February 9, 2023

You are here:
ការមើលឃើញព្រះយេស៊ូវ

អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ។ យ៉ូហាន ១៤:៩ លេ​អូ(Leo) ជា​ក្មេង​តូច​អាយុ៤ខែ ដែល​មិនដែល​បានឃើញ​ឪពុក​ម្តាយ​របស់​គាត់​ឡើយ។ គាត់​​មាន​បញ្ហា​ភ្នែក​ពី​កំណើត ដែល​ធ្វើឲ្យ​គាត់​ព្រិល​ភ្នែក មិន​អាច​មើលឃើញ​អ្វី​ច្បាស់។ គាត់​ហាក់ដូចជា​កំពុង​រស់នៅ ក្នុង​កន្លែងចុះ​អ័ភ្រ​យ៉ាង​ក្រាស់​ជានិច្ច។ តែ​ពេទ្យ​ភ្នែក​ក៏បាន​កាត់​កញ្ចក់​វ៉ែនតា​ពិសេស​មួយ​ឈុត​ឲ្យ​គាត់។ ក្រោយមក ឪពុក​របស់​លេអូ​ក៏បាន​បង្ហោះ​វីដេអូ​មួយ ដែល​ក្នុង​នោះ គេ​ឃើញ​ម្តាយ​គាត់​បំពាក់​វ៉ែនតា​ពីលើ​ភ្នែក​គាត់ ជាលើកដំបូង។ គេ​ឃើញ​ភ្នែក​គាត់​មានការ​ផ្ដោត​បន្តិច​ម្តងៗ។ ស្នាមញញឹម​ស្រស់​ក៏បាន​លេចឡើង នៅ​លើ​ផ្ទៃមុខ​គាត់ ខណៈ​ពេល​ដែល​គាត់​បាន​ឃើញ​ម្តាយ​គាត់​យ៉ាង​ច្បាស់​ជា​លើកដំបូង។ នៅពេល​នោះ ក្មេង​តូច​លេអូ អាច​មើលឃើញ​ច្បាស់​ហើយ។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​អំពី​ការសន្ទនា​រវាង​ព្រះយេស៊ូវ​ ជាមួយ​ពួក​សិស្ស​ព្រះអង្គ។ កាលនោះ សាវ័ក​ភីលីព​បាន​ទូល​សូម ព្រះអង្គ​ថា “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើងខ្ញុំ​ឃើញ​ផង”(យ៉ូហាន ១៤:៨)។ ទោះ​ពួក​សាវ័ក​បាន​ចំណាយពេល​ច្រើន ជាមួយ​ព្រះយេស៊ូវ​ហើយក៏​ដោយ ក៏​ពួក​គេ​នៅតែ​មិន​អាច​ស្គាល់​ព្រះអង្គ ដែល​កំពុង​គង់នៅ​ពីមុខ​ពួក​គេ។ ព្រះអង្គ​ក៏បាន​ឆ្លើយ​តប​ថា “អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ” យ៉ូហាន ១៤:៩។ មុន​នោះ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ផង​ដែរ​ថា “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត”(ខ.៦)។ ព្រះអង្គ​មាន​បន្ទូល​៧ដង ដោយ​ប្រើ​ពាក្យ “ខ្ញុំ​គឺជា”។ ហើយ​ពេលនោះ​ ព្រះអង្គ​ប្រើ​ពាក្យ​នេះ​ជា​លើក​ទី៦ហើយ។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​ប្រាប់​យើង ឲ្យ​ឆ្លុះមើល​តាម​កញ្ចក់​នៃ​ព្រះបន្ទូល…

Read article