ការជឿព្រះយេស៊ូវពិតប្រាកដ
បើសិនជាមានអ្នកណាមក ប្រកាសប្រាប់ពីព្រះយេស៊ូវ១ទៀត ដែលយើងខ្ញុំមិនបានប្រកាសប្រាប់ … នោះអ្នករាល់គ្នានឹងទ្រាំទ្រវិញជាមិនខាន។ ២កូរិនថូស ១១:៤ សម្លេងដ៏អ៊ូអរក្នុងបន្ទប់បានប្រែក្លាយជាភាពស្ងាត់ស្ងៀមដ៏ពិបាក ខណៈពេលដែលអ្នកដឹកនាំក្លិបអានសៀវភៅ បាននិយាយសង្ខេប អំពីរឿងប្រលោមលោក ដែលក្រុមរបស់គាត់នឹងពិភាក្សាគ្នា។ មិត្តភក្តិរបស់ខ្ញុំ ឈ្មោះយ៉ូអាន(Joan) បានស្តាប់គាត់និយាយយ៉ាងប្រុងប្រយ័ត្ន តែនៅតែមិនដឹងថា គាត់កំពុងនិយាយអំពីរឿងអ្វី។ ទីបំផុត នាងក៏បានដឹងថា នាងបានសៀវភៅរឿងពិតដែលមានចំណងជើងស្រដៀងគ្នា នឹងរឿងប្រឌិតដែលអ្នកដទៃទៀតក្នុងក្រុមបានអាន។ ទោះនាងចូលចិត្តអានសៀវភៅរឿង “ខុស”ពីសៀវភៅរឿងដែលមិត្តភក្ដិនាងកំពុងអានក៏ដោយ ក៏នាងមិនអាចចូលរួមជាមួយពួកគេ ក្នុងការពិភាក្សាអំពីសៀវភៅដែលពួកគេ “ត្រូវ”ពិភាក្សាគ្នានោះឡើយ។ សាវ័កប៉ុលមិនចង់ឲ្យពួកជំនុំ នៅក្រុងកូរិនថូសជឿលើព្រះយេស៊ូវណាផ្សេងឡើយ។ គាត់បានចង្អុលបង្ហាញថា ពួកគ្រូខុសឆ្គងបានលួចចូលបន្លំខ្លួនចូលក្នុងពួកជំនុំ ហើយបាននាំពួកគេឲ្យជឿព្រះយេស៊ូវមួយអង្គទៀត ហើយពួកគេក៏បានចាញ់បញ្ឆោតនោះ(២កូរិនថូស ១១:៣-៤)។ សាវ័កប៉ុលបានបដិសេធន៍ការបង្រៀនខុសឆ្គងរបស់ពួកគ្រូក្លែងក្លាយទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងសំបុត្រទីមួយ ដែលគាត់បានសរសើរផ្ញើពួកជំនុំ គាត់បានរំឭកពួកគេឡើងវិញ នូវសេចក្តីពិតអំពីព្រះយេស៊ូវ ដែលមានចែងក្នុងព្រះគម្ពីរ។ ព្រះយេស៊ូវពិតប្រាកដជាព្រះមែស៊ី ដែលបានសុគត ដើម្បីលោះបាបយើង ហើយបានមានព្រះជន្មឡើងវិញ នៅថ្ងៃទី៣ ហើយក៏បានបង្ហាញអង្គទ្រង់ដល់ពួកសាវ័ក ហើយទីបំផុតក៏បានបង្ហាញអង្គទ្រង់ដល់សាវ័កប៉ុល(១កូរិនថូស ១៥:៣-៨)។ ព្រះយេស៊ូវបានយាងចុះមកចាប់កំណើតនៅលើផែនដី តាមរយៈស្ត្រីព្រហ្មចារី ឈ្មោះម៉ារា ក្នុងខ្សែលោហិតរបស់ស្តេចដាវីឌ ហើយមានព្រះនាមថា អេម៉ាញូអែល(ព្រះគង់នៅជាមួយយើង) ដើម្បីបញ្ជាក់អំពីភាពជាព្រះរបស់ព្រះអង្គ(ម៉ាថាយ…
Read article