January 26, 2023

You are here:
សេចក្តីស្រឡាញ់ដែលមានការអត់ទោស

ហើយ​ទ្រាំទ្រ​គ្នា ទាំង​អត់ទោស​ទៅវិញទៅមក។ កូល៉ុស ៣:១៣ ឪពុក​ក្មេក​ខ្ញុំ មាន​ប្អូនប្រុស​ឈ្មោះ​ភីត(Pete) ដែល​បាន​រៀបការ​ជាមួយ​អ្នកស្រី​រស់(Ruth) អស់​រយៈពេល​៨០ឆ្នាំ​ហើយ។ គូ​ស្វាមីភរិយា​នេះ​បាន​ធ្វើ​កម្មវិធី​ខួប​អាពាហ៍​ពិពាហ៍​គំរប់៨០ឆ្នាំ ដ៏​គួរឲ្យ​កត់សំគាល់ នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ អ្នក​ទាំងពីរ​បាន​ជួបគ្នា​ជាលើកដំបូង នៅ​ឆ្នាំ១៩៤១ ដោយ​មិនបាន​ព្រៀង​ទុក កាល​អ្នកស្រី​រស់​កំពុង​រៀន​នៅ​វិទ្យាល័យ។ ក្រោយមក គូរ​ស្នេហ៍​វ័យក្មេង​នេះ​មានចិត្ត​អន្ទះសា​​ចង់​រៀបការ​ណាស់ ហើយ​ពួក​គេ​ក៏​បាន​សម្រេច​បំណង បន្ទាប់ពី​អ្នកស្រី​រស់​បាន​រៀនចប់។ លោក​ភីទ និង​អ្នកស្រី​រស់ ជឿ​ថា ព្រះ​ទ្រង់​បាន​រៀបចំ​ឲ្យ​ពួក​គាត់​ជួបគ្នា ហើយ​បាន​ដឹកនាំ​ពួក​គេ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។ លោក​ភីត និង​អ្នកស្រី​រស់​បាន​គិត​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្លួន ដែល​មាន​រយៈពេល​៨​ទសវត្សរ៍ ហើយ​បាន​យល់ស្រប​ថា ការសម្រេច​ចិត្ត​អត់ទោស​ឲ្យ​គ្នា គឺជា​គន្លឹះ​ដែល​ជួយ​ទ្រទ្រង់​ទំនាក់ទំនង​របស់​ពួក​គេ។ អ្នក​ដែល​មាន​ទំនាក់ទំនង​រឹងមាំ សុទ្ធតែ​ដឹង​ថា យើង​ម្នាក់​ៗ​ត្រូវការ​ការ​អត់ឱន​ទោស​ឲ្យ​គ្នា​ជា​ទៀងទាត់ បន្ទាប់ពី​យើង​បាន​ធ្វើឲ្យ​មានការ​ឈឺចាប់ មក​លើ​គ្នា​ទៅវិញទៅមក ទោះ​តាម​រយៈ​ពាក្យ​សម្ដី​អាក្រក់ ការ​ធ្វើខុស​ពាក្យសន្យា ឬ​ភ្លេច​ធ្វើអ្វី​មួយ​សម្រាប់​គ្នា​ក៏ដោយ។ ក្នុង​ការ​បង្រៀន​អ្នកជឿ​ព្រះយេស៊ូវ ឲ្យ​រស់នៅ​ដោយ​ការ​រួបរួម​គ្នា សាវ័ក​ប៉ុល​បាន​លើកឡើង អំពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​អត់ឱន​ទោស​ឲ្យ​គ្នា​ទៅវិញទៅមក។ គាត់​បាន​ជំរុញ​ពួក​ជំនុំ​ឲ្យ​ជ្រើសរើស​យក “ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់”(កូល៉ុស ៣:១២)។ បន្ទាប់មក គាត់​ក៏បាន​លើកទឹកចិត្ត​ពួក​គេ​ឲ្យ “អត់ទោស​ឲ្យ​គ្នា​ទៅវិញទៅមក បើ​អ្នកណា​មានហេតុ​ទាស់​នឹង​អ្នកណា”(ខ.១៣)។…

Read article