January 11, 2023

You are here:
បានរួចពីមាត់សិង្ហ

ព្រះ​នៃ​ទូលបង្គំ​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទមាត់​សិង្ហ​ទាំងអស់។ ដានីយ៉ែល ៦:២២ កាល​លោក​ថា​ហឺ(Taher) និង​ភរិយា​គាត់​ឈ្មោះ ដុន​យ៉ា(Donya) ក្លាយជា​អ្នកជឿ​ព្រះយេស៊ូវ ពួក​គេ​ក៏បាន​ដឹងផង​ដែរ​ថា ពួក​គេ​អាច​ជួប​ការបៀតបៀន ក្នុង​ប្រទេសកំណើត​របស់​ខ្លួន។ ជា​ការពិត​ណាស់ ថ្ងៃមួយ លោក​ថា​ហឺ​ត្រូវ​គេ​ចាប់ខ្លួន ដោយ​រុំ​ភ្នែក ដាក់ខ្នោះ និង​ដាក់គុក ដោយ​ការចោទប្រកាន់​ពី​បទ​បោះបង់ចោល​សាសនា​ដើម។ មុន​ពេល​ពួក​គេ​បង្ហាញខ្លួន នៅកន្លែង​ជំនុំជម្រះ​ទោស គាត់​និង​ភរិយា​គាត់​បាន​ប្ដេជ្ញា​ចិត្ត​ថា ​នឹង​មិន​ក្បត់​ព្រះយេស៊ូវ​ឡើយ។ ការអ្វី​ដែល​បាន​កើតឡើង​នៅក្នុង​តុលាការ​បាន​ធ្វើឲ្យ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ពេលនោះ ចៅក្រម​បាន​និយាយ​ថា “ខ្ញុំ​មិនដឹង​ថា​មក​ពី​ហេតុអ្វី​ទេ តែ​ខ្ញុំ​ចង់​យក​អ្នក​ចេញពី​មាត់​ត្រី​បាឡែន និង​មាត់​តោ”។ បន្ទាប់មក ថេ​ហឺ​ក៏បាន​ដឹង​ថា ព្រះ​ទ្រង់​កំពុងធ្វើការ ហើយ​គាត់​អាច​បក​ស្រាយ​ថា ចៅក្រម​នោះ​កំពុង​ដកស្រង់​ខគម្ពីរ​ពីរ ក្នុង​ព្រះ​គម្ពីរប៊ីប(មើល​យ៉ូណាស ២ និង​ដានីយ៉ែល ៦)។ គេ​ក៏បាន​ដោះលែង​លោក​ថេ​ហឺ​ឲ្យ​មាន​សេរីភាព ហើយ​ក្រោយមក ក្រុម​គ្រួសារ​គាត់​ត្រូវ​គេ​និរទេស ឲ្យ​ទៅ​រស់នៅ​កន្លែង​ផ្សេង។ ការ​ដោះលែង​លោក​ថេ​ហឺ ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ​គឺ​បាន​រំឭក​យើង អំពី​រឿង​លោក​ដានីយ៉ែល។ ក្នុង​នាម​គាត់​ជា​មន្ត្រី​ដែល​មាន​សមត្ថភាព​គេ​នឹង​ដំឡើង​ថានៈ​គាត់ បណ្តាល​ឲ្យ​មន្ត្រី​ដទៃទៀត​មានការ​ច្រណែន(ដានីយ៉ែល ៦:៣-៥)។ ពួក​គេ​ក៏បាន​រៀប​គម្រោង​កំចាត់​គាត់​ចោល ដោយ​បញ្ចុះបញ្ចូល​ស្តេច​ដារីយុស ឲ្យ​បង្កើត​ច្បាប់​តម្រូវឲ្យ​គេ​អធិស្ឋាន​ទៅ​រក​ស្តេច​តែ​មួយ​អង្គ​ប៉ុណ្ណោះ តែ​ដានីយ៉ែល​មិន​អើពើ​ចំពោះ​រឿងនេះ​ឡើយ។ ស្តេច​ដារីយុស​គ្មាន​ជម្រើស​អ្វី ក្រៅពី​ឲ្យ​គេ​ចាប់​គាត់​បោះ​ចូល​ទៅ​ក្នុង​រូង​តោ​(ខ.១៦)។ តែ​ព្រះ​ទ្រង់​បាន​រំដោះ​ដានីយ៉ែល ហើយ​បាន​សង្គ្រោះ​គាត់​ឲ្យ​រួចពី​សេចក្តី​ស្លាប់(ខ.២៧)…

Read article