ភស្តុតាងបញ្ជាក់ថា ព្រះអង្គជាព្រះ
បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត។ យ៉ូហាន ២០:៣១ ពេលដែលអ្នកស្រី ដូរីស ខឺន ហ្គូដវីន(Doris Kearns Goodwin) បានសម្រេចចិត្តនិពន្ធសៀវភៅមួយក្បាល អំពីលោកប្រធានាធិបតីអ័ប្រាហាំ លីនខិន(Abraham Lincoln) នាងមានការភ័យខ្លាច ដោយសារការពិតដែលថា មានសៀវភៅ១ម៉ឺន៤ពាន់ក្បាល ដែលគេបាននិពន្ធអំពីប្រធានាធិបតីទី១៦រូបនេះ។ មានសៀវភៅជាច្រើនបាននិពន្ធអំពីគាត់ហើយ តើនៅមានចំណុចអ្វីទៀត ដែលនាងអាចសរសេរអំពីអ្នកដឹកនាំជាទីស្រឡាញ់នេះ? នាងមិនបណ្តោយឲ្យរឿងនេះធ្វើជាឧបសគ្គរារាំងនាងឡើយ។ ទីបំផុត អ្នកស្រីហ្គូដវីនក៏សម្រេចបានការនិពន្ធសៀវភៅ មានចំណងជើងថា គូរប្រជែងមួយក្រុម : អ្នកប្រាជ្ញនយោបាយ អ័ប្រាហាំ លីនខិន។ ទស្សនៈថ្មីៗដែលនាងបានបង្ហាញក្នុងសៀវភៅនេះ អំពីរបៀបនៃការដឹកនាំរបស់លោកលីនខិន បាននាំឲ្យសៀវភៅនេះក្លាយជាសៀវភៅដែលបានទទួលពិន្ទុច្រើនជាងគេ និងត្រូវបានគេលើកមកនិយាយច្រើនជាងគេផងដែរ។ សាវ័កយ៉ូហានបានជួបបញ្ហាប្រឈមដែលខុសពីនេះ កាលគាត់កត់ត្រាអំពីព្រះរាជកិច្ច និងដួងព្រះទ័យរបស់ព្រះយេស៊ូវ ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន។ ខចុងក្រោយនៃកណ្ឌគម្ពីរនេះបានចែងថា “មានការជាច្រើនទៀត ដែលព្រះយេស៊ូវបានធ្វើដែរ ខ្ញុំស្មានថា បើនឹងសរសេរទុក ដោយលំដាប់តមក នោះលោកីយ៍ទាំងមូលក៏មិនល្មមគ្រាន់ ដើម្បីនឹងដាក់អស់ទាំងសៀវភៅ ដែលត្រូវសរសេរនោះផង”(យ៉ូហាន ២១:២៥)។ ដូចនេះ មានសេចក្តីជាច្រើនទៀត ដែលសាវ័កយ៉ូហានអាចសរសេរក្នុងកណ្ឌគម្ពីរនេះ។ ដូចនេះ ក្នុងការនិពន្ធកណ្ឌគម្ពីរនេះ…
Read article