January 31, 2023

You are here:
ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ

បើ​ការ​ស៊ូទ្រាំ​របស់​យើង​ក្នុង​ជំនឿ ពឹងផ្អែក​ទៅលើ​ខ្លួន​យើង នោះ​យើង​អាច​ដាច់​ចេញពី​ព្រះគ្រីស្ទ បាន​គ្រប់ពេល។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) នឹង​បង្រៀន​ថា គោល​លទ្ធិ​នៃ​ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ គឺ​បាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ជំនឿ​ដែល​យើង​មាន ទៅលើ​ភាព​ស្មោះត្រង់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។ អត្ថបទ ទំនុកចិត្ត​ដែល​យើង​មាន ទៅលើ​ការ​ស៊ូទ្រាំ​របស់​ពួក​បរិសុទ្ធ មិនមែន​ជា​ទំនុកចិត្ត​ដែល​ពឹងផ្អែក​ទៅលើ​សាច់ឈាម ដែល​ក្នុង​នោះ យើង​មើល​មក​ខ្លួនឯង ហើយ​និយាយ​ថា “ខ្ញុំ​នឹង​មិន​អាច​ដាច់​ចេញពី​ព្រះ​បានទេ។ ខ្ញុំ​មានការ​ប្តេជ្ញា​ចិត្តខ្លាំង​ណាស់”។ សម្ដី​នេះ​មិន​ខុសពី​ពាក្យ​ដែល​លោក​ពេត្រុស បាន​និយាយ​ក្នុង​បន្ទប់​ជាន់​ខាងលើ មុន​ពេល​គាត់​បដិសេធន៍​ព្រះអង្គ។ តាមពិត ខ្ញុំ​ចូលចិត្ត​ពាក្យ​ថែរក្សា ខ្លាំង​ជាង​ពាក្យ ស៊ូទ្រាំ។ មូលហេតុ​ដែល​យើង​អាច​ស៊ូទ្រាំ​បាន គឺ​ដោយសារ​ព្រះ​ទ្រង់​ថែរក្សា​យើង​ឲ្យ​ជាប់​នៅ។ បើ​ព្រះអង្គ​ទុកឲ្យ​យើង​ពឹងផ្អែក​លើ​ខ្លួន​យើង នោះ​យើង​អាច​ដួល​ចុះ​បាន​គ្រប់ពេល។ សាតាំង​អាច​រែង​យើង​ដូច​រែង​ស្រូវ។ តែ​ទំនុកចិត្ត​ដែល​យើង​មាន លើ​ជំពូក​ចុងក្រោយ​នៃ​សេចក្តី​សង្រ្គោះ​របស់​យើង គឺ​ពឹងផ្អែក​ទៅលើ​ព្រះបន្ទូល​សន្យា​ដែល​ថា ព្រះ​ទ្រង់​នឹង​បញ្ចប់​ការអ្វី​ដែល​ព្រះអង្គ​បាន​ចាប់ផ្តើម ហើយ​ពឹងផ្អែក​លើ​សមត្ថភាព​របស់​សម្តេច​សង្ឃ​ដ៏​ខ្ពស់​បំផុត​ដែល​យើង​មាន ដែល​បាន​ទូល​អង្វរ​ជំនួស​យើង​ជា​រៀងរាល់ថ្ងៃ។ ព្រះអង្គ​នឹង​ថែរក្សា​យើង​ឲ្យ​ជាប់​នៅ។  

Read article
សរសើរព្រះដែលបានប្រទានព្រះពរ

ត្រូវឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ។ ចោទិយកថា ៨:១៨ កាលពី​ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩១៩ ឡាន​ស៊ីទែន​ដឹក​ទឹក​ស្ក​ខ្មៅ បាន​បែកធ្លាយ ក្នុង​ទីក្រុង​បូស្តុន។ ពេលនោះ​ទឹក​ស្កខ្មៅ​ធ្វើ​ពី​ស្ក​អំពៅ​ មាន​ចំណុះ​ជាង៧លាន​លីត្រ បាន​ហូរចេញ​មក​យ៉ាង​គំហុក​ដូច​ទឹក​រលក​យក្ស​ស៊ូ​ណាមិ​កម្ពស់​ជាង៤ម៉ែត្រ តាមផ្លូវ​ថ្នល់​ដោយ​ល្បឿន ៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​បក់​នាំ​រថយន្តក្រុង អគារ មនុស្ស និង​សត្វ។ គេ​ផលិត​ទឹក​ស្ក​ខ្មៅ​ជា​អាហារ ដែល​គ្មាន​គ្រោះថ្នាក់ តែ​ឧប្បត្តិហេតុ​នៅ​ថ្ងៃ​នោះ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស២១នាក់​បាត់បង់ជីវិត ហើយ​មនុស្ស​ជាង១៥០នាក់​បាន​រង​របួស។ ជួនកាល របស់​ល្អៗ ដូច​ទឹកស្ក​ខ្មៅ អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ខុសពី​ការ​រំពឹងគិត​របស់​យើង។ មុន​ពេល​ពួក​អ៊ីស្រាអែល​ចូលក្នុង​ទឹកដី ដែល​ព្រះ​សន្យា​ប្រទាន​ពួក​គេ លោក​ម៉ូសេ​បាន​ដាស់តឿន​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​មានការ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​សរសើរ​ខ្លួនឯង ដោយសារ​ការ​ល្អ​ដែល​ពួក​គេ​បាន​ទទួល​នោះ​ឡើយ។ គឺ​ដូចដែល​គាត់​បាន​ប្រាប់​ពួក​គេ​ថា “កាលណា​ឯង​បាន​បរិភោគ​ឆ្អែត បាន​សង់ផ្ទះ​យ៉ាង​ល្អ បាន​ហ្វូងគោ ហ្វូង​ចៀម​ចំរើន​ជាច្រើន​ឡើង បាន​ប្រាក់​មាស​សំបូរ​ឡើង ហើយ​គ្រប់​ទាំង​របស់​ឯង ក៏បាន​បរិបូរ​ផង នោះ​ក្រែងចិត្ត​ឯង​បាន​អួតអាង រួច​ភ្លេច​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញរួច​ពី​ផ្ទះ​បាវបំរើ នៅ​ស្រុក​អេស៊ីព្ទ​មក”។ ពួក​គេ​មិន​ត្រូវ​សរសើរ​ខ្លួនឯង​ថា ពួក​គេ​ទទួល​បាន​របស់​ទាំងនោះ ដោយសារ​កម្លាំង ឬ​សមត្ថភាព​ខ្លួនឯង​នោះ​ឡើយ។ ផ្ទុយទៅវិញ លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា “ត្រូវឲ្យ​នឹក​ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ…

Read article