ការមើលឃើញជាថ្មី

អញ​នឹង​ធ្វើ​ផ្លូវ១នៅ​ទី​រហោស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។ អេសាយ ៤៣:១៩

មាន​ពេល​មួយ ខ្ញុំ​បាន​ពាក់​វ៉ែនតា​ដែល​ទើប​កាត់​ថ្មី ហើយ​បោះជំហាន​ចូល​ទៅ​ក្នុង​ព្រះវិហារ។ ពេល​ខ្ញុំ​អង្គុយ​ចុះ ខ្ញុំ​ក៏បាន​ឃើញ​មិត្ត​ភក្តិ​ម្នាក់​កំពុង​អង្គុយ នៅ​ជួរ​ម្ខាងទៀត​ក្នុង​ព្រះវិហារ។ ពេល​ខ្ញុំ​គ្រវី​ដៃ​ដាក់​គាត់ ខ្ញុំ​មើលឃើញ​គាត់​ច្បាស់ ដូច​នៅ​ជិត​ខ្ញុំ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ឈោង​ទៅ​រក​គាត់ ទោះ​គាត់​កំពុង​អង្គុយ​នៅ​ចម្ងាយ​បួន​ប្រាំ​ម៉ែត្រ​ពី​ខ្ញុំ​ក៏ដោយ។ ក្រោយមក ពេល​យើង​ជជែកគ្នា បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ចប់ ខ្ញុំ​ក៏បាន​ដឹង​ថា គាត់​បាន​អង្គុយ​នៅកន្លែង​ដដែល​ទេ។ តាមពិត ខ្ញុំ​អាច​មើលឃើញ​គាត់​ច្បាស់​ជាង​មុន និង​នៅ​ជិត​ជាង​មុន គឺ​ដោយសារ​ខ្ញុំ​បាន​ពាក់​វ៉ែនតា​ថ្មី​។

កាល​ព្រះ​ទ្រង់​មាន​បន្ទូល​តាមរយៈ​ហោរា​អេសាយ ព្រះអង្គ​ជ្រាប​ថា ពួក​អ៊ីស្រាអែល​ដែល​កំពុង​រស់នៅ​ជា​ឈ្លើយសឹក ក្នុង​ចក្រភព​បាប៊ីឡូន ចាំ​បាច់​ត្រូវ​មាន​ការ​មើល​ឃើញ​ជាថ្មី។ ព្រះអង្គ​ប្រាប់​ពួក​គេ​ថា “អញ​នឹង​ធ្វើការ១ថ្មី​វិញ ការនោះ​នឹង​លេចឡើង​ឥឡូវ តើ​ឯង​រាល់គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ១នៅ​ទី​រហោស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់”(អេសាយ ៤៣:១៩)។ ហើយ​ព្រះបន្ទូល​នៃ​សេចក្តី​សង្ឃឹម​របស់​ព្រះអង្គ បាន​រំឭក​ពួក​គេ​ថា ព្រះអង្គ​បាន​បង្កើត​ពួក​គេ ប្រោស​លោះ​ពួក​គេ ហើយនឹង​គង់នៅ​ជាមួយ​ពួក​គេ។ ព្រះអង្គ​បាន​លើកទឹកចិត្ត​ពួក​គេ​ថា ពួក​គេ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ(ខ.១)។

ទោះ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​អ្វីក៏ដោយ​នៅ​ថ្ងៃនេះ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​នូវ​ការ​មើលឃើញ​ដែល​ល្អ​ជាង​មុន ដល់​អ្នក។ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ(ខ.៤) យើង​អាច​​ឃើញ​ការ​ជាច្រើន ដែល​ព្រះអង្គ​កំពុង​ធ្វើ​នៅ​ជុំវិញ​ខ្លួន​យើង។ តើ​អ្នក​អាច​មើលឃើញ​ការអ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ នៅពេល​ដែល​អ្នក​កំពុង​មានការ​ឈឺចាប់ និង​ជាប់ចំណង​ឬទេ? ចូរ​យើង​មានការ​មើលឃើញ​ជាថ្មី​ខាងវិញ្ញាណ ដើម្បី​មើលឃើញ​ការ​ថ្មីៗ ដែល​ព្រះអង្គ​កំពុង​ធ្វើ សូម្បីតែ​នៅក្នុង​វាល​រហោស្ថាន​ខាងវិញ្ញាណ​របស់​យើង​ក៏ដោយ។—KATARA PATTON

តើមាន​ការ​ថ្មី​អ្វីខ្លះ ដែល​អ្នក​បានឃើញ​ព្រះអង្គ​ធ្វើ ក្នុង​វាល​រហោស្ថាន​ខាងវិញ្ញាណ​របស់​អ្នក? តើ​ការ​ផ្លាស់​ប្តូរ​ការ​មើលឃើញ មាន​ប្រយោជន៍​យ៉ាងណា​ខ្លះ សម្រាប់​អ្នក ក្នុង​ការ​ផ្ដោត​ទៅលើ​ការ​ថ្មី ជាជាង​ផ្ដោត​ទៅលើ​អតីតកាល?

ឱ​ព្រះ​នៃ​ការ​ចាប់ផ្តើម​ជាថ្មី ទូលបង្គំ​សូម​អរព្រះគុណ​សម្រាប់​ព្រះបន្ទូល​សន្យា​ទាំងអស់ ដែល​ព្រះអង្គ​បាន​ប្រទាន។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​មើលឃើញ​ការ​ថ្មី ដែល​ព្រះអង្គ​បាន​ធ្វើ សូម្បីតែ​ក្នុង​ពេល​ដែល​ហូត​ហែង​បំផុត។

For further study, read When God Says No​—Broken Dreams to New Beginnings at DiscoverySeries.org​/Q0736.

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : លោកុប្បត្តិ ១០-១២ និង ម៉ាថាយ ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles