បានរួចពីមាត់សិង្ហ

ព្រះ​នៃ​ទូលបង្គំ​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទមាត់​សិង្ហ​ទាំងអស់។ ដានីយ៉ែល ៦:២២

កាល​លោក​ថា​ហឺ(Taher) និង​ភរិយា​គាត់​ឈ្មោះ ដុន​យ៉ា(Donya) ក្លាយជា​អ្នកជឿ​ព្រះយេស៊ូវ ពួក​គេ​ក៏បាន​ដឹងផង​ដែរ​ថា ពួក​គេ​អាច​ជួប​ការបៀតបៀន ក្នុង​ប្រទេសកំណើត​របស់​ខ្លួន។ ជា​ការពិត​ណាស់ ថ្ងៃមួយ លោក​ថា​ហឺ​ត្រូវ​គេ​ចាប់ខ្លួន ដោយ​រុំ​ភ្នែក ដាក់ខ្នោះ និង​ដាក់គុក ដោយ​ការចោទប្រកាន់​ពី​បទ​បោះបង់ចោល​សាសនា​ដើម។ មុន​ពេល​ពួក​គេ​បង្ហាញខ្លួន នៅកន្លែង​ជំនុំជម្រះ​ទោស គាត់​និង​ភរិយា​គាត់​បាន​ប្ដេជ្ញា​ចិត្ត​ថា ​នឹង​មិន​ក្បត់​ព្រះយេស៊ូវ​ឡើយ។

ការអ្វី​ដែល​បាន​កើតឡើង​នៅក្នុង​តុលាការ​បាន​ធ្វើឲ្យ​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ពេលនោះ ចៅក្រម​បាន​និយាយ​ថា “ខ្ញុំ​មិនដឹង​ថា​មក​ពី​ហេតុអ្វី​ទេ តែ​ខ្ញុំ​ចង់​យក​អ្នក​ចេញពី​មាត់​ត្រី​បាឡែន និង​មាត់​តោ”។ បន្ទាប់មក ថេ​ហឺ​ក៏បាន​ដឹង​ថា ព្រះ​ទ្រង់​កំពុងធ្វើការ ហើយ​គាត់​អាច​បក​ស្រាយ​ថា ចៅក្រម​នោះ​កំពុង​ដកស្រង់​ខគម្ពីរ​ពីរ ក្នុង​ព្រះ​គម្ពីរប៊ីប(មើល​យ៉ូណាស ២ និង​ដានីយ៉ែល ៦)។ គេ​ក៏បាន​ដោះលែង​លោក​ថេ​ហឺ​ឲ្យ​មាន​សេរីភាព ហើយ​ក្រោយមក ក្រុម​គ្រួសារ​គាត់​ត្រូវ​គេ​និរទេស ឲ្យ​ទៅ​រស់នៅ​កន្លែង​ផ្សេង។

ការ​ដោះលែង​លោក​ថេ​ហឺ ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ​គឺ​បាន​រំឭក​យើង អំពី​រឿង​លោក​ដានីយ៉ែល។ ក្នុង​នាម​គាត់​ជា​មន្ត្រី​ដែល​មាន​សមត្ថភាព​គេ​នឹង​ដំឡើង​ថានៈ​គាត់ បណ្តាល​ឲ្យ​មន្ត្រី​ដទៃទៀត​មានការ​ច្រណែន(ដានីយ៉ែល ៦:៣-៥)។ ពួក​គេ​ក៏បាន​រៀប​គម្រោង​កំចាត់​គាត់​ចោល ដោយ​បញ្ចុះបញ្ចូល​ស្តេច​ដារីយុស ឲ្យ​បង្កើត​ច្បាប់​តម្រូវឲ្យ​គេ​អធិស្ឋាន​ទៅ​រក​ស្តេច​តែ​មួយ​អង្គ​ប៉ុណ្ណោះ តែ​ដានីយ៉ែល​មិន​អើពើ​ចំពោះ​រឿងនេះ​ឡើយ។ ស្តេច​ដារីយុស​គ្មាន​ជម្រើស​អ្វី ក្រៅពី​ឲ្យ​គេ​ចាប់​គាត់​បោះ​ចូល​ទៅ​ក្នុង​រូង​តោ​(ខ.១៦)។ តែ​ព្រះ​ទ្រង់​បាន​រំដោះ​ដានីយ៉ែល ហើយ​បាន​សង្គ្រោះ​គាត់​ឲ្យ​រួចពី​សេចក្តី​ស្លាប់(ខ.២៧) គឺ​ដូចដែល​ព្រះអង្គ​បាន​ជួយ​សង្គ្រោះ​លោក​ថេ​ហឺ តាមរយៈ​ការសម្រេច​របស់​តុលាការ ឲ្យ​គាត់​រួច​ទោស។

សព្វថ្ងៃ​នេះ អ្នកជឿ​ព្រះ​ជាច្រើន​បាន​រងទុក្ខ ដោយសារ​ការ​ដើរតាម​ព្រះយេស៊ូវ ហើយ​ជួនកាល ក៏​ត្រូវ​គេ​សម្លាប់ ដោយសារ​ជំនឿ។ ពេលណា​យើង​ជួប​ការបៀតបៀន យើង​អាច​ឈរ​ឲ្យ​មាំ​ក្នុង​ជំនឿ ដោយ​ដឹង​ថា ព្រះ​ទ្រង់​អាច​ធ្វើការ តាមរបៀប​ដែល​យើង​មិន​នឹកស្មាន​ដល់។ ចូរ​ដឹង​ថា ព្រះអង្គ​គង់នៅ​ជាមួយ​អ្នកជា​និច្ច ទោះ​អ្នក​កំពុងតែ​ជួបប្រទះ​សង្គ្រាម​អ្វីក៏ដោយ។—AMY BOUCHER PYE

តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាងណា អំពី​រឿង​នៃ​ការ​ដោះលែង​របស់​លោក​ថេ​ហឺ? តើ​អ្នក​អាច​ទុកចិត្ត​លើ​ព្រះ​ចេស្ដា​ដែល​គ្មាន​ដែន​កំណត់​របស់​ព្រះ ដូចម្តេច​ខ្លះ?

ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ ពេលណា​ទូលបង្គំ​មាន​អារម្មណ៍​ថា មាន​ឧបសគ្គ​ដែល​ទូលបង្គំ​មិន​អាច​ជម្នះ​បាន។

For further study, read Compassion: When Jesus Asks for More than We Have at DiscoverySeries.org​/courses​/learning-compassion-when-jesus-asks-for-more-than-we-have​/

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោ​កុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles