ព្រឹក

ការលះបង់ ដើម្បីឲ្យបានកំណប់ទ្រព្យដ៏ស្ថិតស្ថេរ
ដោយKaren Huang
January 23, 2023
មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ។ ម៉ាថាយ ១៣:៤៤ មិត្តភក្តិរបស់ខ្ញុំ ឈ្មោះ រួល(Ruel) បានចូលរួមការជួបជុំអតីតសិស្សវិទ្យាល័យ នៅផ្ទះអតីតមិត្តរួមថ្នាក់របស់គាត់។ គេហដ្ឋាននៅមាត់សមុទ្រ នៅក្បែរឆ្នេរទីក្រុងម៉ានីល អាចទទួលអ្នកចូលរួម២០០នាក់ ឲ្យស្នាក់នៅ ហើយវាបានធ្វើឲ្យលោកគ្រូរួលមានអារម្មណ៍ថា ខ្លួនគាត់តូចទាបណាស់។ គាត់ប្រាប់ខ្ញុំថា គាត់បានធ្វើការបម្រើព្រះជាគ្រូគង្វាល នៅតាមព្រះវិហារ ក្នុងតំបន់ដាច់ស្រយាល អស់ជាច្រើនឆ្នាំ ហើយទោះគាត់ដឹងថា គាត់មិនគួរច្រណែនគេក៏ដោយ ក៏គាត់នៅតែមិនអាចឃាត់ចិត្តខ្លួនឯង មិនឲ្យច្រណែនភាពចម្រុងចម្រើនរបស់មិត្តភក្តិគាត់។ គាត់បានគិតថា តើជីវិតគាត់មានភាពខុសប្លែកយ៉ាងណា បើសិនជាគាត់បានប្រើសញ្ញាប័ត្ររបស់គាត់ ដើម្បីទៅធ្វើជំនួញវិញ។ គាត់បាននិយាយបន្តទៀតថា ក្រោយមក គាត់បានរំឭកខ្លួនឯងថា គាត់គ្មានអ្វីដែលត្រូវច្រណែនគេនោះទេ។ គាត់បានធ្វើការលះបង់ ដើម្បីបម្រើព្រះ ហើយលទ្ធផលដែលគាត់ទទួលបាន នឹងស្ថិតស្ថេរអស់កល្បជានិច្ច។ ខ្ញុំនៅតែចាំទឹកមុខដែលមានពេញដោយសន្តិភាព កាលគាត់កំពុងនិយាយដូចនេះ។ លោកគ្រូរួលបានរកឃើញសន្តិភាព ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ ក្នុងបទគម្ពីរម៉ាថាយ ១៣:៤៤-៤៦។ គាត់ដឹងថា នគរព្រះគឺជាកំណប់ទ្រព្យដែលមានតម្លៃបំផុត។ យើងអាចស្វែងរក និងរស់នៅ ដើម្បីនគររបស់ព្រះអង្គ តាមរបៀបខុសៗគ្នាជាច្រើន។ សម្រាប់អ្នកខ្លះ ការនេះមានន័យថា ពួកគេត្រូវធ្វើការបម្រើព្រះពេញពេល តែសម្រាប់អ្នកខ្លះទៀត ពួកគេធ្វើការផ្សាយដំណឹងល្អនៅកន្លែងធ្វើការរបស់អ្នកមិនជឿព្រះ។ ទោះព្រះទ្រង់បានសម្រេចព្រះទ័យប្រើប្រាស់យើង ដោយរបៀបណាក៏ដោយ ក៏យើងនៅតែអាចបន្តទុកចិត្ត និងស្តាប់បង្គាប់តាមការដឹកនាំរបស់ព្រះអង្គ ដោយស្គាល់តម្លៃនៃកំណប់ទ្រព្យដ៏ស្ថិតស្ថេរ ដែលព្រះអង្គបានប្រទានយើង។ អ្វីៗក្នុងលោកិយនេះ សុទ្ធតែមានតម្លៃតិចជាងអ្វីៗដែលយើងទទួលបាន ពីការដើរតាមព្រះ(១ពេត្រុស ១:៤-៥)។ ជីវិតរបស់យើងអាចបង្កើតផលផ្លែដ៏អស់កល្ប ពេលណាយើងនៅជាប់ក្នុងព្រះហស្តព្រះអង្គ។—KAREN HUANG
តើអ្នកត្រូវលះបង់អ្វីខ្លះ ដើម្បីដើរតាមព្រះ? តើបទគម្ពីរម៉ាថាយ ១៣:៤៤-៤៦ បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យរស់នៅក្នុងជីវិតដែលអបអរកំណប់ទ្រព្យដែលទូលបង្គំរកឃើញ ក្នុងព្រះអង្គ។
For further study, read Change: Following God through Life’s Crossroads at DiscoverySeries.org/Q0734.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៩-១១ និង ម៉ាថាយ ១៥:២១-២៩
ប្រភេទ
ល្ងាច

ភាពទុច្ចរិតទាំងស្រុង
ដោយUltimately with R.C. Sproul
January 23, 2023
តើគោលលទ្ធិនៃភាពទុច្ចរិតទាំងស្រុង បានបង្រៀនថា មនុស្សអាចមានភាពទុច្ចរិតទាំងស្រុងឬ? នៅថ្ងៃនេះដែរ លោកអរ ស៊ី ស្ព្រោល(R.C. Sproul) សូមពន្យល់អត្ថន័យ នៃការបង្រៀនថា មនុស្សជាតិបានធ្លាក់ក្នុងអំពើបាប មានបាប និងមានភាពទុច្ចរិត។ អត្ថបទ ពាក្យ “ភាពទុច្ចរិតទាំងស្រុង” ជាពាក្យដែលមនុស្សជាច្រើនមានការយល់ច្រឡំយ៉ាងខ្លាំង។ មនុស្សជាច្រើនបានយល់ច្រឡំថា ភាពទុច្ចរិតទាំងស្រុង គឺជា “ភាពទុច្ចរិតដែលមនុស្សអាចមាន”។ ខ្ញុំមិនដឹងថា នរណាខ្លះជឿដូចនេះទេ។ ទោះយើងមានបាបខ្លាំងប៉ុណ្ណាក៏ដោយ ក៏យើងតែងតែអាចដឹងថា យើងបានធ្វើអំពើបាប លើសពីលទ្ធភាពដែលយើងអាចដឹងថា យើងបានធ្វើអំពើបាប ហើយក៏ប្រព្រឹត្តអំពើបាបញឹកញាប់ លើសលទ្ធភាពដែលយើងអាចដឹងថា យើងបានធ្វើមែន។ ហើយសូមចាំថា ពេលណាយើងនិយាយអំពីមនុស្សមានបាប និងភាពពុករលួយរបស់មនុស្ស គឺយើងកំពុងនិយាយអំពីការធ្លាក់ចុះរបស់មនុស្សជាតិ ដែលព្រះបានបង្កើតជាមនុស្សល្អ ពីដំបូង ហើយការពិតដែលថា ព្រះអង្គបានបង្កើតយើងឲ្យមានរូបភាពដូចព្រះអង្គ គឺមិនត្រូវបានកំទេចចោល ឬលប់ចោល ដោយសារបាបរបស់យើងនោះឡើយ។ មនុស្សជាតិនៅមានតម្លៃជាច្រើនសន្ធឹកទៀត។ ហើយយើងត្រូវធ្វើអ្វី ដែលយើងអាចធ្វើ ដើម្បីការពារភាពថ្លៃថ្នូររបស់មនុស្ស។ ពាក្យ “ភាពទុច្ចរិតទាំងស្រុង” ត្រូវបានបង្កើតឡើង ដោយមានន័យថា អំពើបាបមានផលប៉ះពាល់មកលើមនុស្សម្នាក់ៗទាំងស្រុង បានសេចក្តីថា លក្ខណៈទាំងស្រុងរបស់យើងជាមនុស្សបានធ្លាក់ក្នុងអំពើបាបហើយ។ បានសេចក្តីថា គំនិតយើងជាប់មានបាប ឆន្ទៈយើងជាប់មានបាប រូបកាយយើងក៏ជាប់មានបាប។ និយាយឲ្យខ្លី ខ្លួនយើងទាំងមូលបានជាប់មានបាបហើយ។