មានចិត្តស្រេកឃ្លានយុត្តិធម៌
មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត។ ម៉ាថាយ ៥:៦ ហេតុការណ៍ដ៏តក់ស្លុតនៃការធ្វើឃាតលោកបណ្ឌិត ម៉ាទីន លូស័រ ឃីង(Dr. Martin Luther King Jr.) បានកើតឡើង ក្នុងពេលដែលចលនាទាមទារសិទ្ធិជនស៊ីវិលនៅអាមេរិក បានឈានដល់ចំណុចខ្ពស់បំផុត ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ តែ៤ថ្ងៃក្រោយមក អ្នកស្រីខូរេតា ស្កត់ ឃីង(Coretta Scott King) ដែលជាភរិយារបស់គាត់ ក៏បានបន្តដឹកនាំបាតុកម្ម ដោយចិត្តក្លាហានជំនួសគាត់។ អ្នកស្រីខូរេតាមានចិត្តឆេះឆួល នៅក្នុងការទាមទាយុត្តិធម៌ ហើយបានដឹកនាំចលនាសំខាន់ៗជាច្រើនទៀត ដោយចិត្តក្លាហាន។ ព្រះយេស៊ូវមានបន្ទូលថា “មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត”(ម៉ាថាយ ៥:៦)។ យើងដឹងថា ព្រះទ្រង់នឹងយាងត្រឡប់មកវិញ ដើម្បីប្រទាននូវសេចក្តីយុត្តិធម៌ ក្នុងការជំនុំជម្រះចុងក្រោយ តែទំរាំតែដល់ពេលនោះ យើងមានឱកាសចូលរួម នាំឲ្យយុត្តិធម៌របស់ព្រះអង្គកើតមាន នៅលើផែនដី ដូចអ្នកស្រីខូរេតាផងដែរ។ បទគម្ពីរអេសាយ ជំពូក ៥៨ បានចែងច្បាស់ នូវការអ្វីដែលព្រះទ្រង់ត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យធ្វើ ដូចជា ដោះច្រវ៉ាក់ដ៏អយុត្តិធម៌ ដោះលែងអ្នកដែលគេសង្កត់សង្កិន ចែកអាហារដល់អ្នកអត់ឃ្លាន ……
Read article