ទីបន្ទាល់ល្អ នៅក្នុងកិច្ចការទាំងអស់
សេចក្តីបន្ទាល់របស់បញ្ញាចិត្តយើងខ្ញុំ ដែលសំដែងថា យើងខ្ញុំបានប្រព្រឹត្តក្នុងលោកីយ៍នេះ …ដោយសេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់របស់ព្រះ។ ២កូរិនថូស ១:១២ កាលឆ្នាំ១៥២៤ លោកម៉ាទីន លូស័រ(Martin Luther) បានសង្កេតឃើញថា “ក្នុងចំណោមពួកអ្នកជំនួញ មានគោលការណ៍មួយ ដែលពួកគេបានយកជាអាទិភាពគឺ … ខ្ញុំមិនខ្វល់អ្វីសោះ អំពីអ្នកជិតខាងខ្ញុំ ដរាបណា ខ្ញុំបានទទួលផលចំណេញ ហើយបានបំពេញភាពលោភលន់របស់ខ្ញុំ”។ ជាង២រយឆ្នាំក្រោយមក លោកចន វូលមែន(John Woolman) មកពីតំបន់ម៉ោន ហូលី រដ្ឋញូជើរស៊ី បានអនុញ្ញាតឲ្យការប្ដេជ្ញាចិត្ត ដែលគាត់មានចំពោះព្រះ មានឥទ្ធិពលមកលើមុខរបរជាជាងកាត់ដេរសំលៀកបំពាក់របស់គាត់។ ដោយសារគាត់គាំទ្រការដោះលែងពួកទាសករនៅអាមេរិកឲ្យមានសេរីភាព នោះគាត់ក៏បានបដិសេធន៍មិនព្រមទិញផ្កាកប្បាស និងថ្នាំសម្រាប់ជ្រលក់ពណ៌ក្រណាត់ ពីក្រុមហ៊ុនដែលប្រើពលកម្មរបស់ទាសករនោះឡើយ។ ដោយបញ្ញាចិត្តដ៏ជ្រះថ្លា គាត់ក៏បានស្រឡាញ់អ្នកជិតខាងគាត់ ហើយរស់នៅ ដោយភាពទៀងត្រង់ នៅក្នុងការធ្វើជំនួញរបស់គាត់។ សាវ័កប៉ុលបានព្យាយាមរស់នៅ ដោយ “សេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់”(២កូរិនថូស ១:១២)។ ពេលណាអ្នកខ្លះ ក្នុងពួកជំនុំក្រុងកូរិនថូស បានព្យាយាមធ្វើឲ្យគេឈប់ទទួលស្គាល់គាត់ជាសាវ័ករបស់ព្រះយេស៊ូវ គាត់ក៏បាននិយាយការពារការប្រព្រឹត្តដែលគាត់មានក្នុងចំណោមពួកគេ។ គាត់បានសរសេរថា គេអាចពិនិត្យមើលពាក្យសម្ភី និងការប្រព្រឹត្តរបស់គាត់ ឲ្យបានម៉ត់ចត់បំផុត(ខ.១៣)។ គាត់ក៏បានបង្ហាញផងដែរថា គាត់បានពឹងផ្អែកអំណាចចេស្ដា…
Read article