February 11, 2023

You are here:
អំណោយដែលយើងមិនសមទទួល

ព្រះគ្រីស្ទយេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បីនឹង​ជួយសង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ១ក្នុង​ពួក​គេ។ ១ធីម៉ូថេ ១:១៥ ថ្មីៗនេះ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេល​ដែល​បាន​ទទួលអំណោយ​ពី​មិត្ត​ភក្តិ​ខ្ញុំ។ ខ្ញុំ​គិតថា ខ្ញុំ​មិន​សមនឹង​ទទួលអំណោយ​ល្អ​យ៉ាងនេះ ពី​នាង​ឡើយ។ នាង​បាន​ផ្ញើ​អំណោយ​នោះ​មក​ខ្ញុំ បន្ទាប់ពី​បានដឹង​ថា ខ្ញុំ​កំពុង​មាន​ភាព​តប់​ប្រមល់​នឹង​ការងារ។ តែ​នាង​ក៏​កំពុងតែ​មាន​ភាព​តប់ប្រមល់​ផង​ដែរ ដោយសារ​ការ​ជាប់រវល់​ថែរក្សា​ឪពុក​ម្តាយ​ចាស់ជរា ចិញ្ចឹម​កូន​ដែល​បង្ក​បញ្ហា​ជា​ច្រើន ទទួល​រង​សំពាធ​ការងារ និង​មាន​បញ្ហា​ទំនាក់ទំនង​ប្តី​ប្រពន្ធ។ ខ្ញុំ​មិន​នឹកស្មាន​សោះ​ថា នាង​បាន​គិត​ពី​ខ្ញុំ​ច្រើនជាង​ខ្លួនឯង ហើយ​អំណោយ​ដ៏​សាមញ្ញ​របស់​នាង​បាន​ធ្វើឲ្យ​ខ្ញុំ​រំភើបចិត្ត​ឡើង​ស្រក់​ទឹកភ្នែក។ តាមពិត យើង​រាល់គ្នា​សុទ្ធតែ​ជា​អ្នកទទួល​អំណោយ​មួយ ដែល​យើង​មិន​សមនឹង​ទទួល។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា “ព្រះគ្រីស្ទយេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បីនឹង​ជួយសង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ១ក្នុង​ពួក​គេ”(១ធីម៉ូថេ ១:១៥)។ ទោះ​កាលពីមុន គាត់ “ជា​អ្នក​ប្រមាថ ធ្វើទុក្ខ​បៀតបៀន ហើយ​ព្រហើន” តែ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃ​យើង​ចាក់​បង្ហូរ​មក​លើ​គាត់ ជា​បរិបូរ(ខ.១៣-១៤)។ ព្រះយេស៊ូវ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ បាន​បណ្តាល​ចិត្ត​សាវ័ក​ប៉ុល​ឲ្យ​យល់​ច្បាស់ អំពី​អំណោយ​នៃ​ព្រះគុណ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ដោយ​ឥតគិតថ្លៃ។ ជា​លទ្ធផល គាត់​ក៏បាន​យល់​អត្ថន័យ​នៃ​ការ​មិន​សក្តិ​សមនឹង​ទទួល​អំណោយ​នោះ ហើយ​គាត់​ក៏បាន​ក្លាយជា​ឧបករណ៍​ដ៏​មានអំណាច នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយក៏​បាន​ប្រាប់​មនុស្សជា​ច្រើន អំពី​ការអ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​គាត់។ ដោយសារ​ព្រះគុណ​ព្រះ យើង​ទទួល​សេចក្តី​ស្រឡាញ់ ជាជាង​ទទួល​ការ​ថ្កោល​ទោស និង​សេចក្តី​មេត្តា ជាជាង​ការ​ជំនុំ​ជម្រះ។ នៅ​ថ្ងៃនេះ ចូរ​យើង​អបអរ​ព្រះគុណ​ដែល​យើង​មិន​សមនឹង​ទទួល ដែល​ព្រះ​បាន​ប្រទាន…

Read article