ព្រះគុណព្រះ ក្នុងពេលដ៏វឹកវរ
នោះគេមានសេចក្តីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ។ ទំនុកដំកើង ១០៧:៣០ ពេលដែលខ្ញុំកំពុងតែគេងថ្ងៃ ដោយមិនបានព្រៀងទុក ខ្ញុំក៏បានជួបការរំខាន។ កូនប្រុសខ្ញុំបានលេងហ្គីតាសូឡូ ចេញពីបន្ទប់ក្រោមដីមក ធ្វើឲ្យជញ្ជាំងផ្ទះញ័រ។ គ្មានទេភាពសុខសាន្ត គ្មានទេភាពស្ងប់ស្ងាត់ សម្រាប់ឲ្យខ្ញុំគេង។ មួយស្របក់ក្រោយមក សម្លេងតន្ត្រីមួយទៀតបានប្រជែងនឹងសម្លេងហ្គីតាសូឡូរបស់គាត់ ក៏បានចូលក្នុងត្រចៀកខ្ញុំផងដែរ ដោយកូនស្រីខ្ញុំកំពុងលេងព្យាណូបទ “ព្រះគុណអស្ចារ្យ”។ តាមធម្មតា ខ្ញុំចូលចិត្តស្តាប់កូនប្រុសខ្ញុំលេងហ្គីតា តែក្នុងពេលនោះ តន្ត្រីរបស់គាត់បានរំខានការសម្រាករបស់ខ្ញុំ។ ភ្លាមៗនោះ ទំនុកភ្លេង “ព្រះគុណអស្ចារ្យ” របស់លោកចន ញូតុន(John Newton) ដែលកូនស្រីខ្ញុំបានបន្លឺឡើង ដោយឧបករណ៍ព្យាណូ បានធ្វើខ្ញុំនឹកចាំថា ព្រះគុណរបស់ព្រះបានចម្រើនឡើង ក្នុងពេលដ៏វឹកវរ។ ទោះព្យុះជីវិតមានសម្លេងលាន់ឮខ្លាំង គួរឲ្យរំខាន ឬធ្វើឲ្យយើងបាត់បង់ភាពនឹងនរ តែសម្លេងតន្ត្រីនៃព្រះគុណព្រះ នៅតែបន្លឺសម្លេងច្បាស់ ពីរោះ ដោយរំឭកយើងថា ព្រះអង្គកំពុងថែរក្សាការពារយើង។ នេះជាសេចក្តីពិត ដែលមានចែងក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរ ទំនុកដំកើង ១០៧:២៣-៣២ ពួកនាវិកបានតយុទ្ធយ៉ាងខ្លាំងក្លា នឹងទឹកកួច ដែលអាចលេបត្របាក់ពួកគេយ៉ាងងាយ។ “ព្រលឹងគេក៏រលាយទៅ ដោយសេចក្តីអន្តរាយ”(ខ.២៦)។ តែពួកគេនៅតែមិនអស់សង្ឃឹម ហើយ “គេអំពាវនាវដល់ព្រះយេហូវ៉ា…
Read article