អំណាចនៃព្រះបន្ទូលព្រះ

នោះ​ពាក្យ​អញ ដែល​ចេញពី​មាត់​អញ​ទៅ ក៏​មិនដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ។ អេសាយ ៥៥:១១

នៅពេល​ល្ងាច មុន​ពេលថ្ងៃ​បុណ្យណូអែល នៅ ឆ្នាំ១៩៦៨ លោក​ហ្វ្រែង ប៊​រមែន(Frank Borman) លោក​ជីម ឡូ​វែល(Jim Lovell) និង​លោក​ប៊ី​ល អ៊ែន​ឌ័រ(Bill Anders) បាន​ក្លាយជា​មនុស្ស​ដំបូង​បំផុត ដែល​បាន​ចូល​ទៅ​ក្នុង​គន្លង​ហោះ​ហើរ​ជុំវិញ​ស្ថាន​ព្រះ​ច័ន្ទ។ ពេល​ដែល​ពួក​គេ​បាន​ហោះហើរ​ក្រឡឹង​ជំ​វិញ​ស្ថាន​ព្រះចន្ទ​បាន​១០​ដង ពួក​គេ​ក៏បាន​ចែករំលែក​រូបថត​ស្ថាន​ព្រះ​ចន្ទ និង​ផែនដី ដែល​ពួក​គេ​ថត​បាន។ ក្នុងអំឡុងពេល​ផ្សាយបន្តផ្ទាល់​តាម​ទូរទស្សន៍ ពួក​គេ​ក៏បាន​អាច​បទ​គម្ពីរ​លោកុប្បត្ដិ ជំពូក១ ម្តង​ម្នាក់។ នៅក្នុង​ការ​អបអរ​ខួប​ទី៤០ លោក​ប៊រមែន​ក៏​បាន​មានប្រសាសន៍​ថា “កាល​នោះ គេ​បាន​ប្រាប់​យើង​ថា នៅពេល​ល្ងាច មុន​ថ្ងៃ​ណូអែល យើង​នឹង​មាន​ចំនួន​អ្នក​ស្តាប់​តាម​រលក​ធាតុ​អាកាស​ច្រើន​បំផុត ក្នុង​ប្រវត្តិ​សាស្ត្រ។ ហើយ​អង្គការ​ណា​សា​គ្រាន់តែ​បាន​ណែនាំ​យើង​ឲ្យ​និយាយ​អ្វី​ដែល​ត្រឹមត្រូវ​ប៉ុណ្ណោះ”។ ដូចនេះ ពួក​គេ​ក៏បាន​សម្រេច​ចិត្ត​អាន​ខគម្ពីរ​នោះ ដែល​នៅតែ​បាន​ដាំ​គ្រាប់ពូជ​នៃ​សេចក្តី​ពិត ក្នុង​ចិត្ត​របស់​មនុស្សជាច្រើន ដែល​បាន​ស្តាប់​ការ​ចាក់​ផ្សាយ​ជា​ប្រវត្តិ​សាស្ត្រ​នោះ។

ព្រះ​ទ្រង់​បាន​មាន​បន្ទូល តាម​រយៈ​ហោរា​អេសាយ​ថា “ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​ឯង​នឹង​បាន​រស់នៅ”(អេសាយ ៥៥:៣)។ ព្រះអង្គ​បាន​បង្ហាញ​នូវ​ការ​ប្រទាន​សេចក្តី​សង្គ្រោះ​ដោយ​ឥតគិតថ្លៃ ដើម្បី​អញ្ជើញ​យើង ឲ្យ​ងាក​បែរ​ពី​បាប​ និង​ទទួល​សេចក្តី​មេត្តា និង​ការ​អត់ទោស​បាប​ពី​ព្រះអង្គ(ខ.៦-៧)។ ព្រះអង្គ​បាន​ប្រកាស​អំពី​អំណាច នៃ​ព្រះ​ប្រាជ្ញាញាណ និង​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ ដែល​មាន​ភាព​ធំធេង​ពេក មិន​អាច​ឲ្យ​យើង​យល់​បាន​ទាំងស្រុង(ខ.៨-៩)។ ប៉ុន្តែ ព្រះអង្គ​បាន​ប្រទាន​យើង នូវ​ឱកាស​ចែកចាយ​ព្រះបន្ទូល​ដែល​ធ្វើឲ្យ​ជីវិត​ផ្លាស់​ប្រែ ដែល​ចង្អុលបង្ហាញ​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះយេស៊ូវ​ ហើយ​បញ្ជាក់​ថា ព្រះអង្គ​មានការ​ទទួល​ខុសត្រូវ ចំពោះ​ការលូតលាស់​របស់​រាស្ត្រ​ព្រះអង្គ(ខ.១០-១៣)។

ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង ឲ្យ​ផ្សាយដំណឹង​ល្អ ខណៈ​ពេល​ដែល​ព្រះវរបិតា​សម្រេច​ព្រះបន្ទូល​សន្យា​ព្រះអង្គ តាម​ផែនការ ដោយ​ល្បឿន​ដ៏​ឥត​ខ្ចោះ។—XOCHITL DIXON

តើ​អ្នក​ចង់​ចែកចាយ​ខគម្ពីរ​ដល់​នរណា​ខ្លះ នៅ​ថ្ងៃនេះ? តើន​រណា​ជា​មនុស្ស​ទីមួយ ដែល​បាន​ចែកចាយ​ខគម្ពីរ​ជាមួយ​អ្នក?

ឱ​ព្រះ​អាទិករ និង​ព្រះ​ទ្រទ្រង់​ពិភពលោក ដ៏​មាន​ចេស្ដា សូម​ព្រះអង្គ​ប្រទាន​ទូលបង្គំ នូវ​ឱកាស​ចែកចាយ​ប្រាជ្ញា​របស់​ព្រះអង្គ ជា​រៀងរាល់ថ្ងៃ។

For further study, read Knowing God through the Whole Bible at DiscoverySeries.org​/SB001.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហាបាគុក ១៣ និង វិវរណៈ ១៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles