉ារា និង​លោក​យ៉ូសែប​មានការ​យល់​ច្រឡំ​មក​លើ​ព្រះអង្គ(លូកា ២:៤១-៥០)។ លោកិយ​ស្អប់​ព្រះអង្គ(យ៉ូហាន ៧:៧)។…

Read article