January 14, 2023

You are here:
ការចាប់ផ្តើមជាថ្មី

ឱ​ព្រះយេហូវ៉ា​អើយ សូម​ជួយ​ព្រលឹង​ទូលបង្គំ ឲ្យ​រួចពី​បបូរមាត់​ដ៏​កំភូត ហើយពី​អណ្តាត​ដែល​បញ្ឆោត។ ទំនុកដំកើង ១២០:២ “ការយល់​ដឹង​របស់​គ្រីស្ទបរិស័ទ​អាច​នាំ​ឲ្យ​មានការ​ឈឺចាប់ បន្ទាប់ពី​យើង​បាន​សន្និដ្ឋាន​ថា រឿង​អ្វីមួយ​គឺជា​ការពិត តែ​តាមពិត វា​ជា​ការកុហក​សោះ”។ នេះ​ជា​អ្វី​ដែល​លោក​យូ​ជីន ភី​ធ័រ​សិន(Eugene Peterson) បាន​សរ​សេរ ក្នុង​ការ​ពន្យល់​ដ៏​មានអំណាច អំពី​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១២០។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក១២០ ជា​បទ​គម្ពីរ​ទំនុកដំកើង​ទី១ ក្នុងចំណោម “បទ​គម្ពីរ​ទំនុកដំកើង​របស់​អ្នក​ឡើងភ្នំ”(ទំនុកដំកើង ១២០-១៣៤) ដែល​រាស្រ្ត​របស់​ព្រះ​បាន​ច្រៀង ក្នុង​ការ​ធ្វើដំណើរ​ជា​ក្រុម​តាមផ្លូវ​ចោទ ឡើង​ទៅ​ទីក្រុង​យេ​រូ​សា​ឡិម ដើម្បី​ធ្វើ​ពិធី​បុណ្យ។ គាត់​បាន​បកស្រាយ​ថា បទ​គម្ពីរ​ទំនុកដំកើង​នេះ​បាន​និយាយ​អំពី​ការ​ស្តាប់​បង្គាប់ ​ដែល​មាន​រយៈពេល​យូរ ក្នុង​ការ​ធ្វើដំណើរ​តាម​ទិសដៅ​តែមួយ ពោល​គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​នៃ​ការ​ធ្វើដំណើរ​ខាងវិញ្ញាណ​ឆ្ពោះទៅ​រក​ព្រះ។ ការ​ធ្វើដំណើរ​នេះ​អាច​ចាប់ផ្តើម​បាន ទាល់តែ​យើង​មានការ​យល់ដឹង​ដ៏​សំខាន់​ថា យើង​ត្រូវការ​អ្វីមួយ​ដែល​ខុសពី​មុន។ លោក​ភី​ធ័រ​សិន​បាន​បកស្រាយ​ដូចនេះ​ថា “ដើម្បីឲ្យ​មនុស្ស​ម្នាក់​អាច​ចាប់ផ្តើម​ការ​ធ្វើដំណើរ​តាម​ផ្លូវ​របស់​គ្រីស្ទាន គាត់​ត្រូវតែ​មានចិត្ត​ស្អប់ខ្ពើម​ផ្លូវ​ចាស់​របស់​គាត់​…បាន​សេចក្តី​ថា គាត់​មានការ​ឆ្អែតចិត្ត​ចំពោះ​ផ្លូវ​របស់​លោកិយ មុន​ពេល​គាត់​មានចិត្តចង់​ចូល​ទៅ​ក្នុង​ពិភព​នៃ​ព្រះគុណ​ព្រះ”។ យើង​ងាយ​នឹង​មានការ​បាក់ទឹកចិត្ត ដោយសារ​ភាព​ប្រេះ​បែក និង​ភាព​អស់សង្ឃឹម ដែល​យើង​ឃើញ​មាន​ក្នុង​លោកិយ ដែល​នៅ​ជំ​វិញ​ខ្លួន​យើង ដែល​មាន​ដូចជា​ភាព​អសីលធម៌​នៃ​វប្បធម៌​យើង ដែល​ច្រើនតែ​មិន​អើពើ ចំពោះ​អំពើអាក្រក់​ដែលគេ​កំពុងតែ​ធ្វើ​មក​លើ​អ្នកដទៃ។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក១២០ បាន​ពោល​ទំនួញ​អំពី​រឿង​នេះ យ៉ាង​ស្មោះត្រង់​ថា “ខ្ញុំ​ចូលចិត្ត​ខាង​សេចក្តី​សុខ តែ​កាលណា​ខ្ញុំ​ថាទៅ…

Read article