ការលះបង់ ដើម្បីឲ្យបានកំណប់ទ្រព្យដ៏ស្ថិតស្ថេរ

មួយទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូចជា​កំណប់​កប់​ទុក​ក្នុង​ចំការ។ ម៉ាថាយ ១៣:៤៤

មិត្ត​ភក្តិ​របស់ខ្ញុំ ឈ្មោះ រួល(Ruel) បាន​ចូលរួម​ការ​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ នៅផ្ទះ​អតីត​មិត្ត​រួម​ថ្នាក់​របស់​គាត់។ គេហដ្ឋាន​នៅ​មាត់សមុទ្រ នៅ​ក្បែរ​ឆ្នេរ​ទីក្រុង​ម៉ានីល អាច​ទទួល​អ្នក​ចូល​រួម​២០០នាក់ ឲ្យ​ស្នាក់នៅ ហើយ​វា​បាន​ធ្វើឲ្យ​លោកគ្រូ​រួល​មាន​អារម្មណ៍​ថា ខ្លួន​គាត់​តូច​ទាប​ណាស់។

គាត់​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ធ្វើការ​បម្រើ​ព្រះ​ជា​គ្រូគង្វាល នៅ​តាម​ព្រះវិហារ ក្នុង​តំបន់​ដាច់​ស្រយាល អស់​ជាច្រើន​ឆ្នាំ ហើយ​ទោះ​គាត់​ដឹង​ថា គាត់​មិន​គួរ​ច្រណែន​គេ​ក៏ដោយ ក៏​គាត់​នៅតែ​មិន​អាច​ឃាត់ចិត្ត​ខ្លួនឯង មិន​ឲ្យ​ច្រណែន​ភាព​ចម្រុងចម្រើន​របស់​មិត្ត​ភក្តិ​គាត់។ គាត់​បាន​គិតថា តើ​ជីវិត​គាត់​មាន​ភាព​ខុសប្លែក​យ៉ាងណា បើសិនជា​គាត់​បាន​ប្រើ​សញ្ញាប័ត្រ​របស់​គាត់ ដើម្បី​ទៅ​ធ្វើ​ជំនួញ​វិញ។ គាត់​បាន​និយាយ​បន្ត​ទៀត​ថា ក្រោយមក គាត់​បាន​រំឭក​ខ្លួនឯង​ថា គាត់​គ្មានអ្វី​ដែល​ត្រូវ​ច្រណែន​គេ​នោះ​ទេ។ គាត់​បាន​ធ្វើការ​លះបង់ ដើម្បី​បម្រើ​ព្រះ ហើយ​លទ្ធផល​ដែល​គាត់​ទទួល​បាន នឹង​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច។ ខ្ញុំ​នៅតែ​ចាំ​ទឹកមុខ​ដែល​មាន​ពេញដោយ​សន្តិភាព កាល​គាត់​កំពុង​និយាយ​ដូច​នេះ។

លោកគ្រូ​រួល​បាន​រក​ឃើញ​សន្តិភាព ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១៣:៤៤-៤៦។ គាត់​ដឹង​ថា នគរ​ព្រះ​គឺជា​កំណប់ទ្រព្យ​ដែល​មានតម្លៃ​បំផុត។ យើង​អាច​ស្វែងរក និង​រស់នៅ ដើម្បី​នគរ​របស់​ព្រះអង្គ តាម​របៀប​ខុសៗគ្នា​ជាច្រើន។ សម្រាប់​អ្នកខ្លះ ការ​នេះ​មានន័យថា ពួក​គេ​ត្រូវ​ធ្វើការ​បម្រើ​ព្រះ​ពេញ​ពេល តែ​សម្រាប់​អ្នកខ្លះ​ទៀត ពួក​គេ​ធ្វើការ​ផ្សាយ​ដំណឹង​ល្អ​នៅកន្លែង​ធ្វើការ​របស់​អ្នក​មិន​ជឿ​ព្រះ។ ទោះ​ព្រះ​ទ្រង់​បានសម្រេច​ព្រះទ័យ​ប្រើប្រាស់​យើង ដោយ​របៀបណា​ក៏ដោយ ក៏​យើង​នៅតែ​អាច​បន្ត​ទុកចិត្ត និង​ស្តាប់​បង្គាប់​តាម​ការដឹកនាំ​របស់​ព្រះអង្គ ដោយ​ស្គាល់​តម្លៃ​នៃ​កំណប់​ទ្រព្យ​ដ៏​ស្ថិតស្ថេរ ដែល​ព្រះអង្គ​បាន​ប្រទាន​យើង។ អ្វីៗ​ក្នុង​លោកិយ​នេះ សុទ្ធតែ​មានតម្លៃ​តិច​ជាង​អ្វី​ៗ​ដែល​យើង​ទទួល​បាន ពី​ការ​ដើរតាម​ព្រះ(១ពេត្រុស ១:៤-៥)។

ជីវិត​របស់​យើង​អាច​បង្កើត​ផល​ផ្លែ​ដ៏​អស់​កល្ប ពេលណា​យើង​នៅ​ជាប់​ក្នុង​ព្រះហស្ត​ព្រះអង្គ។—KAREN HUANG

តើ​អ្នក​ត្រូវ​លះបង់​អ្វីខ្លះ ដើម្បី​ដើរតាម​ព្រះ? តើ​បទ​គម្ពីរ​ម៉ាថាយ ១៣:៤៤-៤៦ បាន​លើកទឹកចិត្ត​អ្នក​ដូចម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​រស់នៅ​ក្នុង​ជីវិត​ដែល​អបអរ​កំណប់ទ្រព្យ​ដែល​ទូលបង្គំ​រក​ឃើញ ក្នុង​ព្រះអង្គ។

For further study, read Change: Following God through Life’s Crossroads at DiscoverySeries.org​/Q0734.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៩-១១ និង ម៉ាថាយ ១៥:២១-២៩

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles