ទំនួញប្រែក្លាយជាការសរសើរដំកើង
គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ។ ហាបាគុក ៣:១៨ អ្នកស្រីម៉ូនីកា(Monica) បានអធិស្ឋានឥតឈប់ឈរ ឲ្យកូនប្រុសគាត់វិលត្រឡប់មកព្រះវិញ។ គាត់បានសោកសង្រេង ដោយសារកូនប្រុសគាត់ដើរផ្លូវខុស ហើយថែមទាំងតាមរកកូនប្រុសគាត់ ក្នុងទីក្រុងមួយចំនួន ដែលកូនប្រុសគាត់បានសម្រេចចិត្តទៅរស់នៅ។ ស្ថានភាពហាក់ដូចជាអស់សង្ឃឹម។ បន្ទាប់មក ថ្ងៃមួយ មានរឿងមួយបានកើតឡើង។ ព្រះទ្រង់បានធ្វើការក្នុងចិត្តកូនប្រុសគាត់ តាមរបៀបដ៏អស្ចារ្យ។ ក្រោយមក កូនប្រុសគាត់ក៏បានក្លាយជាទេវវិទូ ដែលស្ថិតក្នុងចំណោមទេវវិទូដ៏ល្បីល្បាញបំផុតរបស់ពួកជំនុំ។ កូនប្រុសគាត់មានឈ្មោះថា អូគូស្ទីន ជាអ្នកដឹកនាំពួកជំនុំ នៅទីក្រុងហ៊ីផូ។ ព្រះទ្រង់ហាក់ដូចជាមិនធ្វើអ្វីសោះ ខណៈពេលដែលអ្នកមានអំណាចកំពុងប្រព្រឹត្តអំពើអយុត្តិធម៌(ហាបាគុក ១:៤) ហោរាហាបាគុកក៏បានពោលទំនួញថា “តើត្រូវឲ្យទូលបង្គំអំពាវនាវដល់កាលណាទៀត”(ហាបាគុក ១:២)។ ចូរយើងគិតអំពីពេលដែលយើងបានបែរមករកព្រះ ដោយភាពអស់សង្ឃឹម ដោយពោលទំនួញរបស់យើង ដោយសារអំពើអយុត្តិធម៌ ឬបញ្ហាសុខភាពដែលហាក់ដូចជាគ្មានសង្ឃឹម ការខ្វះខាតក្នុងគ្រួសារ ឬមួយកូនយើងដើរចេញពីព្រះ។ រៀងរាល់ពេលហោរាហាបាគុកពោលទំនួញ ព្រះទ្រង់ស្តាប់គាត់។ ខណៈពេលដែលយើងរង់ចាំ ដោយជំនឿ យើងអាចរៀនកែប្រែការសោកសង្រេងរបស់យើង ឲ្យក្លាយជាការសរសើរដំកើង តាមគំរូរបស់លោកហោរា។ គឺដូចដែលគាត់បានពោលសរសើរដំកើងព្រះអម្ចាស់ថា “គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(៣:១៨)។ ពេលដែលព្រះទ្រង់បង្ហាញផ្លូវទ្រង់ គាត់មិនបានយល់ទាំងស្រុង តែគាត់បានទុកចិត្តព្រះអង្គ ដោយបង្ហាញចេញនូវសេចក្តីជំនឿ តាមរយៈការពោលទំនួញ…
Read article