January 30, 2023

You are here:
កុំបន្តជម្នះបញ្ហាតែម្នាក់ឯង

គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយនឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ។ អេសាយ ៤០:៣១ មាន​ពេល​មួយ​មិត្តភក្ដិ​ខ្ញុំ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មិន​អាច​បន្ត​ធ្វើការងារ​របស់​គាត់​បាន​ទៀត​ទេ។ គាត់​បាន​និយាយ​ទាំង​ទឹកភ្នែក ខណៈ​ពេល​ដែល​យើង​ជជែកគ្នា អំពី​ស្ថានភាព​ដ៏​អស់សង្ឃឹម ដែល​នាង​កំពុង​ជួបប្រទះ ក្នុង​ការងារ​ជា​ពេទ្យ ក្នុង​អង្គការ​អន្តរជាតិ។ គាត់​សារភាព​ថា គាត់​បានដឹង​ថា ព្រះ​បាន​ត្រាស់​ហៅ​គាត់ ឲ្យ​ធ្វើការ​ជា​ពេទ្យ តែ​គាត់​មាន​អារម្មណ៍​ថា ពិបាក​ខ្លាំងពេក ហើយក៏​អស់​ទឹកចិត្ត​ធ្វើការ។ ខ្ញុំ​ក៏​សង្កេតឃើញ​ពពក​នៃ​ភាព​ហត់នឿយ​កំពុង​គ្រប​សង្កត់ពីលើ​គាត់​ផង​ដែរ បាន​ជា​ខ្ញុំ​ប្រាប់​គាត់​ថា “ខ្ញុំ​ដឹង​ថា​ឯង​មាន​អារម្មណ៍​អស់សង្ឃឹម​នៅពេល​នេះ តែ​ចូរ​ទូល​សូម​ព្រះ ឲ្យ​ប្រទាន​ទិសដៅ ដែល​អ្នក​កំពុង​ស្វែងរក និង​ទូល​សូម​កម្លាំង ដើម្បី​តស៊ូ​នឹង​ទុក្ខ​លំបាក”។ នៅពេល​នោះ នាង​ក៏បាន​សម្រេចចិត្ត​ស្វែងរក​បំណង​ព្រះទ័យ​ព្រះ ​ ដោយ​ការអធិស្ឋាន។ មិនយូរ​ប៉ុន្មាន មិត្ត​ភក្តិ​ម្នាក់​នេះ​ក៏បាន​ទទួល​កម្លាំង​ជាថ្មី ដោយ​ស្គាល់​បំណង​ព្រះទ័យ​ព្រះ។ នាង​មិនគ្រាន់​តែ​បាន​បន្ត​ធ្វើការ​ជា​គ្រូពេទ្យ​ប៉ុណ្ណោះទេ តែ​ព្រះ​ទ្រង់​ថែមទាំង​បាន​ប្រទាន​កម្លាំង ឲ្យ​នាង​បម្រើ​មនុស្ស​កាន់តែ​ច្រើនឡើង ដោយធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យ នៅ​ទូទាំង​ប្រទេស។ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ យើង​តែងតែ​អាច​ងាក​ទៅ​រក​ព្រះ ដើម្បី​ទទួល​ជំនួយ និង​ការ​លើកទឹកចិត្ត ពេលណា​យើង​មាន​អារម្មណ៍​ថា យើង​មាន​បន្ទុក​ធ្ងន់​ពេក ព្រោះ “ទ្រង់​មិនដែល​ល្វើយ​ឡើយ ក៏​មិនដែល​អស់កំឡាំង​ផង”(អេសាយ ៤០:២៨)។ ហោរា​អេសាយ​បាន​លើកឡើង​ថា ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថានសួគ៌ “ទ្រង់​រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ”(ខ.២៩)។…

Read article