មានការចាប់ផ្តើមដ៏តូច

តែឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញពី​ឯង​មក​ឲ្យ​អញ អ្នកនោះ​ត្រូវ​ឡើងជា​អ្នកគ្រប់គ្រង​លើ​អ៊ីស្រាអែល។ មីកា ៥:១

ស្ពាន​ព្រូ​គ្លី​ន(Brooklyn) ត្រូវ​បាន​គេ​ចាត់ទុកជា “អច្ឆរិយ​វត្ថុ​ទី៨” ពេល​ដែល​ការសាងសង់​ស្ពាន​នេះ​បាន​ចប់​សព្វគ្រប់​នៅ​ឆ្នាំ១៨៨៣។ ប៉ុន្តែ ខ្សែ​កាប​ដែក​មួយ​ខ្សែ ដែល​បាន​ចងភ្ជាប់​ស្ពាន​នេះ ពី​ប៉ម​មួយ​ទៅ​ប៉ម​មួយ​មាន​ភាព​ចាំបាច់ ដើម្បី​ឲ្យ​ការ​សាងសង់​ស្ពាន​នេះ​ទទួល​បាន​ជោគជ័យ។ គេ​ក៏បាន​បន្ថែម​ខ្សែកាប​ជាច្រើន ពីលើ​ខ្សែកាប​មួយ​ខ្សែ​នោះ ទាល់​តែ​ខ្សែកាប​តូច​មួយ​ក្លាយជា​ខ្សែកាប​ធំ​សម្បើម ដែល​គួបផ្សំ​ជាមួយ​ខ្សែកាប​ធំ​បី​ខ្សែ​ទៀត។ ពេល​ការសាងសង់​បាន​បញ្ចប់ ខ្សែកាប​ធំ​នីមួយៗ​បាន​កើតឡើង​ពី​ខ្សែ​កា​បតូចៗជាង៥ពាន់​ខ្សែ ដែល​បាន​ជួយ​ទ្រទ្រង់​ស្ពាន​យោល ដែល​វែង​ជាងគេ​បំផុត នៅ​សម័យ​នោះ។ ដូចនេះ ការ​ចាប់ផ្តើម​ដ៏​តូច​បាន​ប្រែក្លាយ​ជាផ្នែក​ដ៏​ធំ​មួយ​របស់​ស្ពាន​ព្រូ​គ្លី​ន។

ព្រះជន្ម​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែនដី បាន​ចាប់ផ្តើម​ពីតូច​ទៅ​ធំ​ផង​ដែរ ដោយ​ព្រះអង្គ​ប្រសូត​ជា​ទារក​តូច ផ្ទំ​នៅក្នុង​ស្នូក ក្នុង​ភូមិតូច​មួយ(លូកា ២:៧)។ ហោរា​មីកា​បាន​ថ្លែង​ទំនាយ​អំពី​ការ​ប្រសូត​ដ៏​តូច​ទាប​របស់​ព្រះអង្គ យ៉ាងដូច​នេះ​ថា “តែឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅក្នុង​ពួក​យូដា​ទាំង​ពាន់​ៗ នឹង​មាន​ម្នាក់​កើត​ចេញពី​ឯង​មក​ឲ្យ​អញ អ្នកនោះ​ត្រូវ​ឡើងជា​អ្នកគ្រប់គ្រង​លើ​អ៊ីស្រាអែល ដើមកំណើត​របស់​អ្នកនោះ​បាន​ចាប់តាំងពី​បុរាណ គឺ​ពី​អស់​កល្ប​រៀងមក”(មីកា ៥:១ និង ម៉ាថាយ ២:៦)។ ព្រះអង្គ​មានការ​ចាប់ផ្តើម​ដ៏​តូច​ទាប តែ​ព្រះអង្គ​ជា​អ្នកដឹកនាំ និង​អ្នក​គង្វាល ដែល​មាន​ព្រះនាម និង​បេសកកម្ម​ឈោង​ទៅដល់ “ចុង​ផែនដី​បំផុត”(មីកា ៥:៣)។

ព្រះយេស៊ូវ​បាន​ប្រសូត​ក្នុង​កន្លែង​តូច​ទាប ដោយ​បន្ទាប​ព្រះ​កាយ ហើយ​ព្រះជន្ម​ព្រះអង្គ​នៅ​លើ​ផែនដី​ក៏បាន​បញ្ចប់ ពេល​ដែល​ព្រះអង្គ​បាន​បន្ទាប​ព្រះ​កាយ​សុគត​នៅ​លើ​ឈើឆ្កាង ដូច​ឧក្រិដ្ឋជន(ភីលីព ២:៨)។ តែ​តាមរយៈ​ការ​លះបង់​ដ៏​ធំ​នេះ ព្រះអង្គ​បាន​តភ្ជាប់​ទំនាក់ទំនង​យើង​ជាមួយ​ព្រះ ដោយ​ប្រទាន​សេចក្តី​សង្គ្រោះ​ដល់​អ្នកជឿ​ទាំងអស់។ ក្នុង​រដូវ​កាល​ឆ្នាំ​ថ្មីនេះ ចូរ​ទទួលអំណោយ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ប្រទាន​មក ក្នុង​ព្រះគ្រីស្ទ ដោយ​ជំនឿ។ ចូរ​យើង​បន្ទាបខ្លួន​សរសើរ​ព្រះអង្គ​ជាថ្មី សម្រាប់​ការ​ល្អ​គ្រប់យ៉ាង​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង។—TOM FELTEN

តើ​ព្រះ​ទ្រង់​កំពុងធ្វើការ​តូច ឬ​ធំ​អ្វីខ្លះ ក្នុងចិត្ត​អ្នក? តើ​អ្នក​នឹង​ឆ្លើយតប ដោយ​ការ​បន្ទាបខ្លួន​ដូចម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ​ទូល​បង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​យាង​មក​សង្គ្រោះ​ទូលបង្គំ ដោយ​ការ​លះបង់​ដ៏​ធំ​របស់​ព្រះអង្គ។

To learn more about the life of Christ, visit ODBU.org​/NT111.

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : លោកុប្បត្តិ ៤-៦ និង ម៉ាថាយ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles