សេចក្តីមេត្តាសម្រាប់អ្នក និងខ្ញុំ
ទ្រង់នឹងមិនបន្ទោសជាដរាប ក៏មិនប្រកាន់ជារៀងរាបតទៅដែរ។ ទំនុកដំកើង ១០៣:៩ ការរាតត្បាតនៃជំងឺកូវីឌ-១៩ បានបណ្តាលឲ្យនាវាកម្សាន្តខ្នាតធំជាច្រើនជាប់គាំងដំណើរ នៅកំពង់ផែ ដោយមានអ្នកដំណើរជាច្រើនធ្វើចត្តាឡីស័ក នៅក្នុងនាវាទាំងនោះ។ សារព័ត៌មាន The Wall Street Journal បានចុះផ្សាយអត្ថបទពិសេស ដែលរាប់បញ្ចូលការសម្ភាសភ្ញៀវទេសចរណ៍មួយចំនួន។ ពួកគេក៏បានលើកឡើងថា ការធ្វើចត្តាឡីស័ករួមគ្នា នៅក្នុងនាវាបាននាំឲ្យពួកគេមានឱកាសកាន់តែច្រើន ដើម្បីសន្ទនាគ្នា ដែលក្នុងចំណោមពួកគេ មានអ្នកដំណើរម្នាក់បាននិយាយកំប្លែងថា ភរិយារបស់គាត់ដែលមានការចងចាំល្អ មានឱកាសរំឭកអំពីកំហុសនីមួយៗដែលគាត់ធ្លាប់មាន ហើយចាំថា ខ្លួនមិនទាន់មានកំហុសទាំងនោះនៅឡើយ។ រឿងដូចនេះ អាចធ្វើឲ្យយើងមានទឹកមុខញញឹម និងរំឭកយើងអំពីភាពកម្សោយរបស់យើងជាមនុស្ស ហើយដាស់តឿនយើង កុំឲ្យបន្តប្រកាន់ទោសអ្នកដទៃទៀត។ តើមានអ្វីជួយយើងឲ្យឈប់ប្រកាន់ទោសចំពោះុំអ្នកដែលបានធ្វើខុសមកលើយើង? គឺយើងត្រូវពឹងផ្អែកទៅលើព្រះដ៏ធំប្រសើរ ដ្បិតព្រះអង្គជាព្រះដែលអត់ទោស ដូចដែលបទគម្ពីរ ទំនុកដំកើង ១០៣:៨-១២ បានពិពណ៌នាអំពីព្រះអង្គ។ ខ.៨-១០ បានចែងថា : “ព្រះយេហូវ៉ាទ្រង់មានសេចក្តីមេត្តាករុណា ហើយនឹងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសដ៏បរិបូរ ទ្រង់នឹងមិនបន្ទោសជាដរាប ក៏មិនប្រកាន់ជារៀងរាបតទៅដែរ ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ”។ នេះជាបទគម្ពីរដែលគួរឲ្យកត់សំគាល់។ ពេលយើងអានព្រះគម្ពីរអមដោយការអធិស្ឋាន ការទូលសូមព្រះអង្គជួយយើង អាចកែប្រែចិត្តគំនិតយើង ឲ្យងាកចេញពីការសងសឹក…
Read article