កុំតាមពួកមានគ្នាច្រើន
កុំឲ្យតាមពួកមានគ្នាច្រើន ដើម្បីប្រព្រឹត្តសេចក្តីអាក្រក់។ និក្ខមនំ ២៣:២ ក្នុងខ្សែភាពយន្តឆ្នាំ១៩៥៧មានចំណងជើងថា “បុរសចងកំហឹង១២នាក់” តួអង្គជាចៅក្រមបាននិយាយថា “មនុស្សម្នាក់បានស្លាប់ ហើយម្នាក់ទៀតរបួសធ្ងន់ មិនដឹងថា ឆ្លងផុតពីសេចក្តីស្លាប់ឬអត់”។ ក្នុងរឿងនេះ គេហាក់ដូចជាមានភស្តុតាងច្រើនលើសលប់ ក្នុងការចោទប្រកាន់យុវជនម្នាក់ ជាជនសង្ស័យ។ តែក្នុងអំឡុងពេលកាត់ក្តី គេក៏បានរកឃើញថា ក្រុមប្រឹក្សាវិនិច្ឆ័យមានកំហុស។ ក្រុមប្រឹក្សាវិនិច្ឆ័យម្នាក់ ក្នុងចំណោមក្រុមប្រឹក្សាវិនិច្ឆ័យទាំង១០នាក់ បានបោះឆ្នោតឲ្យយុវជននោះរួចទោស។ ការជជែកដេញដោលដ៏ក្តៅគគុកក៏បានកើតមាន ដែលក្នុងនោះ គេក៏បានចំអកឲ្យក្រុមប្រឹក្សាវិនិច្ឆ័យរូបនោះ ពេលដែលគាត់បានលើកឡើងអំពីភាពមិនប្រក្រតី នៃចម្លើយរបស់សាក្សី។ ពួកគេក៏បានបញ្ចេញកំហឹងកាន់តែខ្លាំង ហើយគេក៏បានមើលដឹងថា ក្រុមប្រឹក្សាវិនិច្ឆ័យចិត្តអាក្រក់ទាំងនោះ កំពុងតែបង្ហាញចេញនូវចេតនាដែលចង់ឲ្យយុវជននោះស្លាប់ ទោះគាត់គ្មានកំហុសក៏ដោយ។ ទីបំផុត ក្រុមប្រឹក្សាចិត្តអាក្រក់ទាំងនោះក៏បានបោះឆ្នោតម្តងម្នាក់ៗ ឲ្យគាត់រួចទោស។ កាលព្រះទ្រង់ប្រទានព្រះរាជបញ្ជា ដល់រាស្រ្តអ៊ីស្រាអែល ព្រះអង្គបានបង្គាប់ឲ្យពួកគេបង្ហាញចេញនូវចិត្តក្លាហាន ដោយចិត្តស្មោះត្រង់។ គឺដូចដែលព្រះអង្គបានមានបន្ទូលទៅពួកគេថា “កុំឲ្យធ្វើជាទីបន្ទាល់ដល់ពួកក្តីខាងអ្នកណាដែលមានគ្នាច្រើន ដើម្បីនឹងបង្វែរសេចក្តីយុត្តិធម៌ចេញនោះឡើយ”(និក្ខមនំ ២៣:២)។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ តុលាការមិនត្រូវ “យល់មុខខាងឯអ្នកក្រក្នុងការក្តីគេដែរ”(ខ.៣) ហើយក៏មិនត្រូវ “បង្វែរសេចក្តីយុត្តិធម៌ ក្នុងរឿងក្តីរបស់អ្នកក្រឲ្យសោះ”(ខ.៦)។ ព្រះជាចៅក្រមដ៏សុចរិត ដែលសព្វព្រះទ័យឲ្យយើងមានភាពស្មោះត្រង់ នៅក្នុងការប្រព្រឹត្តរបស់យើង។ នៅក្នុងរឿងបុរសចងកំហឹងទាំង១២ ក្រុមប្រឹក្សាវិនិច្ឆ័យទី៨ដែលបានបោះឆ្នោតឲ្យយុវជននោះរួចទោស បាននិយាយថា “គាត់ម្នាក់ឯង…
Read article