January 22, 2023

You are here:
មិនទុកឲ្យយើងសែងបន្ទុកតែម្នាក់ឯង

ទ្រង់​បាន​ចាត់​ពីលើ​ស្ថាន​ដ៏​ខ្ពស់​មក ចាប់​ស្រង់​ទូលបង្គំ​ចេញពី​ទឹកធំ។ ទំនុកដំកើង ១៨:១៦ នៅក្នុង​ការ​បង្ហោះ​សារ កាលពី​ពេល​ថ្មីៗនេះ អ្នកនិពន្ធ​អត្ថបទ​តាម​វេបសាយ ឈ្មោះ បុន​នី ក្រេ​យ(Bonnie Gray) បាន​រំឭក​អំពី​រឿង​ដែល​ទើបតែ​បាន​កើត​ឡើង​ចំពោះ​គាត់ ពេល​ដែល​គាត់​មាន​ការពិបាក​ចិត្តជា​ពន់ពេក។ គាត់​បាន​លើកឡើង​ថា ក្នុងអំឡុងពេល​ដែល​គាត់​កំពុងតែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដ៏​សប្បាយ​រីករាយ​បំផុត​នៃ​ជីវិត​គាត់ គាត់​ស្រាប់តែ​មានការ​ភ័យខ្លាច​យ៉ាង​ខ្លាំង និង​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ផង​ដែរ។ គាត់​បាន​ព្យាយាម​ស្វែងរក​វិធី​សាស្រ្ត​ខុស​ៗគ្នា ដើម្បី​ជម្នះ​ការឈឺចាប់​របស់​គាត់ តែ​មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ដឹង​ថា គាត់​មិន​មាន​ភាពរឹងមាំ​ល្មម​អាចនឹង​​តយុទ្ធ​នឹង​វា​តែម្នាក់ឯង​បាន​ឡើយ។ គាត់​ថា គាត់​មិន​ចង់​ឲ្យ​គេ​ចោទសួរ​គាត់ អំពី​ជំនឿ​របស់​គាត់​នោះ​ទេ ដូចនេះ គាត់​ក៏​នៅតែ​មិនព្រម​ចែកចាយ​ឲ្យ​នរណា​ម្នាក់​ដឹង​អំពី​រឿង​នេះ ហើយ​បាន​អធិស្ឋាន​សូមឲ្យ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នោះ​រលាយ​បាត់​ទៅ ដោយខ្លួនឯង។ តែ​ព្រះ​ទ្រង់​សព្វព្រះទ័យ​នឹង​ប្រោស​យើង​ឲ្យ​ជា មិនមែន​ធ្វើឲ្យ​យើង​ខ្លាច​គេ ឬ​លាក់​បាំង​ការឈឺចាប់​របស់​យើង​នោះ​ឡើយ។ គាត់​ក៏បាន​រក​ឃើញ​ការ​ប្រោស​ឲ្យ​ជា នៅក្នុង​ព្រះ​វត្ត​មាន​ដ៏​កម្សាន្ត​ចិត្ត​របស់​ព្រះអង្គ ដោយ​ព្រះអង្គ​បាន​ធ្វើជា​យុថ្កា​របស់​គាត់ នៅ​ពេល​ដែល​រលក​ដ៏​ធំ​នៃ​ទុក្ខ​លំបាក​កំពុង​គំរាមកំហែង​ជីវិត​គាត់។ ពេលណា​យើង​ស្ថិត​ក្នុង​សណ្ឋាន​ទៀប​ថោក ហើយ​មាន​ពេញដោយ​ភាព​អស់សង្ឃឹម ព្រះ​ទ្រង់​តែងតែ​ត្រៀម​ខ្លួន​ជួយ និង​ទ្រទ្រង់​យើង។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៨ ស្តេច​ដាវីឌ​បាន​សរសើរ​ដំកើង​ព្រះ ដែល​បាន​រំដោះ​គាត់​ឲ្យ​រួចពី​សណ្ឋាន​ទៀប​ថោក បន្ទាប់ពី​ទ្រង់​ស្ទើរ​តែ​ចាញ់​ខ្មាំងសត្រូវ​របស់​ទ្រង់។ ស្តេច​ដាវីឌ​ក៏បាន​ប្រកាស​ថា “ទ្រង់​បាន​ចាត់​ពីលើ​ស្ថាន​ដ៏​ខ្ពស់​មក ចាប់​ស្រង់​ទូលបង្គំ​ចេញពី​ទឹកធំ”(ខ.១៦)។ ពេលណា​ភាព​អស់សង្ឃឹម​ហាក់ដូចជា​ចង់​លេប​ត្របាក់​យើង ដូច​រលក​យក្ស​ស៊ូ​ណាមិ ព្រះ​ទ្រង់​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង បាន​ជា​ព្រះអង្គ​ឈោង​មក​រក​យើង ហើយ​ជួយ​យើង ដោយ​នាំ​យើង​ចូល​ទៅ​ទី​ធំ​ទូលាយ នៃ​សន្តិភាព…

Read article