លើសពីអ្នកមានជ័យជម្នះ
ទេ គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង។ រ៉ូម ៨:៣៧ កាលស្វាមីខ្ញុំកំពុងបង្វឹកក្រុមកីឡាវាយកូនបាល់របស់កូនប្រុសយើង គាត់ក៏បានឲ្យរង្វាន់ដល់កីឡាករទាំងឡាយ ដោយធ្វើពិធីជប់លៀងនៅចុងឆ្នាំ ហើយទទួលស្គាល់ការរីកចម្រើនរបស់ពួកគេ ក្នុងរដូវកាលនៃការប្រកួត។ ដាស់ស្ទីន(Dustin) ជាកីឡាករក្មេងជាងគេ បានចូលមករកខ្ញុំក្នុងអំឡុងពេលជួបជុំគ្នានោះ ហើយសួរខ្ញុំថា “ថ្ងៃនេះ យើងប្រកួតចាញ់គេហើយ ហេតុអ្វីយើងជប់លៀង?” ខ្ញុំប្រាប់គាត់ថា “ចាស ប្រកួតចាញ់គេមែន តែយើងមានមោទនភាពចំពោះក្រុមរបស់ដាស់ស្ទីន ដែលបានប្រឹងប្រែងអស់ពីលទ្ធភាព”។ គាត់ថា “ខ្ញុំដឹងថា យើងប្រកួតចាញ់គេ មែនទេ?” ខ្ញុំក៏បានងក់ក្បាល។ គាត់សួរទៀតថា “តែហេតុអ្វីខ្ញុំមានអារម្មណ៍សប្បាយ ដូចអ្នកឈ្នះ?” ខ្ញុំក៏បាននិយាយ ដោយទឹកមុខញញឹមថា “ព្រោះដាស់ស្ទីនជាអ្នកឈ្នះមែន”។ ដាស់ស្ទីនបានគិតថា ការប្រកួតចាញ់គឺមានន័យថា គាត់ជាមនុស្សបរាជ័យ ទោះគាត់បានប្រឹងប្រែងអស់ពីលទ្ធភាពក៏ដោយ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ការប្រយុទ្ធរបស់យើងក៏មាននៅក្រៅទីលានប្រកួតផងដែរ។ តែជាញឹកញាប់ យើងច្រើនតែចង់គិតថា លទ្ធផលដែលយើងទទួលបាន ក្នុងរដូវកាលដ៏ពិបាកក្នុងជីវិត បានឆ្លុះបញ្ចាំងអំពីតម្លៃរបស់យើង។ សាវ័កប៉ុលបានបង្រៀនយ៉ាងច្បាស់ អំពីទំនាក់ទំនងរវាងទុក្ខលំបាករបស់យើង ក្នុងពេលបច្ចុប្បន្ន និងសិរីល្អដែលយើងនឹងទទួលនៅពេលអនាគត ក្នុងនាមជាកូនរបស់ព្រះ។ ព្រះយេស៊ូវបានលះបង់ព្រះអង្គទ្រង់ ដើម្បីយើង ហើយព្រះអង្គនៅបន្តជួយយើង ក្នុងការតយុទ្ធនឹងអំពើបាប ហើយកែប្រែយើង…
Read article