មានការចាប់ផ្តើមដ៏តូច
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល។ មីកា ៥:១ ស្ពានព្រូគ្លីន(Brooklyn) ត្រូវបានគេចាត់ទុកជា “អច្ឆរិយវត្ថុទី៨” ពេលដែលការសាងសង់ស្ពាននេះបានចប់សព្វគ្រប់នៅឆ្នាំ១៨៨៣។ ប៉ុន្តែ ខ្សែកាបដែកមួយខ្សែ ដែលបានចងភ្ជាប់ស្ពាននេះ ពីប៉មមួយទៅប៉មមួយមានភាពចាំបាច់ ដើម្បីឲ្យការសាងសង់ស្ពាននេះទទួលបានជោគជ័យ។ គេក៏បានបន្ថែមខ្សែកាបជាច្រើន ពីលើខ្សែកាបមួយខ្សែនោះ ទាល់តែខ្សែកាបតូចមួយក្លាយជាខ្សែកាបធំសម្បើម ដែលគួបផ្សំជាមួយខ្សែកាបធំបីខ្សែទៀត។ ពេលការសាងសង់បានបញ្ចប់ ខ្សែកាបធំនីមួយៗបានកើតឡើងពីខ្សែកាបតូចៗជាង៥ពាន់ខ្សែ ដែលបានជួយទ្រទ្រង់ស្ពានយោល ដែលវែងជាងគេបំផុត នៅសម័យនោះ។ ដូចនេះ ការចាប់ផ្តើមដ៏តូចបានប្រែក្លាយជាផ្នែកដ៏ធំមួយរបស់ស្ពានព្រូគ្លីន។ ព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដី បានចាប់ផ្តើមពីតូចទៅធំផងដែរ ដោយព្រះអង្គប្រសូតជាទារកតូច ផ្ទំនៅក្នុងស្នូក ក្នុងភូមិតូចមួយ(លូកា ២:៧)។ ហោរាមីកាបានថ្លែងទំនាយអំពីការប្រសូតដ៏តូចទាបរបស់ព្រះអង្គ យ៉ាងដូចនេះថា “តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក”(មីកា ៥:១ និង ម៉ាថាយ ២:៦)។ ព្រះអង្គមានការចាប់ផ្តើមដ៏តូចទាប តែព្រះអង្គជាអ្នកដឹកនាំ និងអ្នកគង្វាល ដែលមានព្រះនាម និងបេសកកម្មឈោងទៅដល់ “ចុងផែនដីបំផុត”(មីកា ៥:៣)។ ព្រះយេស៊ូវបានប្រសូតក្នុងកន្លែងតូចទាប ដោយបន្ទាបព្រះកាយ…
Read article