January 21, 2023

You are here:
ការនិយាយប្រាប់ត្រង់ៗ

ព្រមទាំង​មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់។ អេភេសូរ ៤:២ កាល​ប៉ុន្មាន​ឆ្នាំមុន នៅពេល​ព្រឹក​ថ្ងៃមួយ កូនពៅ​របស់ខ្ញុំ​បាន​ចុះ​តាម​ជណ្តើរ ពេល​នាង​ឃើញ​ខ្ញុំ​កំពុង​អង្គុយ​នៅ​លើ​កៅអី នាង​ក៏បាន​រត់​មក​រក​ខ្ញុំ ហើយ​ឡើង​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏បាន​ឱប​នាង​ដោយ​សេចក្តី​ស្រឡាញ់​របស់​ឪពុក ហើយក៏​បាន​ថើប​ថ្ងាស​នាង​ថ្ម​មៗ ហើយ​នាង​ក៏បាន​បង្ហាញ​នូវ​ចិត្ត​សប្បាយរីករាយ។ តែ​បន្ទាប់មក នាង​ក៏បាន​ជ្រួញ​ចិញ្ចើម ញាក់​ច្រមុះ ហើយក៏​បាន​សម្លឹង​ទៅ​ពែងកាហ្វេ​របស់ខ្ញុំ ដោយ​ការសង្ស័យ។ នាង​ក៏បាន​និយាយ​ដោយ​ស្រទន់​ថា “ប៉ា កូន​ស្រឡាញ់​ប៉ា កូន​ចូល​ចិត្ត​ប៉ា តែ​កូន​មិន​ចូលចិត្ត​ក្លិន​របស់​ប៉ា​ទេ”។ ថ្ងៃ​នោះ កូនស្រី​ខ្ញុំ​បាន​និយាយ​ការពិត ដោយ​បំណង​ល្អ​ទេ។ នាង​មិន​ចង់​ឲ្យ​ខ្ញុំ​មាន​ការ​អាក់អន់​ចិត្ត​ទេ តែ​នាង​មាន​អារម្មណ៍​ថា នាង​ត្រូវតែ​និយាយ​ប្រាប់​ខ្ញុំ​ត្រង់ៗ។ ជួនកាល យើង​ចាំបាច់​ត្រូវ​ធ្វើ​ដូចនេះ​ផង​ដែរ ក្នុង​ទំនាក់ទំនង​របស់​យើង។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៤ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​អំពី​របៀប​ទំនាក់ទំនង​ជាមួយគ្នា ជាពិសេស នៅពេល​ដែល​យើង​ពិបាក​និយាយ​ការពិត។ គឺ​ដូច​គាត់​បាន​ប្រាប់​យើង​ឲ្យ “មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់”(ខ.២)។ ការ​បន្ទាបខ្លួន ភាព​ស្លូតបូត និង​ការ​អត់ធ្មត់ ជួយ​ឲ្យ​ទំនាក់ទំនង​របស់​យើង​មាន​គ្រឹះ​រឹងមាំ។ យើង​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ទាំងនេះ ដើម្បីឲ្យ​យើង​អាច​និយាយ​ការពិត ដោយ​សេចក្តី​ស្រឡាញ់(ខ.១៥) តាម​ការដឹកនាំ​របស់​ព្រះ ហើយ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អ សំរាប់​នឹង​ស្អាង​ចិត្ត​តាមត្រូវ​ការ ដើម្បីឲ្យ​បាន​ផ្តល់​ព្រះគុណ​ដល់​អស់អ្នក​ដែល​ស្តាប់(ខ.២៩)។…

Read article