ព្រះអង្គហៅយើង ទោះយើងមនុស្សបែបណាក៏ដោយ
កាលទ្រង់បានហៅពួកសិស្សទាំង១២នាក់មកហើយ នោះក៏ប្រទានឲ្យគេមានអំណាច។ ម៉ាថាយ ១០:១ នៅយប់មួយនោះ ឆាឡុត អេលាត(Charlotte Elliott) គេងមិនលក់សោះ។ គាត់ជាមនុស្សដែលមានពិការភាពផ្នែករាងកាយ តាំងពីយូរមកហើយ ហើយនៅថ្ងៃបន្ទាប់ គាត់ត្រូវឡើងឆាក នៅកន្លែងលក់ឥវ៉ាន់រ៉ៃអង្គាសប្រាក់ ដែលពួកជំនុំបានរៀបចំ ដើម្បីឲ្យនាងអាចទទួលប្រាក់ឧបត្ថម្ភ សម្រាប់បង់ថ្លៃសាលា នៅថ្នាក់ខ្ពស់ជាមុន។ តែឆាឡុតក៏បានលើកហេតុផលថា នាងមិនមានភាពសក្តិសម ដែលគួរឲ្យគេជួយនោះទេ។ នាងត្រឡប់ខ្លួនចុះឡើងៗ ដោយគេងមិនលក់។ នាងមិនទុកចិត្តថា នាងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយចោទសួរផ្នែកនីមួយៗនៃជីវិតខាងវិញ្ញាណរបស់ខ្លួនឯង។ នៅថ្ងៃបន្ទាប់ នាងនៅតែមានអារម្មណ៍រសាប់រសល់ តែទីបំផុត នាងក៏បានទៅអង្គុយនៅតុរបស់នាង យកប៊ិច និងក្រដាសមកនិពន្ធបទទំនុកសកលមានចំណងជើងថា “ខ្ញុំមកថ្វាយខ្លួន” (បទលេខ ២០១) ជាបទដ៏ពេញនិយមក្នុងពេលបច្ចុប្បន្ន ដែលផ្តើមដោយពាក្យថា ៖ “ខ្ញុំមកថ្វាយខ្លួន ឥតមានអ្វីអាង អាងតែឈាមទ្រង់ហូរលើឈើឆ្កាង និងព្រះបន្ទូលជាទីសំអាង ឱព្រះអង្គសង្គ្រោះអើយ ខ្ញុំមក”។ ពាក្យពេចន៍ដែលនាងបានសរសេរក្នុងបទទំនុកសកលនេះ កាលពីឆ្នាំ១៨៣៥ គឺបានឆ្លុះបញ្ចាំងអំពីរបៀបដែលព្រះយេស៊ូវបានត្រាស់ហៅពួកសិស្សព្រះអង្គ ឲ្យចូលមកបម្រើព្រះអង្គ។ មិនមែនដោយសារពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីដើរតាមព្រះអង្គនោះទេ។ ពួកគេមិនបានត្រៀមខ្លួន តែព្រះអង្គបានត្រាស់ហៅពួកគេ ទោះពួកគេកំពុងស្ថិតក្នុងសណ្ឋានបែបណាក៏ដោយ។ ក្រុមសាវ័ករបស់ព្រះអង្គ មានប្រភេទមនុស្សចម្រុះ១២នាក់ ដូចជា…
Read article