នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មានចង្វាក់បេះដូងដូចគ្នា

មានចង្វាក់បេះដូងដូចគ្នា

ដោយKirsten Holmberg

December 27, 2022

កាល​ដើមដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី។ លោកុប្បត្ដិ ១:១ ការ​និទាន​រឿង​បាន​ធ្វើឲ្យ​មនុស្ស​មានការ​ជក់ចិត្ត​ដិតអារម្មណ៍ ចាប់តាំងពី​ដើមកំណើត​នៃ​មនុស្សជាតិ ដោយមាន​តួនាទី ផ្ទេរ​ចំណេះដឹង តាំងពី​មុន​ពេល​ដែល​មនុស្ស​ចាប់ផ្តើម​ប្រើ​ភាសា​សរសេរ។ យើង​រាល់គ្នា​សុទ្ធតែ​មានចិត្ត​រីករាយ ពេល​ដែល​ឮ ឬ​អាន​រឿង ដែល​ចាប់ផ្តើម​ដោយ​ពាក្យ​ថា “កាលពី​ព្រេងនាយ”។ អំណាច​នៃ​ការ​និទានរឿង ហាក់ដូចជា​មិនគ្រាន់​តែ​ផ្តល់​ឲ្យ​យើង​នូវ​ការកម្សាន្ត​សប្បាយ​ប៉ុណ្ណោះទេ តែ​ក៏បាន​ជួយ​ឲ្យ​បេះដូង​យើង​លោត​ឡើង ដោយ​ចង្វាក់​ដែល​ស្របគ្នា ពេល​ដែល​យើង​បាន​ស្តាប់​រឿង​ណាមួយ ជាមួយគ្នា។ បេះដូង​របស់​យើង​ម្នាក់​ៗ លោត​ដោយ​ចង្វាក់​ផ្សេងគ្នា នៅ​ថ្ងៃ​នី​មួយៗ ហើយ​អាច​មាន​ចង្វាក់​ដូច​នរណា​ម្នាក់ នៅពេល​ខ្លះ តែ​ទោះជាយ៉ាងណា​ក៏ដោយ ការ​ស្រាវ​ជ្រាវ​ថ្មីៗនេះ បាន​បង្ហាញថា បេះដូង​យើង​អាច​មាន​ចង្វាក់​ដូចគ្នា ពេលណា​យើង​បាន​ស្តាប់​រឿង​ណាមួយ ជាមួយគ្នា។ ព្រះ​ទ្រង់​ក៏បាន​និទានរឿង​របស់​ព្រះអង្គ ឲ្យ​យើង​ស្តាប់ ផ្តើម​ដោយ​ពាក្យ​ថា “កាល​ដើមដំបូង​ឡើយ”(លោកុប្បត្តិ ១:១)។ ចាប់តាំងពី​ពេល​ដែល​លោក​អ័ដាម និង​នាង​អេវ៉ា​មាន​ខ្យល់​ដង្ហើម​ជា​លើក​ទី១(ខ.២៧) ព្រះ​ទ្រង់​បាន​ប្រើ​រឿង​នេះ ដើម្បី​កែប្រែ​ជីវិត​យើង​ម្នាក់​ៗ ហើយដែល​សំខាន់​ជាង​នេះ​ទៀត​នោះ ព្រះអង្គ​ក៏បាន​ប្រើ​រឿង​នេះ ដើម្បីឲ្យ​យើង​មានការ​រួបរួម​គ្នា ក្នុងនាម​ជា​កូន​ព្រះអង្គ​ផង​ដែរ។ តាមរយៈ​ព្រះ​គម្ពីរប៊ីប ដែល​ជា​សៀវភៅរឿង​ដ៏​អស្ចារ្យ​បំផុត ដែល​គ្មាន​ការ​ប្រឌិត ចិត្ត​របស់​យើង​បាន​ចងភ្ជាប់​គ្នា ក្នុងនាម​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ជា​រាស្ត្រ​ដែល​ព្រះអង្គ​បាន​ញែក សម្រាប់​បំពេញ​បំណង​ព្រះទ័យ​ព្រះអង្គ(១ពេត្រុស ២:៩)។ ចូរ​យើង​ឆ្លើយតប​ចំពោះ​ព្រះអង្គ ដោយចិត្ត​គំនិត​ដូចគ្នា​តែមួយ ដោយ​អរ​សប្បាយ​នឹង​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ យ៉ាង​ប៉ិនប្រសព្វ។ ហើយ​ចូរ​យើង​ចែកចាយ​រឿង​ព្រះអង្គ ដល់​អ្នកដទៃ ដោយ “ថ្លែង​ប្រាប់​ពី​សិរីល្អ​ទ្រង់ នៅ​កណ្តាល​អស់ទាំង​សាសន៍ ហើយពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្តាល​បណ្តាជន​ទាំងឡាយ”(ទំនុកដំកើង ៩៦:៣) ដោយ​អញ្ជើញ​ពួក​គេ​ឲ្យ​ធ្វើជា​ផ្នែក​មួយ​នៃ​រឿង​របស់​ព្រះអង្គ​ផង​ដែរ។—KIRSTEN HOLMBERG តើ​រឿង​ក្នុង​ព្រះគម្ពីរ​មាន​ផ្នែក​ណា ដែល​ធ្វើឲ្យ​អ្នកមាន​ការ​ជក់ចិត្ត​បំផុត? តើ​អ្នក​អាច​ចែកចាយ​រឿង​ក្នុង​ព្រះគម្ពីរ​ដល់​នរណា​ខ្លះ? ឱ​ព្រះវរបិតា ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​បង្ហាញ​ទូ​លបង្គំ​ឲ្យ​ស្គាល់​ព្រះអង្គ​ជា​នរណា តាមរយៈ​ព្រះ​គម្ពីរប៊ីប ហើយ​ធ្វើឲ្យ​ទូលបង្គំ​ក្លាយជា​កូន​ព្រះអង្គ។ គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សាការី ១-៤ និង វិវរណៈ ១៨

ល្ងាច

ព្រះទ្រង់មិនត្រូវការអ្វីទេ

ព្រះទ្រង់មិនត្រូវការអ្វីទេ

ដោយUltimately with R.C. Sproul

December 27, 2022

ព្រះ​ដែល​គ្មាន​ដែន​កំណត់ និង​មាន​គ្រប់​អំណាច​ចេស្ដា ទ្រង់​មិន​ខ្វះ​អ្វី​សោះ ហើយក៏​គ្មាន​តម្រូវការ​អ្វី​ដែរ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អ ស៊ី ស្ព្រោល(R.C. Sproul) នឹង​បង្រៀន​យើង​អំពី​ការ​ស្គាល់​អំណាច​នៃ​ភាព​គ្រប់គ្រាន់​របស់​ព្រះ ដែល​ជួយ​ឲ្យ​យើង​យល់​កាន់តែ​ច្បាស់ អំពី​ការបង្កើត ការ​ប្រោស​លោះ និង​ជីវិត​ជា​គ្រីស្ទបរិស័ទ។ អត្ថបទ តើ​ព្រះ​ទ្រង់​ត្រូវការ​អ្វីខ្លះ ដើម្បីឲ្យ​មាន​ព្រះជន្ម​រស់? ព្រះអង្គ​មិន​ត្រូវការ​អ្វី​ទាល់​តែ​សោះ។ ព្រះអង្គ​មិន​ត្រូវ​ការ​ខ្យល់​ដក​ដង្ហើម មិន​ត្រូវការ​ពន្លឺថ្ងៃ មិន​ត្រូវការ​ទឹក មិន​ត្រូវការ​ពេទ្យ មិន​ត្រូវ​ការ​ការ​ប្រកប​គ្នា​។ និយាយ​ឲ្យ​ខ្លី ព្រះ​ទ្រង់​មិន​ត្រូវការ​អ្វី​ទាំងអស់។ តើ​អ្នក​អាច​ធ្វើអ្វី​ខ្លះ ដើម្បី​បន្ថែម​ពីលើ​ភាព​ពេញលេញ និង​ភាព​គ្រប់គ្រាន់​របស់​ព្រះ? ព្រះ​ទ្រង់​មិន​ត្រូវការ​អ្នក​ឡើយ។ ព្រះអង្គ​ក៏​មិន​ត្រូវការ​អ្វី​ពី​អ្នក ឬ​ត្រូវ​ការ​ឲ្យ​អ្នកធ្វើ​ជា​អ្វីមួយ សម្រាប់​ព្រះអង្គ​ដែរ។ ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវការ​ខ្ញុំ។ ជួនកាល យើង​ចូលចិត្ត​គិតថា បើ​មិនមែន​ដោយសារ​យើង​ទេ នោះ​នគរ​ព្រះ​នឹង​រលាយ ហើយ​ព្រះអង្គ​នឹង​មានការ​ខ្វះខាត បើ​យើង​មិន​ធ្វើការ​ថ្វាយព្រះ​អង្គ។ លោក​យ៉ូណាថាន អេដ​វើត(Jonathan Edwards) បាន​មាន​បង្រៀន​ថា កិច្ចការ​ដែល​យើង​ធ្វើ​ថ្វាយព្រះ ដោយ​ជួយ​អ្នក​ខ្វះខាត អ្នក​គ្មាន​សំលៀកបំពាក់ អ្នក​ដែល​មាន​ភាព​ឯកោ គឺ​បាន​ធ្វើឲ្យ​ព្រះ​ទ្រង់​សព្វព្រះទ័យ ព្រោះ​វិធី​ដ៏​ត្រឹមត្រូវ ដើម្បីឲ្យ​យើង​បង្ហាញ​ការ​ដឹងគុណ​ដល់​ព្រះ ដែល​មិន​ចេះ​ខ្វះ​អ្វី​សោះ និង​មាន​ភាព​គ្រប់គ្រាន់ គឺ​យើង​ត្រូវ​ប្រើ​ភាព​គ្រប់គ្រាន់​របស់​យើង ដើម្បី​ជួយ​អ្នក​ដែល​មាន​តម្រូវការ ក្នុង​ព្រះនាម​ព្រះអង្គ។ ឃើញ​ទេ នេះ​ជាហេតុ​ផល​ដែល​ជំរុញចិត្ត​យើង​ឲ្យ​ធ្វើការ​បម្រើ​ព្រះអង្គ។ មិនមែន​ដោយសារ​យើង​កំពុងតែ​បំពេញ​តម្រូវការ​ព្រះអង្គ​នោះ​ទេ ព្រោះ​ទ្រង់​មិន​ខ្វះ​អ្វី​ឡើយ តែ​ព្រះអង្គ​សព្វព្រះទ័យ ឲ្យ​យើង​ជួយ​មនុស្ស​ដែល​ពិតជា​ត្រូវការ​ជំនួយ។ ឥឡូវនេះ ចូរ​យើង​ពិចារណា​អំពី​ព្រះ​ចេស្តា​របស់​អង្គ​បុគ្គល​ដែល​មិន​ត្រូវការ​អ្វី​សោះ។ ព្រះ​ទ្រង់​មាន​លក្ខណៈ​សម្បត្តិ​ដូចនេះ​ឯង។ ហើយដោយ​សារព្រះ​ចេស្តា​នេះ​ហើយ ដែល​បាន​ផ្តល់​ថាមពល​ដល់​ជីវិត​ទាំងអស់​ដែល​ព្រះអង្គ​បាន​បង្កើត។ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​មាន​ងារ​ជា ឌូ​ណា​មីស ដែល​មានន័យថា “ព្រះ​ចេស្តា​របស់​ព្រះ”។ ព្រះវិញ្ញាណ​មាន​ព្រះ​ចេស្តា​នៅក្នុង​អង្គ​ទ្រង់។ ហើយ​យើង​គិតថា ដើម្បីឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើការ​ក្នុង​ជីវិត​យើង ដើម្បី​ជួយ​ឲ្យ​យើង​ឈ្នះ​បាប​ដែល​កំពុង​គំរាមកំហែង​យើង នោះ​ព្រះអង្គ​ត្រូវ​ធ្វើការ​អស្ចារ្យ លើស​ការ​អស្ចារ្យ​ទាំងអស់។ តើ​អ្នក​បាន​ស្គាល់​ព្រះ​ចេស្តា ដែល​មាន​ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឬទេ? ព្រះ​ទ្រង់​បង្កើត​ពិភពលោក ដោយ​ប្រើ​ព្រះ​ចេស្តា​នេះឯង។ ដោយសារ​ព្រះ​ចេស្តា​នេះ ផែនដី​នៅតែ​មាន​ដើមឈើ ថ្ម​នៅ​មួយ​កន្លែង​ជា​ជា​ងរ​មាល​ទៅ​ឆ្ងាយ។ ដោយសារ​ព្រះ​ចេស្តា​នេះ នោះ​ផែនដី​ក៏​បន្ត​មាន​ថាមពល​នុយក្លេអ៊ែ អគ្គីស​នី កម្លាំង​ទំនាញផែនដី កម្លាំង​ទឹកសមុទ្រ កម្លាំង​ខ្យល់ កម្លាំង​រញ្ជួយ​ដី។ តែ​កម្លាំង ឬ​ថាមពល​ទាំងអស់​នេះ​សរុប​ចូលគ្នា នៅតែ​មិន​ស្មើនឹង​ចុង​ក្រចក នៃ​អំណាច​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ មានអំណាច​ធ្វើ​ឲ្យ​អ្វីៗ​កើត​មាន និង​ស្ថិតស្ថេរ​នៅ បើ​គ្មាន​ព្រះអង្គ​ទេ នោះ​អ្វី​ក៏​គ្មាន​ដែរ។ ព្រះ​ចេស្តា​នេះ​ហើយដែល​បង្កើត​របស់​សព្វសារពើ ហើយ​ព្រះ​ទ្រង់​ក៏បាន​ប្រទាន​ការ​ប្រោស​លោះ​ជីវិត​អ្នក ដោយសារ​ព្រះ​ចេស្តា​នេះឯង។

ប្រភេទ