សេចក្តីមេត្តាសម្រាប់អ្នក និងខ្ញុំ

ទ្រង់​នឹង​មិន​បន្ទោស​ជាដរាប ក៏​មិន​ប្រកាន់​ជា​រៀងរាប​តទៅ​ដែរ។ ទំនុកដំកើង ១០៣:៩

ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ឌ-១៩ បាន​បណ្តាល​ឲ្យ​នាវា​កម្សាន្ត​ខ្នាត​ធំ​ជាច្រើន​ជាប់​គាំងដំណើរ នៅ​កំពង់ផែ ដោយមាន​អ្នកដំណើរ​ជាច្រើន​ធ្វើ​ចត្តាឡីស័ក នៅក្នុង​នាវា​ទាំងនោះ។ សារព័ត៌មាន The Wall Street Journal បាន​ចុះផ្សាយ​អត្ថបទ​ពិសេស ដែល​រាប់បញ្ចូល​ការ​សម្ភាសភ្ញៀវ​ទេសចរណ៍​មួយចំនួន។ ពួក​គេ​ក៏បាន​លើកឡើង​ថា ការ​ធ្វើ​ចត្តាឡីស័ក​រួមគ្នា នៅក្នុង​នាវា​បាន​នាំឲ្យ​ពួក​គេ​មានឱកាស​កាន់តែ​ច្រើន ដើម្បី​សន្ទនា​គ្នា ដែល​ក្នុងចំណោម​ពួក​គេ មាន​អ្នកដំណើរ​ម្នាក់​បាន​និយាយ​កំប្លែង​ថា ​ភរិយា​របស់​គាត់​ដែល​មានការ​ចងចាំ​ល្អ មាន​ឱកាស​រំឭក​អំពី​កំហុស​នី​មួយ​ៗ​ដែល​គាត់​ធ្លាប់​មាន ហើយ​ចាំ​ថា ខ្លួន​មិនទាន់​មាន​កំហុស​ទាំង​នោះ​នៅ​ឡើយ។

រឿង​ដូចនេះ អាច​ធ្វើឲ្យ​យើង​មាន​ទឹកមុខ​ញញឹម និង​រំឭក​យើង​អំពី​ភាព​កម្សោយ​របស់​យើង​ជា​មនុស្ស ហើយ​ដាស់តឿន​យើង កុំ​ឲ្យ​បន្ត​ប្រកាន់ទោស​អ្នកដទៃ​ទៀត។ តើមាន​អ្វី​ជួយ​យើង​ឲ្យ​ឈប់​ប្រកាន់ទោស​ចំពោះ​ុំអ្នក​ដែល​បាន​ធ្វើខុស​មក​លើ​យើង? គឺ​យើង​ត្រូវ​ពឹងផ្អែក​ទៅលើ​ព្រះ​ដ៏​ធំ​ប្រសើរ ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដែល​អត់ទោស ដូចដែល​បទ​គម្ពីរ ទំនុកដំកើង ១០៣:៨-១២ បាន​ពិពណ៌នា​អំពី​ព្រះអង្គ។

ខ.៨-១០ បាន​ចែងថា : “ព្រះយេហូវ៉ា​ទ្រង់​មាន​សេចក្តី​មេត្តាករុណា ហើយនឹង​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ដ៏​បរិបូរ ទ្រង់​នឹង​មិន​បន្ទោស​ជាដរាប ក៏​មិន​ប្រកាន់​ជា​រៀងរាប​តទៅ​ដែរ ទ្រង់​មិនបាន​ប្រព្រឹត្ត​នឹង​យើង

តាម​អំពើបាប​របស់​យើង​ទេ ក៏​មិនបាន​សង​តាម​អំពើទុច្ចរិត​របស់​យើង​ដែរ”។ នេះ​ជា​បទ​គម្ពីរ​ដែល​គួរឲ្យ​កត់សំគាល់។ ពេល​យើង​អាន​ព្រះគម្ពីរ​អម​ដោយ​ការអធិស្ឋាន ការ​ទូល​សូម​ព្រះអង្គ​ជួយ​យើង អាច​កែប្រែ​ចិត្តគំនិត​យើង ឲ្យ​ងាក​ចេញពី​ការសងសឹក ឬ​ការ​ដាក់ទោស​មក​លើ​អ្នក​ដែល​បាន​ធ្វើខុស​មក​លើ​យើង ហើយក៏​អាច​បណ្តាល​ចិត្ត​យើង​ឲ្យ​អធិស្ឋាន ឲ្យ​ខ្លួន​ឯង និង​អ្នក​ដែល​បាន​ធ្វើខុស​មក​លើ​យើង​ផង​ដែរ។—ARTHUR JACKSON

តើ​អ្នក​ចង់​សងសឹក​មក​លើ​នរណា ដែល​បាន​ធ្វើខុស​មក​លើ​អ្នក? តើ​អ្នក​អាច​សុំ​ឲ្យ​នរណា​អធិស្ឋាន​ឲ្យ​អ្នក​នៅ​ថ្ងៃនេះ?

ឱ​ព្រះ​នៃ​សេចក្តី​មេត្តា សេចក្តី​សប្បុរស និង​ការ​អត់ទោស សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​មាន​សេចក្តី​មេត្តា និង​ការ​អត់ទោស ដល់​អ្នក​ដែល​បាន​ធ្វើខុស​មក​លើ​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles