ព្រះហស្តព្រះបើកចំហជានិច្ច
បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ១យ៉ូហាន ១:៩ មានពេលមួយខ្ញុំបានមើលទៅទូរស័ព្ទរបស់ខ្ញុំ ដោយចងចិញ្ចើម និងដកដង្ហើមធំ។ ការព្រួយបារម្ភបានធ្វើឲ្យខ្ញុំជ្រួញចិញ្ចើម។ ខ្ញុំ និងមិត្តភក្តិខ្ញុំមានការមិនចុះសម្រុងគ្នាដ៏ធ្ងន់ធ្ងរ ដោយសារបញ្ហាកូនៗរបស់យើង ហើយខ្ញុំដឹងថា ខ្ញុំចាំបាច់ត្រូវទូរស័ព្ទទៅនាង ដើម្បីសុំទោសនាង។ ខ្ញុំមិនចង់ធ្វើដូចនេះ ដោយសារគំនិតរបស់យើង នៅតែមិនត្រូវគ្នានោះទេ តែខ្ញុំដឹងថា ខ្ញុំមិនបានបង្ហាញចេញនូវសេចក្តីសប្បុរស ឬការបន្ទាបខ្លួន កាលយើងជជែកគ្នាអំពីរឿងនោះកាលពីលើកមុននោះទេ។ មុននឹងខ្ញុំទូរស័ព្ទទៅនាង ខ្ញុំឆ្ងល់ថា ចុះបើសិនជានាងមិនអត់ទោសឲ្យខ្ញុំ? ចុះបើសិនជានាងមិនចង់បន្តមានមិត្តភាពជាមួយខ្ញុំទៀត? ពេលនោះ ទំនុកច្រៀងរបស់បទចម្រៀងមួយបានលេចឡើងក្នុងគំនិតខ្ញុំ ហើយធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលខ្ញុំបានសារភាពបាបរបស់ខ្ញុំ នៅចំពោះព្រះ។ ខ្ញុំក៏មានអារម្មណ៍ធូរស្បើយ ព្រោះខ្ញុំដឹងថា ព្រះទ្រង់បានអត់ទោសឲ្យខ្ញុំ ហើយបានរំដោះខ្ញុំឲ្យរួចពីទោសរបស់ខ្ញុំ។ យើងមិនអាចគ្រប់គ្រងរបៀបដែលអ្នកដទៃនឹងឆ្លើយតបចំពោះយើង ពេលណាយើងព្យាយាមដោះស្រាយបញ្ហាទំនាក់ទំនងជាមួយពួកគេ។ តែដរាបណា យើងទទួលស្គាល់កំហុសរបស់យើង ហើយបន្ទាបខ្លួនសារភាពបាប នៅចំពោះព្រះអង្គ ព្រមទាំងមានការកែប្រែដែលចាំបាច់ នោះយើងអាចសូមឲ្យព្រះអង្គប្រទានការប្រោសឲ្យជា។ ទោះយើងនៅតែបន្តអត់ទ្រាំនឹងការឈឺចាប់ ដោយសារបញ្ហារបស់មនុស្សដែលមិនទាន់ដោះស្រាយក៏ដោយ ក៏យើងនៅតែអាចមានសន្តិភាពជាមួយព្រះអង្គ។ ព្រះហស្តព្រះអង្គនៅតែបើកចំហ ហើយព្រះអង្គត្រៀមជាស្រេច ដើម្បីបង្ហាញព្រះគុណ និងសេចក្តីមេត្តា ដែលយើងត្រូវការ។ “បើយើងលន់តួបាបវិញ…
Read article