មិនមែនរាប់អានតែមនុស្សវិជ្ជមាន
ប៉ុន្តែ ខ្ញុំប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ។ ម៉ាថាយ ៥:៤៤ កាលពីក្មេង ខ្ញុំបានឮម្តាយរបស់ខ្ញុំនិយាយប្រាប់ខ្ញុំម្តងហើយម្តងទៀត រាប់ពាន់ដង កុំឲ្យស្តាប់តាមការអូសទាញរបស់មិត្តភក្តិ តែឲ្យស្តាប់ការណែនាំរបស់គាត់វិញ។ គាត់តែងតែនិយាយដូចនេះ ក្នុងពេលដែលខ្ញុំកំពុងទទួលរងសម្ពាធរបស់មិត្តភក្តិ។ គាត់កំពុងព្យាយាមបង្រៀនខ្ញុំ កុំឲ្យដើរតាមហ្វូង។ ខ្ញុំមិនមែនជាក្មេងទៀតទេ តែផ្នត់គំនិតដែលចូលចិត្តដើរតាមហ្វូង នៅតែបន្តមានក្នុងចិត្តខ្ញុំ។ សព្វថ្ងៃនេះ យើងច្រើនតែឮគេបង្រៀនយើងឲ្យសេពគប់តែមនុស្សវិជ្ជមានបានហើយ។ នេះជាទស្សនៈដ៏ពេញនិយម ក្នុងសម័យបច្ចុប្បន្ន តែយើងត្រូវសួរខ្លួនឯងថា “តើព្រះគ្រីស្ទសេពគប់តែមនុស្សវិជ្ជមានដែរឬ?” ក្នុងបទគម្ពីរម៉ាថាយ ជំពូក៥ មានខជាច្រើន ដែលបានចាប់ផ្តើមដោយឃ្លា “ប៉ុន្តែ ខ្ញុំប្រាប់ថា… ”។ ព្រះអង្គបានប្រើឃ្លានេះជាញឹកញាប់ ព្រោះព្រះអង្គជ្រាបច្បាស់ថា លោកិយកំពុងតែនិយាយអ្វីខ្លះប្រាប់យើង។ តែព្រះអង្គសព្វព្រះទ័យឲ្យយើងរស់នៅ ខុសពីលោកិយ។ ជាក់ស្តែងព្រះអង្គបានបង្គាប់យើងថា “ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ”(ខ.៤៤)។ ក្រោយមក ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័កប៉ុលបានប្រើពាក្យ ខ្មាំងសត្រូវ សំដៅមកលើនរណា? គឺសំដៅមកលើយើងរាល់គ្នា។ ព្រោះកាលយើងមិនទាន់ជឿព្រះ យើងជាខ្មាំងសត្រូវរបស់ព្រះអង្គ(រ៉ូម ៥:១០)។ លោកិយបានប្រាប់យើងថា “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក” តែព្រះយេស៊ូវបានធ្វើជាគំរូ ដោយប្រព្រឹត្ត ដូចអ្វីដែលព្រះអង្គបានមានបន្ទូលយ៉ាងល្អឥតខ្ចោះ។…
Read article