January 18, 2023

You are here:
ជាបញ្ហារបស់ចិត្ត

ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​វិលមកវិញ ចូរ​បែរចេញ​ពី​រូប​ព្រះ​របស់​ឯង​រាល់គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់ទាំង​ការគួរ​ស្អប់ខ្ពើម​របស់​ឯង​រាល់គ្នា​ចុះ។ អេសេគាល ១៤:៦ មាន​ពេល​មួយ មិត្ត​ភក្តិ​របស់ខ្ញុំ ជា​គ្រូគង្វាល​ជន​ជាតិ​ហ្កា​ណា បាន​បញ្ចាំង​ពន្លឺ​ពិល​មក​លើ​រូបឆ្លាក់​មួយ ដែលគេ​បាន​ផ្អែក​ពីលើ​ជញ្ជាំង​ផ្ទះ​ខ្ទម​មួយ ហើយ​ប្រាប់​ខ្ញុំ​ថា “តើ​អ្នក​ឃើញ​ទេ? នេះ​ជា​រូប​ព្រះ​ប្រចាំ​ភូមិ​នេះ”។ រៀងរាល់​ពេល​ល្ងាច​ថ្ងៃអង្គារ លោកគ្រូ​គង្វាល​ស៊ែម(Sam) បាន​ធ្វើដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​បង្រៀន​ព្រះគម្ពីរ ក្នុង​ភូមិ​ដាច់ស្រយាល​មួយ​នេះ។ ក្នុង​កណ្ឌ​គម្ពីរ​អេសេគាល យើង​ឃើញថា ការថ្វាយបង្គំ​រូប​ព្រះ​បាន​បណ្តាល​ឲ្យ​សាសន៍​យូដា​ជួប​រឿង​អាក្រក់​ៗ​ជាច្រើន។ ពេល​ដែល​អ្នកដឹកនាំ នៅ​ទីក្រុង​យេរូសាឡិម មក​ជួប​ហោរា​អេសេគាល ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​មកកាន់​គាត់​ថា “ពួក​អ្នក​ទាំងនេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅក្នុង​ចិត្ត​ខ្លួន ក៏បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើទុច្ចរិត​ខ្លួន នៅចំពោះមុខ​ហើយ”(១៤:៣)។ ព្រះ​ទ្រង់​មិនគ្រាន់​តែ​បាន​ព្រមាន​ពួក​គេ មិន​ឲ្យ​ថ្វាយបង្គំ​រូបឆ្លាក់​ធ្វើពីឈើ ឬ​ថ្ម​ប៉ុណ្ណោះទេ។ ព្រះអង្គ​ក៏បាន​បង្ហាញ​ពួក​គេ​ផង​ដែរ​ថា ការថ្វាយបង្គំ​រូប​ព្រះ​ជា​បញ្ហា នៅក្នុង​ចិត្ត។ យើង​ម្នាក់​ៗ​សុទ្ធតែ​មាន​បញ្ហា​នេះ។ គ្រូបង្រៀន​ព្រះគម្ពីរ​ឈ្មោះ អា​លី​ស្ទែរ បេក(Alistair Begg) បាន​ពិពណ៌នា​ថា “រូប​ព្រះ​គឺ​ជា​អ្វីៗ ដែល​យើង​ចាត់ទុកថា សំខាន់​ជាង​ព្រះ និង​អ្វី​ៗ​ដែល​យើង​គិតថា មាន​សារៈសំខាន់ នៅក្នុង​ការស្វែងរក​សន្តិភាព ការ​លើក​ដំកើង​ខ្លួនឯង ការ​ស្កប់ចិត្ត ឬ​ការ​ទទួលស្គាល់​ពី​អ្នកដទៃ”។ សូម្បី​តែ​អ្វីៗ​ដែល​ហាក់ដូចជា​មាន​ភាព​ត្រឹមត្រូវ ក៏​អាច​ក្លាយជា​រូប​ព្រះ​របស់​យើង​ផង​ដែរ។ ពេលណា​យើង​ស្វែងរក​ការកម្សាន្ត​ចិត្ត ឬ​តម្លៃ​របស់​ខ្លួនឯង…

Read article